ក្រោយ​បែក​ជាមួយ អ្នកនាង ភី​ម​, នាយ តាក់ស៊ី រក​ឃើញ​អ្នក​ស្អំ​បេះដូង ដោយ​ឆ្នាំនេះ នាង​មាន​អាយុ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារា​កំប្លែង​ដ៏​ល្បីឈ្មោះ លោក រឿង សារ៉េត ហៅ​នាយ​តាក់ស៊ី បាន​លែងលះ​ជាមួយ​ប្រពន្ធ ដែល​ជា​តារា​កំប្លែង​ដូចគ្នា គឺ​អ្នកនាង ភី​ម កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្រោយពី​នាយ មាន​បញ្ហា​ជំងឺ​ទឹកនោមផ្អែម​នោះ​។ រហូតមកដល់​ពេលនេះ ពួកគេ មាន​គូ​រៀងៗ​ខ្លួន​អស់ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង អ្នកនាង ភី​ម មាន​ប្ដី​ថ្មី​នេះដែរ កន្លងមក នាយ​តាក់ស៊ី ធ្លាប់បាន បញ្ជាក់ថា នាយ​មិន​អាក់​អាន់​ស្រពន់ចិត្ត​អី​ទេ ដោយសារ​នាយ បានសម្រេច​ចិត្ត​ឲ្យ​នាង​យកប្ដី​ថ្មី ដោយសារ​ពេលនោះ នាយ​គិត​ថា បួស​មិន​សឹក មួយទៀត មាន​ជំងឺ​ជាប់​ខ្លួន​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​គូ​ស្នេហ៍​របស់​ខ្លួន​វិញ​ មួយ​រយៈ​ចុង​ក្រោយ​នេះ ​នាយ​តាក់ស៊ី ​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក​យ៉ាង​ភ្ញាក់ផ្អើល ហើយ​នៅ​ពេល​គេ​សួរ​ថា «​បង​បាន​ប្រពន្ធ​ក្មេង​មែន​?» នាយ​តាក់ស៊ី បញ្ជាក់​ថា «​គាត់​៣៨​ឆ្នាំ​ហើយ​បាទ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ស្ត្រី​ជា​ប្រពន្ធ​នាយ​តាក់ស៊ី​វិញ​នោះ ក៏បាន​បង្ហោះ​រូបថត​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ នាយ​តាក់ស៊ី​ផងដែរ ហើយ​ក្នុងចំណោម​រូបថត ដែល​ចងក្រង​ធ្វើជា​វីដេអូ​នោះ ក៏​ឃើញ​មាន ទិដ្ឋភាព ពួកគេ សែនព្រេន​រៀបការ​តាម​ប្រពៃណី​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់​ថា នាយ​តាក់ស៊ី បាន​លែងលះ​ជាមួយ​អ្នកនាង ភី​ម ជា​ប្រពន្ធដើម ដែលជា​តារា​កំប្លែង​ដូចគ្នា នៅមុន​ពេល​ដែល​លោក​ចេញ​សាង​ព្រះ​ផ្នួស​នៅ​វត្ដ​ដងទង់ ខេត្ដ​កំពង់ស្ពឺ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការរស់នៅ​ជាមួយគ្នា​មុន​ពេល​លែងលះ​នោះ នាយ​តាក់ស៊ី និង​នាង ភី​ម មានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ ហើយ​ក្រោយពេល បែក​គ្នា ពួកគេ​រាប់អាន​គ្នា​ដូចជា​បងប្អូន​។ ចំពោះ​ជំងឺ​ទឹកនោមផ្អែម​របស់​នាយ តាក់ស៊ី រហូតមកដល់​ពេលនេះ នៅ​មិនទាន់​ជា​នៅឡើយ​ទេ​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts