យល់ច្រឡំបាត់! ក្រោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ប្ដូរ​ឈ្មោះ​ទៅ​ជា​Meta , ព្រះតេជព្រះគុណ ហាក់ សៀង​ហៃ ដាស់តឿន​កូន​ខ្មែរ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា Facebook បាន​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​ទៅ​ឈ្មោះ​ថ្មី​មួយ​ទៀត​ថា Meta នៅ​ក្នុង​ព្រឹត្តិការណ៍ Facebook Connect ប្រចាំ​ឆ្នាំ ហើយ​សូរ​សំនៀង​នៃ​ឈ្មោះ​ថ្មី នេះ វា​ស្រដៀង​ទៅ​នឹង​ពាក្យ​ខ្មែរ​យើង​មួយ​គឺ​ពាក្យ មេត្តា ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ហើយ​នៅ Mark Zuckerberg បាន​បង្ហោះ​រូបថត​របស់ខ្លួន​មួយ​សន្លឹក ភ្ជាប់​ជាមួយ​ពាក្យ​យ៉ាង​ខ្លី​ថា «Hello, Meta.»។ ដោយ​ឃើញ Mark Zuckerberg​បង្ហោះ​ដូច្នេះ ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បាន​ស្ក្រី​នស​ត បង្ហោះ​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​ជា​ការ​ដាស់តឿន​ដល់​កូន​ខ្មែរ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះតេជព្រះគុណ បាន​មាន​សង្ឃដីកា ដាស់តឿន​ដូច្នេះ​ថា «​ក្រុមហ៊ុន​ហ្វេ​សបុ​ក​ បាន​ដូរ​ឈ្មោះ​ថ្មី​ថា “​មេតា (Meta) ឬ​អាច​និយាយបានថា មេត្តា (metta) ជា​ន័យ​ ដែល​អាត្មាភាព​យក​ជា គតិ​ដាស់តឿន​។ ដូចនេះ ញាតិ​ញោម​ទាំងឡាយ​គប្បី​មាន​មេត្តា​ស្រឡាញ់​រាប់អាន​គ្នា កុំ​ជេរប្រមាថ​គ្នា​អី​ណា កុំឱ្យ​ខ្មាស​ក្រុមហ៊ុន​អាម៉េរិក​ដាក់ឈ្មោះ​សុទ្ធតែ​មេ​តា ដែល​មាន​សំនៀង​អាន​ប្រហាក់ប្រហែល​នឹង​មេត្តា​។ បញ្ជាក់​៖ សូម​មេត្តា​អាន​ខ្លឹមសារ​សំណេរ​ខ្ញុំព្រះករុណា​អាត្មាភាព​ដោយ​យោនិសោមនសិកា​រៈ ។
​សូម​អរ​ព្រះ​គុណ និង​អរគុណ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​សារ​ដាស់តឿន បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​យល់ច្រឡំ​ថា ព្រះ​តេជគុណ ធ្វើការ​បកប្រែ​ពាក្យ​នេះ​ ទើប​មានការ​លើកឡើង​ពន្យល់​ថា «Meta គឺជា​ឈ្មោះ​ថ្មី​របស់​ក្រុមហ៊ុន Facebook ដែល​នឹង​គ្រប់គ្រង​​លើ​ Social Media App ទាំងអស់​របស់​ក្រុមហ៊ុន Facebook ហើយ​​នឹង​ក្លាយទៅជា​ក្រុមហ៊ុន Social Media យក្ស​មួយ​ដែល​ធំជាងគេ នឹង​គ្រោង​​បង្កើត Social Media តាមរយៈ​ការ​ប្រើប្រាស់ VR ផងដែរ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា​ ពណ៌​ខៀវ និង ស​ ​នៅតែ​ដដែល​មិន​ដូរ​ទេ​ គ្រាន់តែ​ជ្រក​ក្រោម​ឈ្មោះ​ថ្មី Rebrand ក្រុមហ៊ុន​ថា Metaការចាប់​ផ្ដើម​នេះ​អាច​នឹង​ដំណើរការ​នៅដើម​ខែវិច្ឆិកា​ខាងមុខនេះ ហើយអាច​និយាយបានថា មានតែ Facebook ទេ​នឹង​ចាប់ផ្ដើមធ្វើ​ Social App តាមរយៈ VR មុនគេ​ពី​គម្រោង​នាពេល​អនាគត​, Project នេះ​ជ្រក​ក្រោម​ឈ្មោះថា “Metaverse” បញ្ជាក់ថា App ទាំងអស់​មិនត្រូវ​បាន​ដូរ​ឈ្មោះ​ទេ ជាពិសេស Facebook App នៅ​រក្សា​​ឈ្មោះ​ដ​ដែល​!,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​តេជគុណ កុំ​ទៅ​បកប្រែ​ពាក្យ​ពី​បរទេស (Meta)​មានន័យថា មេត្តា​អី ខណៈ​ដែល​យើង​មិនទាន់​ដឹង​ច្បាស់​ពី​ន័យ​នោះ​ពិតប្រាកដ​នៅឡើយ​។ គ្រាន់តែ​សូរសព្ទ​ពាក្យ​ដូច​សំនៀង​ខ្មែរ ( meta មេ​តា​) តែ​វា​មិនមែន​មាន​ន័យ​ថា (​មេត្តា​) ទេ​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយមាន​ការយល់ច្រឡំ​បែបនេះ ព្រះតេជព្រះគុណ ក៏បាន​បង្ហោះ​សារ​មួយទៀត ដោយ​បញ្ជាក់​ថា «​សូមមេត្តា​អាន​ខ្លឹមសារ​សំណេរ​ខ្ញុំព្រះករុណា​អាត្មាភាព​ដោយ​យោនិសោមនសិកា​រៈ ។
​សូម​អរ​ព្រះ​គុណ និង​អរគុណ​!»៕

Related posts