ខ្ពស់​ជាង​ម៉ាក់​ទៀត! កូន​ស្រី អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក​យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ធំ កាន់តែ​ស្អាត ​​រហូត​មាន​ការ​លើក​ឡើង​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយចំនួន​ បាន​ជ្រាប​រួចមកហើយ​ថា អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ចាប់ដៃ​ជាមួយ​លោក​យុ​ត្ថា​រ៉ា ឆានី ជា​ប្តី​ប្រពន្ធ​ជាង​១៧​ឆ្នាំ ចំណង​ស្នេហ៍​ក៏​រលត់​ត្រឹម​ឆ្នាំ​២០១៤ ក្រោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា ដោយ​បន្សល់​នូវ​ចំណងដៃ​កូនស្រី​ម្នាក់ យ៉ាង​ស្រស់ស្អាត ឈ្មោះ នី ចិន្តា​ចូ​លី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ពួកគេ គិត​មកទល់នឹង​ពេលនេះ មាន​វ័យ​ជិត​១៥​ថ្ងៃ​ហើយ ហើយ​កាលពី​​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ ជា​ថ្ងៃ​ខួបកំណើត​ចូ​លី​នោះ គេ​សង្កេតឃើញ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បានរៀបចំ​ឲ្យ​កូន​យ៉ាង​សាមញ្ញ តែ​មើល​ទៅ​ពោរពេញ​ដោយ​ស្នាមញញឹម និង​សុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ចាប់អារម្មណ៍​លើ នី ចិន្តា​ចូ​លី ដែលមាន​អាយុ​ទើបតែ​ជិត១៥​ឆ្នាំ​នោះ បាន​ពេញរូបពេញរាង​ក្រមុំ​បាត់ទៅហើយ ពេល​ឈរ​ទន្ទឹម​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​ម្ដាយ​នោះ មើលទៅ​ប៉ុនគ្នា​ទៅហើយ គ្រាន់តែ​កម្ពស់​ទាប​ជាង​ម្ដាយ​បន្តិច​ប៉ុណ្ណោះ ហើយ​រូប​សម្រស់​វិញ ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លោក​ហេង ឡុង ដែល​ជា​អ្នកគាំទ្រ​ម្នាក់​របស់​លោក​យុ​ត្ថា​រ៉ា ឆា​នី ហើយ​ទីបំផុត​បាន​អតីត​ប្រពន្ធ​អាយ​ដល ជា​គូគាប់​នោះ ឃើញ​ថា មានការ​ស្រឡាញ់​ចូ​លី ដូច​កូនបង្កើត​អញ្ចឹង ដោយ​គេ​ឧស្សាហ៍​ឃើញ​លោក នាំគ្នា​ដើរ​គ្នា​លេង ញុំា​អាហារ​ជុំគ្នា​លក្ខណៈ​គ្រួសារ ញឹកញាប់​ខ្លាំងណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​កាល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ បាន​បង្ហោះ​រូបថត​ញុំា​អាហារ​ជុំគ្នា អមដោយ​សារ​បែបនេះ​ថា «​ប៉ាវ​បាយ​កូន​យកចិត្ត​ម៉ែ​ អត់​ចូលចិត្ត​លេង​ឈូង​ទេ​»​។ ដោយឡែក​លោក​ឆា​នី ជា​ឪពុក​បង្កើត នៅ​ថ្ងៃ​ខួបកំណើត​កូន​នោះ អត់​ឃើញ​លោក​ បង្ហាញ​សកម្មភាព​អ្វី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើយ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ លោក​បាន​ចែករំលែក​រូប​កូន ដែល​លោក​ផុស​កាលពី​១៣​ឆ្នាំមុន អម​ដោយសារ​យ៉ាង​ខ្លី​ថា «​រំលឹក​៧​ឆ្នាំមុន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ វីដេអូ ចូ​លី កំពុង​ញុំា​គុយទាវ លាយ​មី នៅ​ហាង​ម្ដាយ​របស់ខ្លួន ត្រូវ​បាន​គេ​ថត​យក​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ឃើញ​ថា ចូ​លី មុខ​ដូច​ឪពុកម្ដាយ​ខ្លាំង​ណាស់ ហើយ​កាន់តែ​ធាត់​ជាង​មុន ពេញក្រមុំ​ស្ដូក មើល​សឹង​មិន​ស្គាល់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក បាន​លើកឡើងថា ស្រស់ស្អាត​ណាស់ ដូច​ប៉ាៗ​ណាស់​, មុខ​ដូច​ប៉ាៗ​ម្ល៉េះ​ចូ​លី​, ចូ​លី ឥឡូវ ឡើងសាច់​ម្ល៉េះ​, ធំ​ហើយ ស្អាត​ណាស់ ដូច​ម៉ាក់​តិច ប៉ា​តិច​, ក្រមុំ​បាត់​ក្មួយ​, ឥឡូវ​ធំ​ច្រើន​ណាស់​កូន​មុខ​ដូច​ម៉ាក់​តែម្ដង​, មុខ​ដូច​អ្នកនាង ច​ន ចន្ទ កាល​ទើប​ចូល​សិល្បៈ​ដំបូង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត កាល​ខួប​របស់​ចូ​លី ក្នុង​ឆ្នាំ​២០២០ ឈរ​ទន្ទឹម​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​ម្ដាយ​នោះ ឃើញ​ថា ចូ​លី ពេញក្រមុំ​បាត់​ទៅ​ហើយ គ្រាន់តែ​កម្ពស់​ទាប​ជាង​ម្ដាយ​ប៉ុណ្ណោះ​។ តែ​ថ្មីៗ​នេះ ពេល​ញុំា​គុយទាវ​លាយ​មី​ខាងលើ​, អ្នក​បង្ហោះ​វីដេអូ នាង​នោះ ប្រាប់​ថា ពេលនេះ​ខ្ពស់​ជាង​ម៉ាក់​ទៅទៀត​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts