មាស រតនា សប្បាយចិត្ត ​រយៈពេល​មិន​ដល់​២៤​ម៉ោង​លុយ​ចូល​កុង​វិញ​ តែ​រិះគន់​បុគ្គលិក​ABAមួយ​ចំនួន​យ៉ាង​ចាស់​ដៃ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ឡាយ​វីដេអូ ចេញ​ពី​ក្នុងរថយន្តរបស់ខ្លួន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ អ្នកនាង មាស សុវណ្ណ​រតនា ម្ចាស់ប្រេន NUNA បាន​ស្រែក​ទ្រហោ​យំ​ ឈឺចាប់​ ដោយសារ​បញ្ចូល​លុយ​ដាក់​ក្នុង​ទូ ​ម៉ា​ស៊ីន​ATM​របស់​ធានា​គារ​ABA​សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ ​ស្រាប់តែ​គាំង​ម៉ា​ស៊ី​ន ហើយ​លុយ​មិន​ចូលក្នុង​គណនី​របស់​អ្នកនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ការិនី មាស សុវណ្ណ​រតនា បានរៀបរាប់​ទឹកភ្នែកថា ​ភ្លាមៗ​ដែល​កើត​រឿង​នេះ​ អ្នកនាង​ និង​ស្វាមី​បាន​ចូលទៅក្នុង​ធនាគារ​ដើ​ម្បី​ប្រាប់​ដល់​បុគ្គលិក​នៅ​ទីនោះ អោយជួយ​រក​ដំណោះស្រាយ​ព្រោះ​អ្នកនាង​ត្រូវការ​បង្វិល​លុយ​ទូទាត់​អោយ​គេ​ចាំបាច់​ណាស់​ មិន​អាច​ខក​ឬ​លើក​ពេល​បានទេ​។​ ប៉ុន្តែ​បែរ​ជា​បុគ្គលិក​ធនាគារ​​ខ្លះ​ថា​ ៣​ថ្ងៃ​បង្វិល​បាន ​ខណៈ​មេ​កើយ​ផ្សេង​ទៀតថា​១, ២,​ ឬ​២​អាទិត្យ​ទៀត​ទើប​ដោះស្រាយ​កើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អ្នក​នាងឡាយ ធ្វើឲ្យ​កក្រើក​បណ្ដាញ​សង្គម​នោះ​ ស្រាប់តែ​រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង លុយ​របស់​អ្នក​នាង ក៏​បាន​ចូល​កុង​​​វិញ​ជា​ធម្មតា ធ្វើឲ្យ​អ្នក​នាង​សប្បាយ​ចិត្ត​ជា​ពន់ពេក ហើយ​ធ្វើការ​អរគុណ​ដល់​អនាគារ​ABA ដែល​ជួយ​ពន្លឿន​កិច្ចការ​នេះ​ជូន​ខ្លួន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយរៀបរាប់យ៉ាងវែងអន្លាយដូច្នេះថា «សប្បាយចិត្ត​ណាស់ ថវិកា​របស់​នាង​ខ្ញុំ ​ដែល​បាន​ដាក់ចូល​ម៉ាស៊ីន​ទូ ATM (ABA)​ បាន​ជាប់គាំង​កាលពី​យប់មិញ ឥលូវ​បាន​ចូលមកក្នុង​គណនី​រប​ស់​នាង​ខ្ញុំ​វិញ​ហើយ សូម​អរគុណ​ដល់​ធនាគារ ABA ដែល​បាន​ជួយ​ព​ន្លឿ​ន​ និង​មាន​ដំណោះស្រាយ​លឿន​រហ័ស​ទាន់​ចិត្ត​មិន​ដល់ ២៤​ម៉ោង​ជូន​ដល់​អតិថិជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​សូម​អរគុណ​បងស្រី​ម្នាក់​…. (ABA)​ដែល​បងស្រី​បាន​ទំនាក់ទំនង មក​នាង​ខ្ញុំ​កាលពី​ម៉ោង​៦:០៨​ព្រឹក​ ដោយ​គាត់​ទើបតែ​បាន​មើល​វីដេ​អូ​របស់​នាង​ខ្ញុំ​រួច ហើយ​បាន​ជួយ​ព​ន្លឿ​ន និង​រក​ដំណោះស្រាយ​ឆាប់រហ័ស​ជូន​មក​នាង​ខ្ញុំ​ក្នុង​ការ​សម្របសម្រួល​បញ្ហា​ដែល​កើតឡើង សូម​អរគុណ​…!