មិនធម្មតា​! តម្លៃ​ខ្លួន អាណា​រ៉ូ​ស ខ្លាំង​ជាង សុខា , អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​ដឹង​ហើយ លាន់មាត់​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង​ស្រី​សិច​ស៊ី កញ្ញា ហាស់ វី​រ៉ា​ស្រីរ័ត្ន ហៅ រ៉ូ​ស តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា កាលពី​អំឡុង​ឆ្នាំ​២០២០ រូបនាង​បាន​ទម្លាយ​ពី​តម្លៃ​ខ្លួន​ក្នុង​ការថត និង​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​អោយ​ផលិតផល​ក្រុមហ៊ុន គឺមាន​តម្លៃ​ដល់​ទៅ​ខ្ទង់ពាន់​ឯណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ នាង បាន​បញ្ជាក់​ថា បើសិនជា​ក្រុមហ៊ុន​ណាមួយ​ចង់​អញ្ជើញ​នាង​ទៅ​ថត​នោះ គឺ​មួយ​ល្ងាច​ស៊ីថ្លៃ ៥០០​ដុល្លារ ហើយ​បើ​មួយថ្ងៃ​ពេញ​វិញ​នោះ គឺ​មាន​តម្លៃ ១០០០​ដុល្លារ​។ ចំណែកឯ​ការងារ​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ជា​លក្ខណៈ​កុងត្រា ក្នុង​មួយខែ​មានតម្លៃ​ចន្លោះ​ពី ១៥០០ ទៅ ២០០០​ដុល្លារ ស៊ីសង​ទៅតាម​ការចរចា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អាណា​រ៉ូ​ស ក៏បាន​ប្រកាស​ពី​តម្លៃ​ខ្លួន​ក្នុង​ការ​ទៅ​ឡាយ​លក់​ផលិតផល​ឲ្យ​គេ​ផងដែរ ដោយ​១​ម៉ោង នាង​ស៊ីថ្លៃ​៣០០​ដុល្លារ ហើយ​១​ថ្ងៃ​វាល់ល្ងាច​ស៊ីថ្លៃ​ចំនួន​១​ពាន់​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល តារា​ទីក​តុ​ក សុខា សុខា វិញ ពេល​កំពុង​ឡើង​កូដ​ខ្លាំង​នោះ បាន​ប្រកាស​ពី​តម្លៃ​ខ្លួន​ក្នុង​ការ​ឡាយ​លក់​ផលិតផល​ឲ្យ​គេ​ផង​ដែរ ដោយ​នាង​ស៊ី​១​ម៉ោង​៥០​ដុល្លារ​។ តែ​ពេលនោះ មាន​ការ​ជួល​នាង​បាន​មួយ​ឆាវ ក៏​បាត់​លែង​មាន​អ្នក​ជួល​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះ​ហើយ ទើប​ពេល​រ៉ូ​ស ប្រកាស​ពី​តម្លៃ​ខ្លួន​នោះ ក៏​មាន​មតិ​មួយ​ចំនួន​លើកឡើង ធ្វើការ​ប្រៀបធៀប​ជាមួយ សុខា សុខា ដោយ​ពួកគេ លាន់មាត់​ដូច្នេះ​ថា «​ដាន​សុខា​, ខ្លាំង​ជាង​សុខា​ទៀត​, ប្រពន្ធចុង​សុខា​, កំពុង​ជឿជាក់​ខ្លួនឯង តិច​ទៀត​បាន​ដូច​សុខា​ហើយ​, កូ​ពី​ស្ទា​យ​សុខា ហើយ​រ៉ូ​ស​, លើស​សុខា​, យូរៗ​ទៅ​ដូច​សុខា​»​៕ សូមទស្សនា វីដេអូខាងក្រោមនេះ ៖ ​

Related posts