អួល​ដើម.ក! ក្មេង​ប្រុស​ម្នាក់ ជិះ​ម៉ូតូ​ដើរ​លក់​ម្ជូរ​ ចិញ្ចឹម​ជីវិត​ បែរ​ជា​ជួប​រឿង​បែប​នេះ, អាម៉ី និង​គូ​ដណ្ដឹង អាណិត​ខ្លោចចិត្ត​ ក៏​ចូលបុណ្យ​ចំនួន…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់ បាន​បាត់​បង់ជីវិត និង​ក្មេងស្រី​ម្នាក់ទៀត រង របួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​ដើ​លក់​ម្ជូរ ត្រូវ​រថយន្ត​បុ​.​ក នៅតាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គ័​រ នៅ​ចំណុច​គល់ស្ពាន​ព្រែក​សំរោង សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុ​ ការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១ ហើយ កញ្ញា តេង ដា​ណា ហៅ​អា​ម៉ី និង គូ​ដណ្ដឹង បាន​ជិះ​កាត់​ទីនោះ ក៏​ចុះ​មើល​។ នៅ​ពេល​នោះ ដោយ​ក្ដី​អាណិតអាសូរ​ចំពោះ​ក្មេង​គ្រោះ អា​ម៉ី និង​គូ​ដណ្ដឹង ក៏បាន​ចូល​បុណ្យ​នូវ​ថវិកា​ចំនួន​១៥០០០០០​រៀល​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចូល​បុណ្យ​រួច លោក សម្បត្តិ មធូ​រ៉ា ហៅ​Kelvin បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា «​អាណិត​ខ្លោចចិត្ត​នេះ​គ្រាន់តែ​ជា​ទឹកចិត្ត​បន្តិចបន្តួច​របស់ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ ដោយ​ជិះ​កាត់​ទៅផ្ទះ​របស់ខ្ញុំ មួយទៀត នៅ​តាខ្មៅ​តាម​ផ្លូវ​ហ្នឹង ក៏​ឃើញ​ហេតុ,ការណ៍​នេះ ក៏បាន​ចុះទៅ​ជួយ​តាម​លទ្ធភាព​របស់​ពួក​ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូ​ដណ្ដឹង​របស់​កញ្ញា​តេង ដា​ណា រូបនេះ បន្តថា «​ខ្ញុំ​សូម​ផ្ញើ​សារ​ទៅ​អ្នកបើកបរ​ឡាន​ធំៗ​ទាំងអស់ មេត្តា​មាន​ភាព​ទំនួល​ខុសត្រូវ​លើ​ទង្វើ របស់ខ្លួន ដែល​ប្រព្រឹត្ត ហើយ​មេត្តា​បើកបរ​បង្កើន​ការប្រុងប្រយ័ត្ន​ផង​។ ជីវិត​គ្មាន​ដាក់​លក់​លើ​ទីផ្សារ​ទេ ជីវិត​គេ​ជីវិត​យើង​កូន​គេ​កូន​យើង​បង​ប្អូនគេ​បងប្អូន​យើង មេត្តា​យល់​ផង ខ្ញុំ​គ្មាន​អ្វី​និយាយ​ច្រើន​ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ប៉ុណ្ណោះ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​សារ​មួយ​ទៀត លោក​Kelvin បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ទៀតថា «​អួល​ដើមក ​និយាយ​មិន​ចេញ ពេល​ឃើញ​ស្ថានភាព​ក្មេង​ប្រុស​ម្នាក់​ស្លាប់​នៅ​លើ​ស្ពាន​ដោយ​ជិះ​ម៉ូតូ​២​នាក់​បងប្អូន​ ទៅ​លក់​ម្ជូរ​រកលុយ​ចិញ្ចឹមជីវិត។ ក្មួយ​អើយ​ក្មួយ​!! ​កើត​ជាតិ​ណាៗ កុំ​ឲ្យ​ជួប​រឿង​នេះ​»​។ ចំណែក អា​ម៉ី បាន​ពោល​ពាក្យ​ដែរ​ថា «​មិន​មាន​ពាក្យ​អ្វី​ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ដល់​ខាង​គ្រួសារ​សព​ទេ​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖ ​

Related posts