មិន​គួរ​ឲ្យ​ជឿ! បំណុល​ធនាគារ​ជាង​១០​លាន​ដុល្លារ​ ឪពុក​អ្នក​ខ្ចី, ​ត្រូវ​បាន​លោក​ ឌួង ឆាយ បញ្ជាក់ៗ​ច្បាស់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នកបាន ជ្រាបរួចមកហើយថា នៅក្នុងការឡាយបកស្រាយ ជារឿយៗ លោក ឌួង ឆាយ តែងតែបង្ហើបរឿងបំណុល ជំពាក់ធនាគារ ដែលបន្សុលទុកពីឪពុករបស់លោកនោះ ហើយប្អូនស្រី របស់លោក ក៏ធ្លាប់បានបញ្ជាក់ជុំវិញរឿងនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីអំឡុងខែមីនា ឆ្នាំ២០២១ ប្អូនស្រី លោក ឌួង ឆាយ បានបញ្ជាក់ថា «​ក្នុងផ្ទះ​ខ្ញុំ​មានរឿង​ប្រហែល​២​ឆ្នាំ​ហើយ​~​ប៉ា​ចាក​ចេញ​ពីផ្ទះ​តាំងពី​ ខែ​៨​ឆ្នាំ​២០២០​។​ ប៉ា​របស់​ខ្ញុំ បាន​ចាក​ចេញពីផ្ទះ​ទុក​បំណុល​អោយ​កូន​៤​នាក់ និង​ម៉ាក់​ជា​អ្នក​រ៉ាប់រង ទឹក​លុយ​សរុប​១៤​លាន​(​ប៉ា​យក​ទៅ​បង្វិល​ទិញ​ដី​បន្ថែម)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ លោកឌួង ឆាយ បាន​ប្រកាសជា​សាធារណៈ​ថា បំណុល​ធនាគារ​ជាង១០លាន​ដុល្លារ ដែល​ខ្ចីដោយ​ឪពុក​របស់​លោក​នោះ, រូបលោក អ្នកម្ដាយ រួមនឹង ប្អូនៗ​ បាន​សង​គេរួចរាល់អស់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ បានបង្ហោះសារបញ្ជាក់ដូច្នេះថា «សូម​ប្រកាស​ថា ​ខ្ញុំ និង​អ្នក​ម្តាយ ​រួមទាំង​ប្អូនៗ​ បាន​សងបំណុល​ធនាគារ​ជាង 10,000,000$ អស់ហើយ​ដែល​ខ្ចី​ដោយ​លោក​ឪពុក​របស់ខ្ញុំ​ យកទៅ​ធ្វើ​ជំនួញ​យ៉ាងសកម្ម​។ សូម​គោរព​អរគុណ​ថ្នាក់ដឹកនាំ​ទាំងអស់​ ដែល​បាន​សន្តោស​ប្រោសប្រណី​។ សូម​អរគុណ​បងប្អូន​ល្អ និង​មិត្ត​ភ័​ក្ត​ល្អៗ​ពិតប្រាកដ​ដែល​នៅតែ​ស្រលាញ់​រាប់អាន​មិន​ប្រកាន់​ពេល​ខ្ញុំ​លំបាក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​មួយ​នេះ ​បានធ្វើអោយ​ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន​កាន់តែ​ច្បាស់​។ ខ្ញុំ​នឹង​បើកទទួល​អោយ​ខ្ចីប្រាក់ និង​បើក​លក់​គម្រោង​បុរី​ថ្មី​នៅ​ជិត​ផ្លូវ 2004 របស់​គ្រួសារ​ខ្ញុំ​ឆាប់ៗ​ខាងមុខនេះ​។ សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ ដែល​តែងតែ​ស្រលាញ់​រាប់អាន​ផ្តល់​កម្លាំងចិត្ត​ជាពិសេស​អាណិត​គ្រួសារ​ខ្ញុំ, ស្គាល់មនុស្សពិតប្រាកដពេលគ្រាលំបាក»៕​

Related posts