បាន​ត្រឹម​អាណិត​! ពេល​ឃើញ​អ្នក​ផាត់​មុខ​​​ខ្លួន​និយាយ​បែបនេះ​, ខ្ញុង ​ពោល​ពាក្យ​ដ៏​កម្សត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញថា តាំងពី​ប្រកាស​ក្ស័យធន និង​សុំ​ថវិកា​ពី​អ្នកគាំទ្រ​ចំនួន​១​ដុល្លារ​ដើម្បី​ដោះ​បំណុល​ដ៏​ច្រើន​លើសលប់​រួចមក​, អ្នកនាង​ខ្ញុង និង​ស្វាមី បាន​ខិតខំ​ខ្លាំង​ណាស់ ក្នុងការ​ឡាយ​លក់​ផលិតផល​របស់ខ្លួន ដើម្បី​កសាង​ជីវិត​ថ្មី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​សកម្ម​លើ​មុខរបរ​ប្រចាំថ្ងៃ​ដើម្បី​រកលុយ​ដោះ​បំណុល​គេ​នេះ​ផង​ដែរ អ្នកនាង​ខ្ញុង បាន​ប្រកាស​លក់​អស់ហើយ នូវ​ទ្រព្យសម្បត្តិ​ចុងក្រោយ ដោយ​សូម្បីតែ របស់​ប្រើប្រាស់​ក្នុងផ្ទះ ដូចជា​ទូក​ទឹកកក សា​ឡុង រួម​នឹង​គ្រែ​ដេក​របស់​ខ្លួន ជាដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ការងារ​សិល្បៈ​វិញ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​, អ្នកនាង​ខ្ញុង ទើបតែ​ត្រូវបាន លោកតា​វ៉ិ​ច​ទ័​រ សម្រេច ផ្អាក​បណ្ដោះអាសន្ន​សិន ហើយ​ជ្រើសរើស​តួ​ថ្មី​២​នាក់​បន្ថែមទៀត ដើម្បី​ចូលរួម​សម្ដែង​ក្នុង​រឿង «២​គ្រួសារ​» ខណៈ​កន្លងមក អ្នកនាង​ខ្ញុង ជា​តួអង្គ​ស្រី​ដ៏​សំខាន់​ក្នុង​រឿង​កំប្លែង​មួយ​នេះ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នក​ផាត់មុខ​ឲ្យ​អ្នកនាង​ខ្ញុង វិញ ក្រោយពី​ដឹង​រឿង​អស់ហើយ​នោះ បាន​ត្រឹម​សម្ដែង​ក្ដី​អាណិត តាមរយៈ​ការ​បង្ហោះ​សារ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ «Rith Mi Ni» ដោយ​រៀបរាប់​ដូច្នេះ​ថា «​ប្អូន​ត្រឹមតែ​ជា​អ្នក​ផាត់មុខ​អោយ​បង​ស្រស់ស្អាត​បានតែ​ប្អូន​ជួយ​អី​បង​មិន​បានទេ​បង ប្អូន​អាណិត​បង​ណាស់ ប្អូន​ម្នាក់​ជួយ​បាន​ត្រឹមតែ​ធ្វើអោយ​បង ស្រស់​ស្អាត​ពេល​ឡើង​ឆាក ឬ​កម្មវិធី​ដែល​រីករាយ​ពិន​នឹង​ទេ​បង​អើយ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប អ្នកនាង​ខ្ញុង បាន​ចែករំលែក​សារ​នេះ ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១​នេះ ដោយ​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា «​អរគុណ​ណាស់​ប្អូន ពេលខ្លះ​ក៏​ត្រូវ​បែងចែក​ឱ្យដាច់​រវាង​ការងារ​ និង​រឿង​ផ្ទាល់ខ្លួន នៅ​លើ​ឆាក​ ត្រូវ​សម្តែង​ឲ្យ​គេ​សើច​រាប់​លាន​នាក់ ក្រោយ​ឆាក​ក៏​ត្រូវ​ទទួលបន្ទុក​រឿង​រ៉ាវ​ជាច្រើន ទាំង​ដែល​បងប្អូន​ខ្លះ គាត់​មិន​យល់​ច្បាស់​ពី​ការ​តុបតែង​ខ្លួន​នៅ​ពេល​សំដែង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​វិញ ​នៅ​ថ្ងៃ​ដដែល​នេះ អ្នកនាង​ខ្ញុង បាន​បង្ហោះ​រូបថត​១​សន្លឹក ពេល​កំពុង​ពេញ​ស្អាត អម​ដោយសារ​លើកទឹកចិត្ត​ខ្លួនឯង​ថា «​បាក់​រូប​បាក់​ឆោម អាច​កែ​បាន​នៅ​ថ្ងៃក្រោយ តែ​ខ្ញុំ​មិន​អោយ​ជំងឺ​បាក់​ទឹកចិត្ត កើតឡើង​ចំពោះ​ខ្លួនឯង​បានឡើយ អរគុណ​បងប្អូន​ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត ខ្ញុំ​រឹតតែ​រឹងមាំ​នឹង​តស៊ូ​បន្ត​»៕

Related posts