ខ្លាំងបាត់! បានសង្សារថ្មី Love Riya ដូរ​គ្រែ​ចោល ហើយ​នាំគ្នា​ដើរលេង​កន្លែង ដែល​អ្នក​មុន​មិន​ធ្លាប់​ទៅ ថែមទាំង​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាន​បញ្ហា​ជាមួយ​ លោក ដែន សូនី ​​ដែល​ធ្លាប់​ផ្អែមល្ហែម​​ជាមួយគ្នា ​ឈាន​ដល់​ការ​ដើរ​ផ្លូវ​រៀងៗខ្លួន​​​​នោះ​, ពេលនេះ អ្នកនាង Love Riya បាន​រក​ឃើញ​Crush​ថ្មី​ហើយ ជា​ប៉ូលិស មាន​ចរិត​ស្លូតបូត ហើយ​​Crush​អ្នកនាង ​ថែមទាំង​អះអាង​ថា មិន​យកដៃ​ជើង​ទៅ​ការពារ​មនុស្ស ដែល​ខ្លួន​ស្រឡាញ់​នោះ​ទេ គឺ​យក​បេះដូង​ទៅ​ការពារ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រក​ឃើញ​Crush​ហើយ​នោះ ជារឿយៗ Love Riya តែងតែ​បង្ហាញ​វត្តមាន​Crush​របស់​ខ្លួន នៅក្នុង​ការ​ឡាយ​លក់​ផលិតផល ជាមួយ​នឹង​ការ​និយាយ​លែបខាយ​ស្នេហា​គ្នា មើល​ទៅ​ពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការបង្ហាញ​វត្តមាន​ជាមួយគ្នា​ជារឿយៗ​នេះ បាន​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ថា ពួកគេ ជា​សង្សារ​នឹង​គ្នា​។ កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​, Love Riya​បាន​អះអាង​ថា អ្នកនាង មិន​ស្រឡាញ់​Crush​របស់​អ្នកនាង​នោះ​ទេ តែ​Crush​របស់​អ្នកនាង ស្រឡាញ់​អ្នកនាង​។ អ្នកនាង លើក​ហេតុផល​ថា អ្នកនាង មាន​របួស​បេះដូង ធ្លាប់​មាន​ការឈឺចាប់ ចឹ​ង​មិន​អាច​បើក​បេះដូង​ទទួលយក​អ្នក​ថ្មីៗ ដោយ​លឿនៗ​នោះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បញ្ជាក់ទៀតថា គ្រាន់តែ​Crush​ឡាយ​ជិត​អ្នកនាង មិនមែន​ហៅ​ជា​សង្សារ​នោះ​ទេ សូម្បីតែ​ថើប​គ្នា កាន់​ដៃ​គ្នា ចូល​បន្ទប់​ជាមួយគ្នា ក៏​អត់​មាន​នោះ​ដែរ។ អ្នកនាង ថា អ្នកនាង មាន​របួស​ក្នុង​បេះដូង មិនទាន់​ព្យាបាល​ជា​នៅឡើយ​ទេ រឿង​អី​ត្រូវ​ទទួល​យក​អ្នកថ្មី ភ្លាមៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​មិនទាន់​ទទួលយក​អ្នកថ្មី​ក៏​ពិត​មែន តែ​ក្នុង​ការ​ឡាយ​កាលពី​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ Crush​របស់​អ្នកនាង​Love Riya​បញ្ជាក់​ថា ពួកគេ​មកនេះ មក​ស្វី​ត មក​ដើរលេង កន្លែង​នេះ អត់​ទាន់​មាន​អ្នក​ស្គាល់​ច្រើន​នោះ​ទេ​។ បន្ថែម​លើ​នេះ បុរស​ម្នាក់​នេះ បន្ត​ថា អ្នកនាង​Love Riya សន្យា​ថា បើ​ខ្លួន​យក​បេះដូង​បាន កន្លែង​ដដែល​អ្នក​ចាស់ គាត់​មិន​នាំទៅ​នោះ​ទេ គាត់​នាំទៅ​កន្លែង​ថ្មី​ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប អ្នក​នាង ​Love Riya​បញ្ជាក់​ថា «​ហ្នឹងហើយ ចុះ​ខ្ញុំ​ប្រាប់​គាត់​ហើយ​តើ​ថា ​​ចង់​ទៅ​លេង​កំពត ចង់​ទៅ​លេង តែ​ខ្ញុំ​ថា ខ្ញុំ​អត់​ទៅ​ទេ ព្រោះ​គេ​ទៅ​ហើយ ហើយ​គាត់​ឆ្ងល់​ថា​ម៉េច​បាន​អត់​ទៅ ខ្ញុំ​និយាយ​មែន គឺ​អត់​ម៉​ង ហើយ​គ្រែ​ដូរ​ចោល​ទៀត​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឡាយ​ជាមួយគ្នា និយាយ​ពី​នេះ ពី​នោះ​រួចមក ពួកគេ ក៏​ថែមទាំង​ច្រៀង​ឆ្លើយឆ្លង​គ្នា​ជាច្រើន​បទ នៅ​កន្លែង​ដើរលេង​កម្សាន្ត​នា​ខេត្ត​កំពង់ស្ពឺ​នោះ ហើយ មើល​ទៅ​ពិតជា​សប្បាយរីករាយ​ខ្លាំង​ណាស់។

ក្រោយ​មក​ទំនាក់ទំនង​របស់​ពួកគេ​ក៏​ក្លាយ​ជា​ស្នេហា​ពេញលេញ​មួយ ហើយ​ដឹកនាំ​គ្នា​ថត​ឈុត​ប្រពៃណី​កាលពី​ពេលថ្មីៗកន្លងទៅនេះ បង្ក​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង។ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំង​អស់​គ្នា ៖

Related posts