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សូមបញ្ជាក់ ​៖ បើ​អត់​មាន​តំណាង​សាខា ABA (​ទឹកថ្លា​) ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​ណា​ម្នាក់ ធ្វើការ​សុំទោស​នាង​ខ្ញុំ​ទេ ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ ក្រោយពេល​នាង​រួចរាល់​ធុរៈ​ការងារ​របស់​នាង​ខ្ញុំ​រួច នាង​ខ្ញុំ​នឹង​ទៅ​ធនាគារ​ដើម្បី​ធ្វើការ​បិទ​គណនី​របស់​នាង​ខ្ញុំ​ទាំងអស់​ឈប់​ប្រើប្រាស់​ជាង​រៀងរហូត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(​ខ្ញុំ​អត់​បាន​គំរាម​ទេ​សូម​បញ្ជាក់​តែ​នាង​ខ្ញុំ​ឈឺចាប់​ខ្លាំង​ ហើយក៏​មិន​ចង់​យក​ភាព​ល្បី​ដោយ​ការ​មាន​បញ្ហា​ជាមួយ​ខាង​ធនាគារ​ដែរ​) នាង​ខ្ញុំ​ចង់អោយ​ខាង​សាខា​មាន​ដំណោះស្រាយ មានការ​ទទួលខុសត្រូវ មាន​របៀប​ទំនាក់ទំនង​ពន្យល់​អតិថិជន​ដោយ​ល្អ​ទទួល​យកបាន និង​ស្ដាប់​ហេតុផល​របស់​អតិថិជន​ផង​អំពី​បញ្ហា​របស់​គាត់​ត្រូវការ សូម​អរគុណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំ​កែតម្រូវ​ពាក្យ​៖ សុំទោស ការ​សុំទោស​ខ្ញុំ​បាន​ទទួល​តាម​ទូរស័ព្ទ​ច្រើន​ខ្សែ​រួចហើយ​តាំងពីព្រឹក ខ្ញុំ​បាន​បាត់​ខឹង​ហើយ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​បងៗ​នៅក្នុង​ហេតុការណ៍​នោះ ​ប្រហែល​៥​នាក់​ឬ​៧​នាក់ ជួប​តទល់​គ្នា​ ហើយ​ធ្វើការ​ពន្យល់​ខ្ញុំ​ឲ្យ​បាន​ច្បាស់​អំពី​បែបបទ​ដែល​ប្រាប់​ខ្ញុំ​ថា ម្ដង​៣​ថ្ងៃ​បាន ដល់​ខ្ញុំ​ត្រូវការ​លុយ​បន្ទាន់​សួរនាំ​ច្រើន បង​ម្នាក់ទៀត​មក​ថា​ដល់​៣​សប្ដាហ៍ ប៉ុន្តែ​ប្រព័ន្ធ​ធនាគារ​លឿន​រហ័ស​មិន​ដល់​២៤​ម៉ោង​ផង​ទទួលបាន​លុយ​វិញ តើ​បែបបទ​បងៗ​និយាយ​នោះ​យ៉ាងដូចម្ដេច​សូមជួយ​ពន្យល់​ខ្ញុំ​ឲ្យ​បាន​ច្បាស់​បន្តិច​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​បាន​លុយ​មកវិញ​លឿន​ចឹ​ង​ក៏​គ្មាន​រឿង​បែបនេះ​កើត​ដែរ មិន​ដល់​២៤​ម៉ោង​ផង​..សូមបញ្ជាក់​ការសុំ​ទោស​គឺ​មិន​សំដៅ​ដល់​ការសំពះ​លុតជង្គង់​អ្វី​ឡើយ វា​គឺជា​ការទទួលយក​ការកែប្រែ​ធ្វើ​ឲ្យ​ល្អ​ឡើងវិញ សូម​បងប្អូន​កុំ​មានការ​យល់ច្រឡំ ពាក្យ​សុំទោស​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ អ្នកនាង បានបញ្ជាក់ក្នុងខំមិនថា «ប្រហែល​ទំនេរ​អត់​ការងារ​ធ្វើ​ហើយ​មើល​ទៅ​បានជា​ទៅ​មាន​បញ្ហា​ជាមួយ​ធនាគារ រឿង​កើតឡើង​ដោយ​មនុស្ស​មិន​ចេះ​ដោះស្រាយ​បញ្ហា ទៅ​ទម្លាក់កំហុស​អោយ​ម៉ាស៊ីន ប្រព័ន្ធ​ការងារ​ខ្លួនឯង​យឺតយ៉ាវ មក​ថា អោយ​អតិថិជន​ខ្លួនឯង​អត់​ចេះ​រង់ចាំ បុគ្គលិក​គ្មាន​ដំណោះស្រាយ​ល្អ​ឱ្យ​អតិថិជន ម្ដងថា​៣​ថ្ងៃ ដល់​យើង​សួរនាំ​ច្រើន​ឡើងដល់​៣​សប្ដាហ៍​តាម​មាត់​របស់គាត់ គ្មាន​ភាពជាក់លាក់​ឱ្យ​អតិថិជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិក​ខ្លះ​ម៉ោង​ធ្វើការ​តែ​ខំប្រឹង​តប comment ណាស់​ទាំង​មិន​ស្ថិតនៅក្នុង​ហេតុការណ៍ ព្រោះ​ចង់​ការពារ​កិត្តិយស​កន្លែងធ្វើការ​ខ្លួន​និង​បុគ្គល​មិនល្អ​មួយចំនួន​តូច​ ដែល​ជ្រោក​ក្រោម​ដំបូល​តែមួយ​ទាំង​ងងឹត​ងងុល មិន​យក​ពេលធ្វើការ​ឲ្យ​ល្អ​ជាមួយ​អតិថិជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិក​ខ្លះ​មុខមាត់​ស្អាតបាត​តែ​គ្មាន​សីលធម៌ ឬ​ខាង​ធនាគារ​រើសយក​តែ​មុខមាត់​ស្អាតបាត តែ​អត់​ខ្វល់​ពី​សីលធម៌ បុគ្គល​ខ្លះ​គំរាម​ថា​ ប្រយ័ត្ន​គេ​ហៅ​ផឹក​ទឹកតែ វាស់​កម្ពស់ ឬស្អែក​ឡើង​live​សំពះ​សុំទោស​យំ​អី​ទៅ នេះ​ជា​ការ​គំរាម​ដោយ​ប្រយោល​ថា បើ​មាន​បញ្ហា​ហាម​តវ៉ា បែបបទ​មិច​គឺ​ចឹ​ង​តាម​មាត់​របស់​គាត់​កំណត់ ចូល​comment ចង់​ឈ្នះ​ចាញ់​ជាមួយ​អតិថិជន​ដោយ​មិន​ខ្វល់​ថា​ស្ថាប័ន​ខ្លួន​និង​បាត់បង់​អតិថិជន​កាន់តែច្រើន​ដោយសារ​មាន​បុគ្គលិក​បែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​ជួប​បញ្ហា​បែបនេះ​? តើ​ការដោះស្រាយ​ជូន​អតិថិជន​បែបយ៉ាង​មិច ? សូម​មើល comment ក្នុង​វិ​ដេ​អូ​ទាំងអស់​ផង​តើ​មាន​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ប៉ុន្មាន​នាក់ ហើយការដោះស្រាយ​គាត់​ពេញចិត្ត​ដែរឬទេ​…»៕​​

Related posts