ញាក់​សាច់! កំពុង​ល្បី​រឿង​ រ៉ូស ជា​ម៉ែយ៉ែម​​, ​ដល់​មក​មើល ​ប្រវត្តិ​សិក្សា​ និង​ការងារ​មុន​ អាជីព​សិល្ប: ទើប​ដឹង​ថា…

កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​​​តារា​ទីកតុក​ ម៉ាក់ល័ក្ខ ទម្លាយ​រឿង​ដ៏​ភ្ញាក់ផ្អើល​ថា រ៉ូ​ស ជា​ម៉ែយ៉ែម​ល្បួង​ខ្លួន​ទៅ​ជួប​ឧកញ៉ា​ម្តង​ឲ្យ​១០០០​ដុល្លារ​ ប៉ុន្តែ​ខ្លួន​បដិសេធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ល័ក្ខ ​បាន​រៀបរាប់​ដូច្នេះ​ ថា ​ខ្ញុំ​ព្យាយាម​ទ្រាំ​ណាស់​ដើម្បី​កិត្តិយស ​និង​តម្លៃ​របស់ខ្ញុំ​ ព្រោះ​មិន​ធ្លាប់​មាន​បញ្ហា​ជាមួយ​អ្នកណា​ទេ​ តែ​បុគ្គល​ឈ្មោះ​An Na Rose​គាត់​ព្យាយាម​វ៉ៃ​ប្រហារ​នាង​ខ្ញុំ ដោយសារ​ខ្ញុំ​បដិសេធ​​នឹង​គាត់ ​មិន​ទៅ​ជួប​ឧកញ៉ា​ ឬ​អ្នកធំ​តាម​ការ​ល្បួង​របស់​គាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​Tik Tok ម៉ាក់​ល័​ក្ខ បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ឆ្លើយឆ្លង​របស់ អាណា​រ៉ូ ដែល​បាន​ឆាត​(Chat)​ទៅ​ខ្លួន​ទៀត​ថា ​ខ្ញុំ​ក៏មាន​តម្លៃ​ខ្លួនឯង​ដែរ​ ហើ​យ​ខ្ញុំ​ក៏មាន​កិត្តិយស​ដែរ​ ហេតុ​អ្វី​មើលងាយ​ខ្ញុំ​ម្ល៉េះ​ពិតជា​តូចចិត្ត​ណាស់ ​នេះ​ហើយ​គឺជា​មូល​ហេតុ​ ដែល​គេ​តែងតែ​ម៉ាក់ងាយ​ពី​ជីវភាព​របស់ខ្ញុំ​ដោយសារតែ​ខ្ញុំ​បាន​បដិសេធ​​ចំពោះ​សំណើ​​របស់គេ​ ដែល​អោយ​ខ្ញុំ​ទៅ​ជួប​ជាមួយ​អ្នកធំ​ខ្ញុំ​មិន​ព្រមទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​Tik Tok​រូបនេះ​និយាយ​ដែរ​ថា ​យ៉ាងណា​ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ទេ តែ​បុគ្គល​ឈ្មោះ An Na Rose បែរជា​គុំកួន​ខ្ញុំ​តាម​វាយ​ប្រហារ​ជាន់ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ឱ្យ​ខ្ញុំ​ទ្រាំ​ដល់​ពេលណា​? ​បើ​គាត់​នៅតែ​តាម​ធ្វើ បាប​ខ្ញុំ​បែបនេះ​មាន តែ​រក​ជំនួយ​តាមផ្លូវ​ច្បាប់​ទេ​។ ​កុំ​យក​កិត្តិយស​នារី​គ្រប់រូប មក​លេងសើច​បែបនេះ An Na Rose​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ម៉ាក់ល័ក្ខ បាន​បញ្ជាក់​ក្នុង​ខំមិន​ថា «នាង​ខ្ញុំ​សុំទោស​បងប្អូន ពូ​មីង យាយ​តា​ទាំងអស់ ពិតជា​សុំទោស​មែន នាង​ខ្ញុំ​មិន​ចង់​បង្ហាញ​ទេ ព្រោះ​បាន​ប្រកែក​រួច​ទៅហើយ ក៏​គិតថា ​ចប់​រឿង តែ​គាត់​បែរ​ជា​ខឹង​ខ្ញុំ វាយប្រហារ​ខ្ញុំ ថា​ខ្ញុំស្រី​អក​កា​ដង់ ខ្ញុំ​ក៏​មិន​តបត​ដែរ គិត​ថា​សុខចិត្ត​ស្ងប់​សុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​គាត់​នៅ​បង្ហោះ​បន្តបន្ទាប់ ជាន់ឈ្លី​កិត្តិយស​ខ្ញុំ ឈានដល់​មើលងាយ​មនុស្ស​ក្បែរ​ខ្ញុំ គិតថា​ខ្ញុំ​ជា​មនុស្ស​ផ្ដេសផ្ដាស តើ​ឱ្យ​ខ្ញុំ​ទ្រាំ​ដល់​ណា ខ្ញុំ​ម្នាក់ឯង ជា​ក្មេង​ស្រី​ម្នាក់​ធម្មតា​ប៉ុណ្ណោះ សុំ​កុំ​យក​ខ្ញុំ​ជាស​ត្រូវ ព្រោះ​ខ្ញុំ​គ្មាន​អ្វី​តបត​​ក្រៅពី​វិធី​នេះ​ទេ សុំទោស​!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សារ​របស់ អាណារ៉ូស​​​ វិញ បានសម្ដែងការអន់ចិត្តថា «រៀន​ចប់​បរិញ្ញាបត្រ ប្រាក់ខែ​មិន​ស្មើបុគ្គលអ្នករាំអកកេះ អកកាដង់ផង មិនដឹងថា រៀនដើម្បីអីទេ? គិតថា ចង់រៀនតយកអនុបណ្ឌិត តែមិនដឹងថា រៀនដើម្បីអីទេ ព្រោះ​គេមិនឲ្យតម្លៃលើការសិក្សាបានខ្ពស់ផង និយាត្រង់ បាក់ទឹកចិត្ត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ប្រវត្តិ​សិក្សារបស់ខ្លួននេះ ដែរ អាណារ៉ូស ធ្លាប់​បានបញ្ជាក់​ ​ថា ​ស៊ើប​ប្រវត្តិ​ខ្ញុំ​អោយ​ច្បាស់​ចាំ​និយាយ​កុំ​ឲ្យ​ខូចមាត់​ បើ​មិន​ដឹង​ចាំ​ខ្ញុំ​និយាយ​អោយ​ស្តាប់​ត្រួសៗ​។​ អ្នក​ម៉ាក់​ និង​ប៉ា​ខ្ញុំ​ពី​ដើមឡើយ​ពួកគាត់​រកស៊ីឈើ ​ហើយ​បន្ទាប់មក​បើកហាង​លក់​ម្ហូប​កន្ធាយ​កុម្ម៉ង់​នៅ​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​(​ឈ្មោះ​ហាង​បុប្ផា​ជ្រោយ​ថ្ម​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណា​រ៉ូ​ស បាន​បន្តថា ​ប្រវត្តិ​ខ្ញុំ​រៀន​ចប់​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ព្រះ​កុសុមៈ ​និង​បញ្ចប់​បរិញ្ញាប័ត្រ​នៅ​សាលា​វ៉ាន់ដា​គណនេយ្យ​ ហើយ​ពេល​រៀន​ចប់​ធ្វើការ​នៅ​ក្រុមហ៊ុន​fugi​ខាង​ទិញដូរ​ហាងឆេង​លុយ​អន្តរជាតិ​មាន​លុយ EURUSD លុយ​GBPUSD លុយ USDJPY​ ហើយ​បន្ទាប់មក​ធ្វើការ​នៅ​ក្រុម​ហ៊ុន​RFC ខាង​ទិញដូរ​ហាងឆេង​លុយ អន្តរជាតិ​មាន​លុយ​EURUSD GBPUSD និង​ក្រោយមក​ធ្វើ​ខាង​លក់​ខុន​ដូ​លក់​ដី​ឡូ​តិ៍​ និង​ផ្ទះល្វែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង​ស្រី អាណា​រ៉ូ​ស បានបញ្ជាក់​បន្ថែមថា ​ដោយ​ស្រលាញ់​សិល្ប​:​ចុងក្រោយ​ចូល​សិល្ប​:​ទើប​សម្រេចចិត្ត​ចូលប្រឡូក​ការងារ​សម្តែង​តាំងពី​នៅ​រៀន​នៅ​វ៉ាន់​ដា ​គណនេយ្យ​។​ និយាយ​ទៅ​ប្រវត្តិ​ខ្ញុំ​គឺ​កូន​អ្នក​ត្រឹមត្រូវ ​អ្នករៀន​សូត្រ​ ដូច្នេះ​បើ​ដឹង​មិន​ច្បាស់​កុំ​ខូចមាត់​ហើយ​យក​កញ្ចក់​ឆ្លុះ​មើលខ្លួន​ឯង​ផង៕

Related posts