ក្រោយ​ចំណាយ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​ រៀបចំ​​​បុណ្យ​សព​ឪពុក, ករុណា ពេជ្រ នឹង​បន្ត​ធ្វើរឿង​មួយ​នេះ ​ដើម្បី​ម្ដាយ​គឺថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុង​វេលា​មួយ ​ដែល​កំពុង​កាន់ទុក្ខ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​រៀបរាប់​នូវ​រឿងរ៉ាវ​មួយចំនួន និង​ផែន​ការ ដែល​ត្រូវ​ធ្វើជា​បន្ត​សម្រាប់​ជីវិត ខណៈ​ឪពុក​ដែល​បាន​ចែក​ឋាន​កាលពីពេល​ថ្មីៗ​កន្លងទៅ ក៏​ទើបតែ​រៀបចំ​ជូន​យ៉ាង​សក្ដិ​សម​បំផុត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់​សារព័ត៌មាន តារា​ញូ​ស៍ នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ តារាចម្រៀង​សំឡេង​ថ្នម​រូបនេះ បាន​បញ្ជាក់ថា បន្ទាប់ពី​ឪពុក​ចែក​ឋាន​ទៅ អ្វីដែល​ត្រូវធ្វើ​នៅពេលនេះ គឺ​ពុំទាន់​ដឹង​ឡើយ ដ្បិត​លោក​ខ្លួន​មួយ​តែឯង តែ​ទំនង​នៅពេល​ស្ងាត់​កូ​វី​ដ លោក​នឹង​បន្តការងារ​សិល្បៈ​វិញ និង​ការងារ​ទិញ​ដី លក់​ផ្ទះ ដូច​ពីមុន​ដដែល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ករុណា ពេជ្រ បាន​សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់ ​ហើយ​លោក​ត្រូវធ្វើ​ជាមុន​នៅ​ឆាប់ៗ​ខាងមុខ គឺ​លោក​នឹង​ទៅ​ប្រទេស​បារាំង​រយៈ​ដើម្បី​ជួប​ម្ដាយ។ លោក​ថា រយៈពេល​៣​ឆ្នាំ​១០​ខែ​ដែល​មើលថែ​ឪពុក​ឈឺ​ក៏​យូរ​ណាស់ដែរ ដូច្នេះ​អាច​និយាយថា ​ចង់​ដើរ​លំហែ​កាយ​ខ្លះ និង​ទៅ​មើលថែ​ម្ដាយ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​រូបនេះ​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ ៖ «​ពេលយប់​កូ​វីដ​នឹង​ចូល​សិល្បៈ​បណ្ដើរៗ​វិញ និង​ទិញ​ផ្ទះ​លក់​ផ្ទះ ទិញ​ដី​លក់​ដី ទៅវិញទៅមក​តែ​ប៉ុណ្ណឹង។ តែ​សម្រាប់​រយៈ​នេះ​មិនទាន់​គិត​អ្វី​បន្ត ព្រោះតែ​ម្នាក់ឯង ចឹ​ង​មានតែ​ទៅលេង​ម៉ាក់​នៅ​ស្រុក​បារាំង​សិន ព្រោះ​រយៈពេល​៣​ឆ្នាំ​១០​ខែ​ដែល​មើលថែ​គាត់​ក៏​យូរ​ដែរ ចឹ​ង​ក៏​ចង់ទៅ​ដើរលេង​លំហែរ​ផង និង​ទៅ​មើលថែ​ម្ដាយ​ផង​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​តារាចម្រៀង លោក ករុណា ពេជ្រ បាន​ចំណាយ​ថវិកា​រហូត​ខ្ទង់​១០​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ពិធី​បុណ្យសព​ជូន​ឪពុក​ជា​លើកចុងក្រោយ ដែល​ក្នុងនោះ​បូក​បញ្ចូល​ទាំង​គ្រឿងឧបភោគ​បរិភោគ​ទទួលភ្ញៀវ​ដែល​ទៅ​ចូលរួម​រយៈពេល​៧​ថ្ងៃ និង​គ្រឿង​សម្ភារៈ​សម្រាប់​បញ្ចុះសព​ឪពុក​ដូចជា ម៉ុង និង​ក្ដារ​ថ្លៃៗ​ជាដើម ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ករុណា ពេជ្រ ក៏បាន​បញ្ជាក់ដែរថា ការធ្វើ​បែបនេះ​មិនមែន​ចង់​បង្អួត ឬ​បង្ហាញថា ខ្លួន​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​អ្វី​នោះទេ តែ​ការចំណាយ​នេះ​គឺធ្វើឡើង​ដើម្បី​ឱ្យបាន​សាក​សម​នឹង​ឪពុក​លោក​ដែលមាន​កូន​តែ​ម្នាក់ ៕ ប្រភព ៖​តារាញូស៍​

Related posts