ញាក់សាច់! ក្រឡេក​មក​មើល​ការ​តែងខ្លួន​របស់​អ្នកនាង ដេត ម៉ាលីណា កាលពី​៤​ឆ្នាំ​មុន ស្អាត​ដូច​ព្រះនាង​ ខណៈ​ បច្ចុប្បន្ន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​លែងលះ​ជា​ផ្លូវការ​ជាមួយ​លោក ឌួង ឆាយ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ហើយ​ឃើញ​ថា សម្រស់​អ្នកនាង ដេ​ត ម៉ាលី​ណា កាន់តែ​ស្អាត​ជាង​មុន បើ​ទោះ​ពេលនេះ មាន​កូន​៣​នាក់​ហើយក៏​ដោយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ គេ​សង្កេត​ឃើញ​ថា អ្នកនាង ដេ​ត ម៉ាលី​ណា តែងតែ​បង្ហោះ​រូបថត​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ជាមួយ​នឹង​Caption​ដ៏​ទាក់ទាញ​ជាច្រើន ធ្វើ​ឲ្យ​មានការ​លើក​សរសើរ​ជារឿយៗ​ពី​រូប​សម្រស់​របស់​នាង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ឈរ​បង្អួត​សម្រស់​ក្បែរ​រថយន្ត ភ្ជាប់​ជាមួយ​Caption​បែបនេះ​ថា «​និយាយ​ដើម​ខ្ញុំ​បាន​ខ្ញុំ​មិន​ហាម​ឡើយ ​តែ​កុំ​និយាយ​បំភ្លឺ​ស​ការពិត​អោយ​សោះ ​ឈប់​ខ្វល់​យូរហើយ​ថា ​អ្នកដទៃ​មើល​មក​យើង​បែប​ម៉េច ​ព្រោះ​ទោះ​យ៉ាង​ណា​ក៏​ប្ដូរ​ការ​គិត​របស់​អ្នកណា​មិនបាន​ស្រាប់​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត​នេះ​ ឃើញ​ថា អ្នកនាង ដេ​ត ម៉ាលី​ណា សាច់​ស​ជាង​ឡាន​របស់​ខ្លួន​ទៅ​ទៀត រហូត​អ្នកគាំទ្រ​ឃើញ​ហើយ លាន់មាត់​សរសើរ​ថា «​ស្អាត​ខ្លាំង​ណាស់​បងស្រី​, ស្អាត​ណាស់​ចែ​, ស្អាត​ណាស់​, ស្អាត​ម្ល៉េះ​, ស្រស់​ស្អាត​ខ្លាំង​ណាស់​ចែ​, ស​ ជាង​ឡាន​ទៀត​បង​ ស្អាត​ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​នេះ អ្នកនាង បាន​ចែករំលែក​រូបថត​របស់​ខ្លួន​ជាច្រើន​សន្លឹក កាលពី​ឆ្នាំ​២០១៧​ឡើងវិញ ខណៈ​អំឡុង​ពេលនោះ អ្នកនាង នៅ​ជានា ជាមួយ​លោក ឌួង ឆាយ ហើយ SOUND CLUB​កំពុង​ដំណើរការ​នៅឡើយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រឡេក​មើល​រូប​សម្រស់​របស់​អ្នកនាង​នៅពេលនោះ ក៏​ស្អាត​មិនធម្មតា​នោះ​ដែរ រហូត​អ្នកគាំទ្រ​លើកឡើងថា «​ស្អាត​ដូច​តុក្កតា​ចឹ​ង​ចែ​, ស្អាត​ប្លែ​ក​ណាស់​បង​, ស្អាត​ណាស់​អូន​, ១៨ មិន​ដូរ​ចែ​, ព្រះ​នាង​, តែង​ម៉េច​ក៏​នៅតែ​ស្អាត​, ព្រះ​នាង​ព្រិល​ស​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​រូបថត​ពេលនេះ និង​ពេល​៤​ឆ្នាំមុន អ្នកគាំទ្រ សុទ្ធតែ​សរសើរ​ថា ស្អាត​ដូចគ្នា តែបើ​ធ្វើការ​ប្រៀបធៀប​គ្នា​នោះ​, តើ​នៅ​ពេល​ក្លាយ​ខ្លួនជា​ស្ត្រី​មេម៉ាយ​កូន​៣ និង​ពេល​នៅ​ជានា​ជាមួយ​ប្ដី មួយ​ណា​ស្អាត​ជាង​? សូម​ទស្សនា​រូបថត ហើយ​បញ្ចេញមតិ​ទាំងអស់គ្នា​៖​

Related posts