បាន​ត្រឹម​អាណិត​! នាយកៃដរ ហែកកេរ្ដិ៍ប្រពន្ធ ខណៈ ខ្ញុង ស្បថ​មុខ​អំពូល​ភ្លើង និង​ព្រះធរណី​ថា ក្រោយពី​សងបំណុល​គេ​រួច អ្នកនាង​នឹង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ក្រោយពី ប្រកាស​ក្ស័យ​ធុន ជំពាក់​បំណុល​គេ​ជិត​៦០​ម៉ឺន​ដុល្លារ និង​កំពុង​ឡាយ​វីដេអូ សុំ​ជំនួយ​ពី​មហាជន​នោះ តារា​កំប្លែង ស្រេង សុ​កាន់​ដា ហៅ​អ្នកនាង​ខ្ញុង បាន​ប្រកាស​ម្ដង​រួច​មក​ហើយ​ថា ក្រោយ​សងបំណុល​គេ​រួច អ្នកនាង នឹង​ទៅ​បួស​រយៈពេល​១​សប្ដាហ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុង​ការ​ឡាយ​លក់​ផលិតផល កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកនាង​ខ្ញុង បានធ្វើការ​សច្ចា​ជាថ្មី នៅមុខ​អំពូល​ភ្លើង និង​ព្រះធរណី​ថា នឹង​ធ្វើ​រឿង​ខាងលើនេះ​ទាល់តែ​បាន ក្រោយពី​អ្នកនាង សងបំណុល​គេ​រួចរាល់​អស់ហើយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការឡាយនោះ នាយកៃដរ ហែកកេរ្ដិ៍ភរិយារឿងទៅបួស១សប្ដាហ៍នេះ ហើយអ្នកនាង​ខ្ញុង ក៏បាន​និយាយបន្ត ដោយសន្យា​ដូច្នេះ​ថា «​សម្រាប់​ខ្ញុំ ខ្ញុំ​និយាយ​ជាការ​ពិត មិន​ប្រឌិត ហើយ​មាន​អំពូល​ម៉ែត្រ អំពូល​ភ្លើង នៅ​ពីលើ​ក្បាល​ព្រម​ជើង​ជាន់​ព្រះធរណី សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បាន​សញ្ចារ​ទុក​ក្នុង​ចិត្ត​រួចហើយ ខ្ញុំ​ថា ពេលដែល​ខ្ញុំ​សងបំណុល​គេ​អស់​នៅ​ពេល​ណា ខ្ញុំ​នឹង​សាង​ព្រះ​ផ្នួស​ចំនួន​១​សប្តាហ៍ ជាការ​ដឹងគុណ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គាត់​បាន​ជួយ​ទំនុកបម្រុង ជួយ​ជា​ថវិកា តិចក្តី​ច្រើនក្តី ហើយ​និង​ជួយ​ទិញ​ឥ​វ៉ាន់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ដោះ​ពី​បំណុល​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នក​នាង បន្តថា «​ខ្ញុំ​នឹង​សាង​ព្រះ​ផ្នួស​ដើម្បី​ឧទិស​កុសល​ជូន​បងប្អូន​ទាំងអស់គ្នា ដើម្បី​ឲ្យ​ចិត្ត​ខ្ញុំ​ជ្រះថ្លា និង​លុបលាង​នូវ​កំហុស​ខុសឆ្គង​ជាច្រើន​ដែល​ខ្ញុំ​ធ្លាប់​ធ្វើទៅ​មិនល្អ និង​លាក់លៀម​ប្តី​របស់ខ្ញុំ នេះ​ជា​រឿង​ពិត អ៊ីចឹង​ហើយ​ទើប​ខ្ញុំ ព្យាយាម​ប្រឹង​លក់​ឲ្យ​អស់​ដើម្បី​សម្រេច​បំណង​របស់ខ្ញុំ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​មិនដឹងថា បំណង​របស់​អ្នកនាង​ខ្ញុង នឹង​សម្រេច​នៅពេលណា​នោះទេ ព្រោះ​បំណុល ដែល​អ្នកនាង​ជំពាក់​គេ​នោះ មាន​ជិត​៦០​ម៉ឺន​ដុល្លារ​ឯណោះ​។ តែ​អ្វី ដែល​គួរ​ឲ្យ​កាន់តែ​អាណិត​អ្នកនាង​ទៀត​នោះ ត្រង់​ថា ពេលនេះ សូម្បី​ថវិកា​បង់ថ្លៃ​សាលា​កូន​រៀន ក៏​អ្នកនាង និង​ស្វាមី ពុំមាន​នោះដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា តាំងពី​ប្រកាស​ក្ស័យធន កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ អ្នកនាង ខ្ញុង និង​ស្វាមី បាន​ខិតខំ​ខ្លាំងណាស់​ក្នុងការ​ឡាយ​លក់​ផលិតផល ដើម្បី​យកលុយ​មក​សងបំណុល​គេ​ដ៏​ច្រើន​នេះ តាម​ដំណាក់​កាលនោះ​។ ទន្ទឹមនឹងនេះ អ្នកនាង បានប្រកាស​លក់​អស់ហើយ សូម្បីតែ ទូក​ទឹកកក របស់​ប្រើប្រាស់​ក្នុងផ្ទះ និង​គ្រែ​ដេក​របស់ខ្លួន​នោះ​៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts