នៅ​ចាំ​គូ​ស្នេហ៍​នេះ​ទេ? ​កូន​កើត​បាន​​​២ខែ​ហើយ​ ​ស្ត្រី​ជា​ម្ដាយ​ ​ទើប​តែ​ទម្លាយ​អារម្មណ៍​មួយ​នេះ ​ហើយ​ប្រាប់​ថា កូន​របស់​ខ្លួន​ឈ្មោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ​គូស្នេហ៍​មួយ​គូ​នេះ បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ ហើយ​ពេល​រៀបការ​ដំបូង​ ដោយសារ​ខាង​ស្រី​មាន​វ័យក្មេង​ហើយ​ស្អាត ឯ​ខាង​ប្រុស​មាន​វ័យ​ចំណាស់​នោះ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា រូប​នាង ​យក​បុរស​ចំណាស់​រូប​នេះ​ព្រោះតែ​លុយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនង​ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ នារី​ជា​សាមីខ្លួន ជារឿយៗ​តែងតែ​បង្ហោះ​រូបភាព បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ប្ដី​វ័យ​ចំណាស់ អម​ដោយសារ​បញ្ជាក់​ថា ស្នេហា​មួយ​នេះ​ជា​ស្នេហា​ពិត មិនមែន​កើតឡើង​ដោយសារតែ​លុយ ឡាន ឬ​ទ្រព្យសម្បត្តិ​អ្វី​នោះទេ ស្នេហា​មួយ​នេះ​កើតឡើង​ដោយសារតែ​បុរស​ជា​ប្ដី​នោះ មានគុណ​តម្លៃ​គ្រប់គ្រាន់​សម្រាប់​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​ខួបកំណើត​ស្វាមី​របស់​ខ្លួន​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Neng Chanthy Chamming» បាន​បង្ហោះ​រូបថត​ថ្ងៃ​មង្គលការ អម​ដោយ​សារ​ជូនពរ​ថា​ថា «05-05 រីករាយ ថ្ងៃកំណើត​ប្ដី​សម្លាញ់​ចិត្ត​អូន​, ក្នុង​ថ្ងៃនេះ​អូន​គ្មាន​អ្វី​អបអរ​បង​ក្រៅពី​ពាក្យ​ជូនពរ សុំ​អោយ​ប្ដី​សម្លាញ់​មាន​សុខភាព​ល្អ​, មាន​សេចក្ដីសុខ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​បាន​ឆ្លងកាត់​រឿង​ជា​ច្រើន​ជាមួយគ្នា​, អូន​ទទួល​ថា​វា​មានរឿង​ពិបាកៗ​ជា​ច្រើន តែ​បង​នៅតែ​រក្សា​ស្នាមញញឹម​, និង​លើក​ទឹកចិត្ត​ប្រពន្ធ​ជានិច្ច​,​សុំ​អោយ​យើង​អាច​ឆ្លង​ផុត​ជាមួយគ្នា​គ្រប់​រឿង​នៅ​ខាង​មុខ​បន្ត​ទៀត តែ​មិនមែន​តែ​យើង​ពីរ​នាក់​ទៀត​ទេ ​ហើយ​ក៏​សូម​អរគុណ​ដល់​បងប្អូន​ក្រុម​ស្បៀង​ដែល​បាន​ចែករំលែក​ដល់​ប្អូន​និង​ស្វាមី​កំឡុង​ពេល Lock down នេះ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បានបង្ហាញ​ក្ដី​អាណិត, បារម្ភ និង​ស្រឡាញ់​ចំពោះ​ស្វាមី​ថា «​ប្ដី​សម្លាញ់​រាល់​ថ្ងៃ​នេះ​បង​ហត់​ពេក​ហើយ​, ដើម្បី​អូន​នឹង មិន​យូរ​ទេ​យើង​នឹងមាន​សមាជិក​ម្នាក់ទៀត តែ​អូន​សែន​បារម្ភ​ពី​សុខភាព​បង​ណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អូន​ដឹងថា សុខភាព​បង​មិន​ដូច​មុន​ឡើយ​, អូន​មិនដែល​ប៉ងប្រាថ្នា​ចង់បាន​ទ្រព្យសម្បត្តិ​, លុយ​ឡាន​, អ្វី​ដែល​អូន​ចង់បាន​គឺ​សុខភាព​ល្អ​របស់​ប្ដី​, ទោះបី​ពេលនេះ​យើង​ពិបាក​ខ្លាំង តែ​អូន​ចង់​រស់នៅ​ជាមួយ​បង​រហូត​ទៅ បង​ខ្វះ​ទ្រព្យធន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះសម្បែង​សម្រាប់​អូន​,​យើង​ពិត​គ្មាន​ជម្រក​កាយ​តែ​យើង​មាន​ជម្រក​ចិត្ត​,​ ហើយ​បង​មាន​ដួងចិត្ត​ដ៏​ល្អ​បរិសុទ្ធ​សម្រាប់​អូន យើង​នឹង​ឆ្លងកាត់​រឿង​ពិបាក​ទាំងនេះ​ជាមួយគ្នា​, ថែ​រក្សា​​សុខភាព​របស់​បង​ណា​ប្ដី​សម្លាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​ការរំពឹងទុក ទីបំផុត នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​ថ្មីៗ​កន្លងទៅនេះ ពួកគេ ក៏​ទទួលបាន​សមាជិក​ថ្មី ហើយ​ឃើញ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ចូលរួម​អបអរសាទរ​ចំពោះ​ពួកគេ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ​ពេល​កូន​អាយុ​ បាន​ប្រហែល២ខែ​នោះ​ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយប្រាប់ថា «ពេលវេលា​កន្លងមក​ម៉ាក់​ បាន​ទទួល​នូវ​ពាក្យ​ថា​ ជា​ម្ដាយ​, តែ​ម៉ាក់​នឹង​ប៉ា​មិន​ទាមទារ​អ្វី​ពី​កូន​នៅពេល​កូន​ធំ​ដឹងក្ដី​ឡើយ ព្រោះ​កូន​មិន​បានមក​គោះទ្វារ​សុំ​ម៉ាក់​រស់នៅ​ឡើយ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​នឹង​ប៉ា​ទេ​ដែល​លែង​ល្បែង​ជីវិត​មួយ​នេះ ម៉ាក់​នឹង​ប៉ា​ទេ ​ដែល​មាន​ទំនួល​ខុសត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ,​ទោះ​កូន​ធំ​ដឹងក្ដី​ហើ​យ​ក៏​ម៉ាក់​នឹង​ប៉ា​ត្រូវ​មើល​ថែកូន​អោយ​បានល្អ​ ព្រោះ​ម៉ាក់​នឹង​ប៉ា​ជា​អ្នក​បង្កើត​កូន​, ប៉ា​នឹង​ម៉ាក់​ស្គាល់​ពាក្យ​ថា​គុណ​វា​មិន​អាស្រ័យ​​លើ​ពាក្យ​ថា​ខំ​បង្កើត​កូន​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​សម្លាញ់​ម៉ាក់ ម៉ាក់​ត្រេកអរ​ដែល​កូនកើតម​កមាន​រូបរាង​ពេញលេញ​,​ម៉ាក់​ត្រេកអរ​ដែល​កូន​មាន​សុខភាព​ល្អ​,​ប្ដី​សម្លាញ់ យើង​នឹង​តស៊ូ​ជាមួយគ្នា​បន្តទៀត តែ​លើក​នេះ​មិនមែន​តែ​យើង​ពីរ​នាក់​ទៀត​ទេ តែមាន​កូន​ដែល​យើង​ត្រូវ​មើល​ថែរក្សា​​, អូន​ស្រលាញ់​បង នឹង កូន Jame Sokkhak ,​សួស សុខ​ច័ន្ទ​ធីតា​វីន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា គូស្នេហ៍​ខាង​លើ​នេះ ខាង​ប្រុស​ឈ្មោះ​សួស សុ​ខៈ ឯ​ខាង​ស្រី​ឈ្មោះ​ណេង ច​ន្ធី បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨ ហើយ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​​​លើស​​​៣​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​រៀបការ​ដំបូង ហើយ​រូបភាព​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ដោយហេតុថា បុរស​នោះ​មើល​ទៅ មាន​វ័យ​ចំណាស់ ឯ​នារី​នោះ​វ័យក្មេង​ហើយ​ស្អាត​ទៀត​ផង រហូត​កើតជា​ការ​ជជែក​វែកញែក​គ្នា​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ​ ពួកគេ នៅតែ​រក្សា​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ជាមួយគ្នា​ដដែល ជាមួយ​នឹង​ការ​ទទួល​បាន​សមាជិក​ថ្មី​ជា​បន្តបន្ទាប់​ផង​ដែរ៕ សូម​ទស្សនា​រូបភាព​ជា​ច្រើន ដែល​ពួកគេ សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ខាង​ក្រោម​នេះ ​៖ ​

Related posts