ធ្ងន់​,​ក​ហើយ​! ក្រោយ​ឃើញ​ អតីត​ភរិយា​ខ្លួន​ដើរ​ផឹកស៊ី​, លោក​ឌួង ឆាយ ព្រមាន​ថា លើក​នេះ ជា​ឱកាស​ចុងក្រោយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា តាំងពី​លែងលះ​ជាមួយគ្នា​ជា​ផ្លូវការ​រួចមក លោក ឌួង ឆាយ ​តែងតែ​ដាស់តឿន​អតីត​ភរិយា​របស់​ខ្លួន កុំ​ឲ្យ​ដើរ​ផឹកស៊ី កម្មវិធី​ជប់លៀង​ផ្សេងៗ ដើម្បី​ទុក​ពេល​វេលា​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូនៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​កន្លង​ទៅនោះ លោក ឌួង ឆាយ បាន​បង្ហោះ​សារ​ថា «​ខ្ញុំ​ដឹងថា អ្នក​ពិបាកចិត្ត ប៉ុន្តែ​គួរ​ចំណាយ​ពេល​មើលថែ​ផ្តល់​ភាព​កក់ក្តៅ​អោយ​កូនៗ​អោយ​បាន​ច្រើន​ទើប​ល្អ មិនគួរ​ដើរហើរ​ផឹកស៊ី​ជប់លៀង​កម្មវិធី​សប្បាយ​រហូត​នោះទេ​។ កូនៗ​ត្រូវការ​ភាពកក់ក្តៅ​ពី​យើង អ្វីដែល​ខ្ញុំ​ធ្វើ​ទាំងអស់​គឺ​ដើម្បី​ចង់អោយ​អ្នក​ល្អ បែរជា​អ្នកចោទ​ខ្ញុំ​ថា​ស្តី​អោយ​អ្នក ខ្ញុំ​ពិតជា​អស់សង្ឃឹម​ខ្លាំងណាស់ ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ លោក ឌួង ឆាយ បាន​បង្ហោះ​សារ ១​ទៀត ព្រមាន​អតីត​ភរិយា​របស់​ខ្លួន​ទៀត​ថា «​ស្រលាញ់​កូន​ណាស់​ដើរ​ផឹកស៊ី​កន្លែង​មនុស្ស​ច្រើន​មិន​ខ្លាច​ឆ្លង​កូ​វីត​មក​កូន​។ បើ​កូនៗ​ខ្ញុំ​កើត​អី កុំ​សង្ឃឹម​ខ្ញុំ​អោយ​នៅ​ជាមួយ​ម្តាយ​ដូច​អ្នក​ម្តងទៀត​។ លើក​នេះ ជា​ឱកាស​ចុងក្រោយ​ខ្ញុំ​ផ្តល់អោយ​។ មិនចេះ​ខ្មាស់​គេ គួរ​ចេះ​ខ្មាស​ខ្លួនឯង និង​ខ្មាស​កូនៗ នឹង​ខ្លាច​ឆ្លង​មេរោគ​ទៅ​កូនៗ​ផង​ ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ បានបង្ហោះសារទៀតថា «ទៅ​ផឹ,ក​ខ្លួនឯង​មិន​អស់​ជិត​យក​ទាំង​កូនៗ​ទៅ​បារ​ផឹ,ក​ទៀត មិន​ខ្លាច​ឆ្លង​កូ​វិត​ខ្លួនឯង ឆ្លៀត​នាំ​កូនៗ​ជាពិសេស​កូនស្រី​ពៅ​មិនទាន់​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង​ទៅទៀត​។ បើ​យក​កូន​ទៅ​បាយ​នៅ​ហាង​ធម្មតា​មាន​បន្ទប់​ដើម្បី​សុវត្ថិភាព​កូន​ៗ​ទៅ​វា​ថី​។ ឆាប់​យក​កូន​ៗ​ទៅផ្ទះ​វិញ​ អោយ​លឿន​ប្រយ័ត្ន​ខ្ញុំ​ទ្រាំ​លែង​បាន​ទៅដល់​កន្លែង​នឹង​។ ខ្ញុំ​មិន​ចង់​ទៅ​ជួប​មុខ​អ្នកឯង​ទេ ចឹ​ង​ឆាប់​យក​កូនៗ​ទៅផ្ទះ​ ឌួង ឆាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការលើកឡើង​របស់លោក ឌួង ឆាយ នេះ មានការ​ផ្ដល់យោបល់​ជាច្រើន ក្នុងនោះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«Min Meas» បាន​លើកឡើង និង​ធ្វើការ​សំណូមពរ​ថា «​ហើយ​មនុស្ស ដែល​គ្មាន​អ្នក​ប្រឹក្សា​តែង​តែ​​មាន​កំហុស បង​គិត​ថា បើ​ប្អូន​នៅ​ស្រលាញ់​កូន គិតដល់​កូន ប្អូន​ក៏​នៅ​មាន​មនោសញ្ចេតនា ដល់​ប្រពន្ធ​ប្អូន​ដែរ ព្រោះ​អី បង​ឃើញ​ប្អូន ​តែងតែ​តាមដាន​ និង​ឈឺឆ្អាល​ដល់​រឿង​ប្រពន្ធ​រហូត បង​ចង់​អោយ​ប្អូន​ត្រូវ​គ្នា​ដើម្បី​កូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​ការ​ដើរ​ផឹកស៊ី ជប់លៀង​កម្មវិធី​ផ្សេងៗ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា ធ្លាប់​បាន​លើកឡើងថា អ្នកនាង ក៏​ត្រូវ​ការ​មាន​ពេលវេលា​សម្រាប់​ខ្លួនឯង​ផង​ដែរ មិន​អាច​សម្ងំ​នៅតែ​ផ្ទះ​បាន​នោះ​ទេ ហើយ​កូន​នៅផ្ទះ ក៏​មាន​ម៉ែ​ដោះ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ៕​

Related posts