ចប់​បាត់! ធ្លាយ​ដំណឹង​ថា​ រ៉ូ​ស ជា​ម៉ែយ៉ែម​ល្បួង​ ម៉ាក់​ល័ក្ខ ​ទៅ​ជួប​ឧកញ៉ា​ម្ដង​ឱ្យ​រហូត​ដល់…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ កាន់តែ​ក្តៅ​ទៀតហើយ​សម្រាប់​តារា​សម្តែង អាណា​រ៉ូ​ស សុខៗ​ស្រាប់តែ​ត្រូវបាន​តារា​Tik Tok ម្នាក់​ឈ្មោះ​ម៉ាក់ល័ក្ខ ​ទម្លាយ​រឿង​ដ៏​ភ្ញាក់ផ្អើល​ថា រ៉ូ​ស ជា​ម៉ែយ៉ែម​ល្បួង​ខ្លួន​ទៅ​ជួប​ឧកញ៉ា​ម្តង​ឲ្យ​១០០០​ដុល្លារ​ ប៉ុន្តែ​ខ្លួន​បដិសេធ។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mak Leak Single​ ដែល​គេ​ស្គាល់​ថា​ជាតា​រា Tik Tok​ល្បីឈ្មោះ ​បាន​រៀបរាប់ថា ​ខ្ញុំ​ព្យាយាម​ទ្រាំ​ណាស់​ដើម្បី​កិត្តិយស ​និង​តម្លៃ​របស់ខ្ញុំ​ ព្រោះ​មិន​ធ្លាប់​មាន​បញ្ហា​ជាមួយ​អ្នកណា​ទេ​ តែ​បុគ្គល​ឈ្មោះ​An Na Rose​គាត់​ព្យាយាម​វ៉ៃ​ប្រហារ​នាង​ខ្ញុំ ដោយសារ​ខ្ញុំ​បដិសេធ​​នឹង​គាត់ ​មិន​ទៅ​ជួប​ឧកញ៉ា​ ឬ​អ្នកធំ​តាម​ការ​ល្បួង​របស់​គាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​Tik Tok ម៉ាក់​ល័​ក្ខ បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ឆ្លើយឆ្លង​របស់ អាណា​រ៉ូ ដែល​បាន​ឆាត​(Chat)​ទៅ​ខ្លួន​ទៀត​ថា ​ខ្ញុំ​ក៏មាន​តម្លៃ​ខ្លួនឯង​ដែរ​ ហើ​យ​ខ្ញុំ​ក៏មាន​កិត្តិយស​ដែរ​ ហេតុ​អ្វី​មើលងាយ​ខ្ញុំ​ម្ល៉េះ​ពិតជា​តូចចិត្ត​ណាស់ ​នេះ​ហើយ​គឺជា​មូល​ហេតុ​ ដែល​គេ​តែងតែ​ម៉ាក់ងាយ​ពី​ជីវភាព​របស់ខ្ញុំ​ដោយសារតែ​ខ្ញុំ​បាន​បដិសេធ​​ចំពោះ​សំណើ​​របស់គេ​ ដែល​អោយ​ខ្ញុំ​ទៅ​ជួប​ជាមួយ​អ្នកធំ​ខ្ញុំ​មិន​ព្រមទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​Tik Tok​រូបនេះ​និយាយ​ដែរ​ថា ​យ៉ាងណា​ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ទេ តែ​បុគ្គល​ឈ្មោះ An Na Rose បែរជា​គុំកួន​ខ្ញុំ​តាម​វាយ​ប្រហារ​ជាន់ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ឱ្យ​ខ្ញុំ​ទ្រាំ​ដល់​ពេលណា​? ​បើ​គាត់​នៅតែ​តាម​ធ្វើ បាប​ខ្ញុំ​បែបនេះ​មាន តែ​រក​ជំនួយ​តាមផ្លូវ​ច្បាប់​ទេ​។ ​កុំ​យក​កិត្តិយស​នារី​គ្រប់រូប មក​លេងសើច​បែបនេះ An Na Rose​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ម៉ាក់ល័ក្ខ បាន​បញ្ជាក់​ក្នុង​ខំមិន​ថា «នាង​ខ្ញុំ​សុំទោស​បងប្អូន ពូ​មីង យាយ​តា​ទាំងអស់ ពិតជា​សុំទោស​មែន នាង​ខ្ញុំ​មិន​ចង់​បង្ហាញ​ទេ ព្រោះ​បាន​ប្រកែក​រួច​ទៅហើយ ក៏​គិតថា ​ចប់​រឿង តែ​គាត់​បែរ​ជា​ខឹង​ខ្ញុំ វាយប្រហារ​ខ្ញុំ ថា​ខ្ញុំស្រី​អក​កា​ដង់ ខ្ញុំ​ក៏​មិន​តបត​ដែរ គិត​ថា​សុខចិត្ត​ស្ងប់​សុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​គាត់​នៅ​បង្ហោះ​បន្តបន្ទាប់ ជាន់ឈ្លី​កិត្តិយស​ខ្ញុំ ឈានដល់​មើលងាយ​មនុស្ស​ក្បែរ​ខ្ញុំ គិតថា​ខ្ញុំ​ជា​មនុស្ស​ផ្ដេសផ្ដាស តើ​ឱ្យ​ខ្ញុំ​ទ្រាំ​ដល់​ណា ខ្ញុំ​ម្នាក់ឯង ជា​ក្មេង​ស្រី​ម្នាក់​ធម្មតា​ប៉ុណ្ណោះ សុំ​កុំ​យក​ខ្ញុំ​ជាស​ត្រូវ ព្រោះ​ខ្ញុំ​គ្មាន​អ្វី​តបត​​ក្រៅពី​វិធី​នេះ​ទេ សុំទោស​!»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបី​មានការ​ទម្លាយ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ខាងលើ​យ៉ាងណាក្តី ​តែ​រហូត​មកទល់ពេលនេះ​ តារា​ស្រី​កញ្ញា អាណា​រ៉ូ នៅ​មិនទាន់​មាន​ប្រតិកម្ម​ឆ្លើយតប​ឬ​បកស្រាយ​រឿងរ៉ាវ​នេះ​ទេ​ ខណ​:​ដែល​មុននេះ​នាង​ក៏​ត្រូវបាន​មេធាវី​របស់​អ្នកស្រី ទ្រី ដា​ណា ចេញ​លិខិត​ប្រ កាស​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​ដោះស្រាយ​បន្ទាប់ពី​នាង​បាន​ធ្វើការ​ខម​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកស្រី ទ្រី ដា​ណា៕​ ដើម្បីកាន់តែជ្រាបច្បាស់ សូមអានសារឆ្លើយឆ្លងខាងក្រោមនេះ ៖

Related posts