ស្អាតហើយ ចិត្តល្អទៀត!​ អា​ម៉ី​ ឧបត្ថម្ភ​ថវិកា​ដល់​មូលនិធិ​មនុស្សធម៌ .​ម​១៩៨ នូវថវិកា ​រហូត​ដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ កញ្ញា តេង ដា​ណា ហៅ​អា​ម៉ី បានសម្រេច​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​មូលនិធិ​មនុស្សធម៌ ដែល​ជា​មូលនិធិ​ជួយ​ដល់​សង្គមជាតិ ជួយ​ដល់​ជន​ក្រីក្រ​ពិតប្រាកដ​នៅ​តាម​តំបន់​នា​នានា​ក្នុងប្រទេស​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលនិធិ​មនុស្សធម៌​.​ម​១៩៨​នេះ​ គឺមាន​គោលដៅ​សំខាន់​ដើម្បី​ជួយ​ដល់​,​ជនក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា ជាដើម​។​ នេះ​បើតាម​ការបញ្ជាក់ ឲ្យ​ដឹង​ពី​សំណាក់​កញ្ញា តេង ដា​ណា។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា តេង ដា​ណា បាន​និយាយថា​ នាង​ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ទាំងអស់​ចូលរួមចំណែក​ជួយ​ជា​ថវិកា​​ដល់​មូលនិធិ​សប្បុរសធម៌​(​ម​១៩៨)​ផង​ដើម្បី អោយ​មូលនិធិ​នេះ​បាន​ថវិកា​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​កាន់តែច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វណ្ណ​ធី សុ​មុនី បាន​ថ្លែងថា ​ក្នុងនាម​លោក​ជា​ប្រធាន​មូលនិធិ​ពិតជា​មានចិត្ត​សប្បាយរីករាយ​ដែល​បាន​ប្អូនស្រី តេង ដា​ណា និង​ប្អូនស្រី អា​ជី បាន​ចូលរួម​បរិច្ចាគ​ថវិកា​​ចូលរួម​ចំណែក​ជាមួយ​មូលនិធិ​របស់លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺជា​ទឹកចិត្ត​មនុស្សធម៌​ដែល​មិ ន​អាច​កាត់ថ្លៃ​បាន​របស់​ប្អូនស្រី​ទាំងពីរ​ដែល​បាន ចូលរួមចំណែក​ជួយ​សង្គម​តាមរយៈ​មូលនិធិ​របស់​លោក ដែល​កំពុង​ត្រូវការ​ជំនួយ​សប្បុរសធម៌​ក្នុង​គោលបំណង​ចុះទៅ​ជួយ​ដល់​ជន​ក្រីក្រ​ពិត ប្រាកដ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ បន្តថា ​មូលនិធិ​របស់​យើង​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ណា​ឡើយ​គឺ​អោយ​តែ​ដឹង​ថា​ ពួកគាត់​លំបាក​ហើយ​ទាក់ទង​មក​មូលនិធិ​លោក​គឺ​លោក​តែងតែ​កៀរគរ​សប្បុរសជន​ចុះទៅ​ជួយ​ជានិច្ច​មិនដែល​ខាន​ឡើយ​៕​

Related posts