គិត​ខុស​ស្រឡះ! ​ហួស​ចិត្ត​ពេក, តារា​សម្ដែង​ សេង សុខ​ឃីម សង្សារ ចឺម បើក​បង្ហាញ​ជីវិត​ពិត​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោក ចឺម បាន​បើក​បង្ហាញ​ទំនាក់​ស្នេហា​ជាមួយ តារា​សម្តែង សេង សុខ​ឃីម ហៅ គីម គីម ជា​សាធារណៈ រួចមក មាន​សារព័ត៌មាន​មួយ​ចំនួន​ បាន​ចាប់អារម្មណ៍​យក​ទៅ​ចុះផ្សាយ​ព្រោងព្រាត បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​បន្ថែម​ទៀត​ដល់​អ្នកគាំទ្រ​របស់​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការចុះផ្សាយ​នោះ សារព័ត៌មាន​មួយចំនួន បាន​លើកឡើងថា គូស្នេហ៍​ថ្មី​របស់​ចឺម ជា​ស្ត្រី​មេម៉ាយ ​​កូន​មួយ ​អាយុ​​ជិត​១០​ឆ្នាំ ហើយ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ដូចជា​ឡាន ទំនើប នៅផ្ទះ​វិឡារ ជាដើម ទើប​ធ្វើ​ឲ្យ​សាមីខ្លួន កើតទុក្ខ​មិន​សុខចិត្ត​ចេញមុខ​បកស្រាយ​ជុំវិញ​រឿង​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្ដែង ជាប់​ឈ្មោះ​ជា​មេម៉ាយ​កូន​១ អ្នកនាង សេង សុខ​ឃីម បានលើកឡើង​ឆ្លើយ​តប​នឹង​ការ​ចុះផ្សាយ​នោះ​ថា «​ឱ​អ្នក​ចុះ​ព័ត៌មាន​អើយ អូន​ជូន​បងស្រី​អូន​ទៅយក​ឡាន​សោះ ពេល​អូន​ឃើញ​ព័ត៌មាន​ចង់តែ​សើច អ្នកផ្ទះ​អូន​ធម្មតា​ៗ​ណាស់ ម៉ាក់​អ្នករកស៊ី​ធម្មតាៗ ជិះឡាន​ធម្មតាៗ​ទេ នៅផ្ទះ​ធម្មតាៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្ដែង​រូបនេះ បន្តថា «​សំខាន់​កូន​អូន​ទើប​ជាង​៣​ឆ្នាំ​ទេ សុំ​ចុះ​យក​អា​ពិត​ខ្លះ​មក ខ្ជិល​និយាយ​ច្រើន​សុំ​តើ​ម៉ា​សុខ​ទេ អូន​អត់​ចង់​ល្បី​ចឹ​ងៗ​ទេ អូន​ជា​មនុស្ស​ត្រង់ អត់​ចេះ​សម្តែង​ ឬ​លាក់បាំង​ក្នុង​ជីវិត​ពិត​ទេ បើ​សិន​យាយ​ទៅ​ខុស​ទាស់​ត្រង់ អូន​សុំទោស​ទុក​មុន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក​ចឺម បានដាក់ Relationship ជាមួយ​តារា​ស្រី​ខាងលើ បង្ក​ឲ្យ​អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​ការបើក​បង្ហាញ​ស្នេហា​ថ្មី​ជា​សាធារណៈ​នេះ ធ្វើឡើង​បន្ទាប់​ពួកគេ បាន​ថត MV រួមគ្នា​នៅក្នុង​បទ​ចម្រៀង ដែលមាន​ចំណងជើង ថា «​ថ្លៃទឹកដោះ​» ចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ដាក់ Relationship​ជាមួយគ្នា​រួចមក គេ​សង្កេតឃើញថា ចឺម តែង និង​គូស្នេហ៍ តែងតែ​បង្ហាញ​ភាពស្និទ្ធស្នាល ផ្អែមល្ហែម​ជាមួយ គ្នា តាមរយៈ​ការ ដើរទៅ​ណា​មក​ណា​ជាមួយគ្នា ការ​បង្ហោះ​រូបថត ការ​បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា ជាដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ចឺម ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ជា​បុរស​សម្បូរ​ស្នេហ៍ មាន​សង្សារ​ច្រើន ហើយ​អតីត​សង្សារ​របស់​នាយ សុទ្ធតែជា​ស្រី​ស្អាត​សាច់​សខ្ចី​ទាំងអស់ ដូចជា​តារា​សម្ដែង អៀ ម៉េង​លិ តារា​សម្ដែង​អូន​ហ្វា ជាដើម​។ ជុំវិញ​រឿងនេះ នាយ​ចឺម ក៏​ធ្លាប់​សារភាពថា ពិត​ជាមាន​សង្សារ​ច្រើន​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​បញ្ជាក់ថា មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដថា សាវា​ទេ គ្រាន់តែ​ថា យើង​ស្វែងរក​មនុស្ស​ស្រី ដែល​រស់នៅ​ជាមួយ​យើង​បាន អាច​យក​ទៅជា​អនាគត​បាន​។ យើង​ស្វែងរក​មនុស្ស​ល្អ អ្នកណា​ក៏​ចង់បាន​មនុស្ស​ល្អ​ដែរ ប្រពន្ធ​សំខាន់​ណាស់​៕

Related posts