ក្ដៅ​គគុក! ករណី​មួយ​នេះ ​មាន​ការ​លើក​ឡើង​ថា ​ពលរដ្ឋ​៦០% ​មិន​យល់​ពី​ច្បាប់ ​ស្រាប់តែ​ Peypey Dy តប​វិញ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ កូនស្រី​សំណព្វ​របស់​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ក្រុង​ក្រចេះ​ បាន​ជេរប្រមាថ​លើ​កូនឈ្នួល​អ្នកបម្រើ​ខ្លាំងៗ ជា​ហេតុ​ឲ្យ​នាង​ខឹង ក៏បាន​ចាប់​សត្វ​ឆ្កែ​ម្ចាស់ផ្ទះ​យក​ទៅ​ជ្រលក់​ទឹក​ រហូត​ដល់​សត្វ​ឆ្កែ​នោះ​ងាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​នេះ​ហើយ ទើប​លោក​មេបញ្ជាការ​ខឹង​សម្បារ ក៏​ប្រើ​ហិ​,​ង្សា​យក​ជើង​ជាន់ក​កុមារី​រង​,​គ្រោះ និង​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ទះកំផ្លៀង​ចំនួន​៣​ដៃ ហើយ​បង្ខំ​ឲ្យ​នាង​ស៊ី​អាចម៍សត្វ​ឆ្កែ​-​សំពះ​សូមទោស​ថ្នូរ​របស់​សត្វ​ឆ្កែ​នោះ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ ស្ថិតនៅ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។ ក្មេង​ស្រី​រង​,​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ ត្រែ​ក ធារ៉ា អាយុ​១២​ឆ្នាំ និង​ឈ្មោះ វ៉ន ពិសី អាយុ​១២​ឆ្នាំ ដូចគ្នា​។ ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​នេះ ត្រូវជា​បងប្អូនជីដូន​មួយ​រស់នៅ ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ និង​បានមក​ស៊ី​ស្នួល​បម្រើ​នៅផ្ទះ​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ក្នុង​មួយខែ​ថ្លៃឈ្នួល​១០០​ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​កើត​ហេតុ​ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបាន​កម្លាំង​អាវុធហត្ថ​តាម​ចាប់​វាយ​ខ្នោះ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ហើយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ថ្ងៃ​ទី​៣០​តុលា បាន​គូសបញ្ជាក់ថា ទង្វើ​របស់​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​រូបនេះ គឺជា​ទង្វើ​ពាល រឿង​អសីលធម៌ និង​មិនអាច​ទទួលយក​បានឡើយ​។ លោក​ថា សកម្មភាព​របស់​មន្ត្រី​អាវុធហត្ថ​បែបនេះ មិនអាច​ទុកឱ្យ​នៅក្នុង​ជួរ​អង្គភាព​បាន​ទៀត​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ តុលា​ដដែល ក៏បាន​ប្រកាស​អំពី​ការ​ការពារ​ក្តី​តាមផ្លូវ​ច្បាប់​ដល់​កុមារី​រង,គ្រោះ​ទាំងពីរ​នាក់​ផងដែរ បន្ទាប់ពី​មាន​សំណើ​ពី​លោក​មេឃុំ និង​ម្តាយ​កុមារី​រង,គ្រោះ​ទាំង​ពីររូប ដើម្បី​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​របស់​ពួកគាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ​ផងដែរ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Vadthanak Preap» បាន​បង្ហោះ​សារ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១​ថា «​យោងតាម​ការផ្តល់​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ករណី​ហិ,ង្សា​មាន​ស្ថាន​ទម្ងន់,ទោស ​​និង​ប្រើប្រាស់​ពល,កម្ម​លើ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​រវាង​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ជា​លទ្ធផល​គឺ​ពលរដ្ឋ​៦០% មិន​យល់​ពី​ច្បា,ប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ពោលគឺ​នាំគ្នា​អាណិត​សត្វ​តិ,រច្ឆាន​ជាង​ការ​អាណិត​មនុស្ស​ដូចគ្នា។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោងតាម​ច្បាប់ ស្តីពី​ការប្រើប្រាស់​កម្លាំង​ពល,កម្ម​លើ​កុមារ ក្រោយ​អាយុ​១៥​ឆ្នាំ​នោះ​លោក លោក មេបញ្ជាការ​មានទោស​ធ្ងន់​១​ករណី​បាត់​ហើយ ព្រោះ​លោក​ជា​មន្ត្រីរាជការ​អ្នកអនុវត្ត​ច្បាប់ ហេតុអ្វី​បាន​ល្មើសច្បាប់ យក​កុមារ​ក្រោយ​អាយុ​១៥​ឆ្នាំ ឲ្យ​មក​បម្រើ​ក្នុង​ក្រុមគ្រួសារ​របស់ខ្លួន​ទៅវិញ​? ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ទី​២​លោក​ក៏​ជា​នគរបាល​យុត្តិធម៌​ និង​ជា​ថ្នាក់ដឹកនាំ​មួយរូប​ដែរ ហេតុអ្វី​បាន​យក​ធម៌​ហិ,ង្សា មក​ដាក់ខ្លួន​បែបនេះ​?​យើង​ជា​ម៉ែ​ជា​ឪ​គេ​ខុសត្រូវ​ហេតុអ្វី​មិនចេះ​អប់រំ ឬថា​នេះ​ជា​ទម្លាប់​មនុស្ស​ដូច​លោក​ធ្លាប់ធ្វើ​កន្លងមក​? ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​ជម្រាប​ថា សត្វ ប្រភេទ​តូចតាច ចតុបាទ​ក្តី ទ្វេបាទ​ក្តី កម្ពុជា​យើង​មិនទាន់ មានច្បាប់​ប្រឆាំ,ង​នឹង​អំពើ​សម្លា,ប់សត្វ​នៅឡើយ​ទេ វៀរលែងតែ​សត្វ ពាហនៈ​ធំៗ ទន្សោង គោព្រៃ​ខ្ទីង​ដំរី​ជា​ប្រភេទ​សត្វ​ចុះបញ្ជី​ក្នុងការ​ហាមឃាត់ សម្លាប់​ទើប​អ្នកប្រព្រឹត្ត​មានទោស​ទណ្ឌ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បានលើកឡើង​បែបនេះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ Peypey Dy បាន​បញ្ចេញយោបល់​ថា «​ពាក្យ​ថាស​ត្វ​ឆ្កែ សម្រាប់​ពួកអ្នកឯង វា​ត្រឹមតែ​ជាស​ត្វ តែ​សម្រាប់​អ្នក​ស្រលាញ់​សត្វ វា​ជា​កូន ជា​សមាជិក​គ្រួសារ​ និយាយ​មក​ថា គេ​មិន​ឲ្យ​តម្លៃ ជីវិត​មនុស្ស ស្មើ​នឹង​សត្វ ចុះ​ក្មេង​ហ្នឹង​ជា​មនុស្ស​មានចិត្ត​ជា​តិរច្ឆាន​ដែរ​ទេ​? អាយុ​ត្រឹម 12​ឆ្នាំ​សោះ​ហ៊ាន សម្លាប់​ជីវិត​គេ​ទៅ​ហើយ​»៕

Related posts