ក្រោយចែករំលែកអត្ថបទនេះ លោក ឌួង ឆាយ បញ្ជាក់ពីការស្ដាយក្រោយ និងវប្បដិសារី ក្នុងការបើកក្លឹប ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចែករំលែកអត្ថបទដ៏វែងអន្លាយមួយរបស់ លោកស្រី Meas Malinna និងបានបញ្ជាក់ពីការ ដែលលោកធ្លាប់បង្ហាញពីការស្ដាយក្រោយក្នុងការបើកក្លឹបកន្លងមកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងអត្ថបទដ៏វែងអន្លាយនោះ បានរៀបរាប់ដូច្នេះថា «ការ​សប្បាយ​របស់​មនុស្ស​យើង​មាន​ច្រើនបែប​ច្រើន​សណ្ឋាន ពេល​នៅ​ក្មេង​លេង​បាយឡុកបាយឡ ពេល​ពេញវ័យ​ចាប់ផ្ដើម​ចេះ​តុបតែង​ខ្លួន​ចង់​ស្អាត ទើប​សប្បាយចិត្ត​ ពេល​មានគ្រួសារ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ ត្រូវការ​លះបង់​សម្រប​ខ្លួន​តាម​គ្នា​ហើយ ពេល​មាន​កូន​ចាប់ផ្ដើម​គិត​ពី​អនាគត​កូន រៀបចំខ្លួន​អោយបាន​ល្អ ដើម្បី​បំពេញ​មុខមាត់​កូនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លះ​សប្បាយ​ចំរើន​វ័យ អាយុ​វែង ខ្លះ​សប្បាយ​កាត់​អាយុ​ខ្លី មាន​គ្រប់​រូបភាព នៃ​ការចូល​ចិត្ត​សប្បាយ​របស់​មនុស្ស បើ​ចង់​អាយុ​វែង ដើរ​ពេល​ថ្ងៃ កន្លែង​ដែល​មាន​ទេសភាព ស្អាតៗ លំ​ហែ​​ខួរក្បាល ព្រោះ​ធម្មជាតិ ជួយ​ព្យាបាល​សួត និង កែវភ្នែក ដែល​យើង​ស្រូប​យក​តែ​ផ្សែង​ពុល​ជា​រៀងរាល់ថ្ងៃ​​🫁 ហើយ​ជួយ​ភ្នែក​យើង​ដែល​ប្រឈម​ជាមួយ​កុំព្យូទ័រ ទូរ​សព្ទ អោយមាន​សំណើម មាន​ពន្លឺ​ឡើងវិញ 🪴​គេង​អោយ​បាន​គ្រប់គ្រាន់ ញាំ​អាហារ​ល្អៗ ទើប​រស់​បានយូរ មើលថែ​កូនចៅ បើសិន​ឈឺ​វេទនា​អោយ​កូនៗ​មក​ពិបាក​ជាមួយ គេ​ហៅថា​ធ្វើជា​ឪពុកម្ដាយ​គេ យក​កម្ម​អោយ​កូនចៅ​ទទួល​វិញ ជា​បិសាច មិនមែនជា​ព្រះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សប្បាយ​កាត់​អាយុ​ខ្លី គឺ​ដើរ​យប់ អត់ងងុយ ដាក់​សារជាតិ​បំផ្លាញ​សុខភាព​ចូល បា,ញ់​ផ្សែង អោយ​មនុស្ស មិន​ស្រ,វឹង ចាក់​ភ្លេង​អោយ​មនុស្ស វក់​ភ្លេច​ពេលវេលា​សម្រាក ចេញមក​វិញ បង្ក​គ្រោះ,ថ្នាក់ មាន​ជាច្រើន​ករណី ផឹក​គេ​សែង អូស ខ្ជិល​សរសេរ​ហត់ …..​។​ល​។ អ្វី​ក៏ដោយ អោយ​តែ​យើង​គិត​ថា​មិនសូវ​ល្អ ចង់​ស្គាល់​បាន តែម្ដង​ម្កាល កុំ​ញៀន អត់​មិនបាន នៅ​មិន​សុខ គឺ ពិបាក​ដល់​យើង​ខ្លួនឯង​វិញ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ក៏ដោយ សុទ្ធតែ​ជា​អា,វុធ​មុខ​ពីរ អោយ​តែ​យើង​ល្មមៗ កុំ​លើស វា​មិន​ខុស។ មនុស្ស​យើង​ដែល​រស់នៅ​ត្រូវ​ផ្លាស់ប្ដូរ​ខ្លួនឯង​រហូត ទៅតាម​ពេលវេលា​មកដល់ ពេល​ចាស់​ត្រូវ​ធ្វើអោយ​ត្រូវ​ទៅតាម​វ័យ​ដូចគ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ប្រុស មនុស្ស​ស្រី​មាន​សិទ្ធិ​ស្មើគ្នា គ្មាន​អ្នកណា​បិទ​សិទ្ធិ​អ្នកណា​នោះទេ មនុស្ស​យើង​គ្រប់គ្នា​រស់នៅ​ចង់បាន​សេរីភាព មិន​រង​សម្ពាធ​ពី​អ្នកណា​ដែល​ឃុំគ្រង​យើង​លើស ដែល​គេ​ប្រៀបប្រដូច​ទៅ​គុក​ឥត​ជញ្ជាំង មិនមែន​អោយតែ​មានគ្រួសារ​ហើយ ផ្ដាច់​មនោសញ្ចេតនា​ពី​គ្រួសារ ឪពុកម្ដាយ បងប្អូន សាច់ញាតិ និង មិត្តភក្តិ​នោះទេ តែ​យើង​ត្រូវ​រៀន​មើល​ពី​សង្គម​ខាងក្រៅ​ផង​ពេលនេះ មិត្ត​ផឹក​ស៊ី មិនមែន​មិត្ត​តស៊ូ​ជាមួយគ្នា កម្សត់​កម្រ យកអាសា​គ្នា មានទុក្ខ​ធុរៈ​ជួយ​គ្នា​ទេ ដែល​យើង​អត់​មិនបាន​នោះ មានតែ​មិត្ត​ខួបកំណើត ជួបជុំ សប្បាយ ដើរ​ដាច់​យប់ ជប់លៀង កម្មវិធី​រហូត ចោល​កូន អោយ​ឪពុកម្ដាយ​ដែល​ចាស់​ហើយ មើលថែ​កូន​យើង​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កើត​មកជា​ស្ត្រី​ដែលជា​ម្ដាយ​គេ មិនអាច​ទៅធ្វើ​ខ្លួន​អោយ​ដូច​មនុស្ស​ប្រុស​ ដែល​មិនមែនជា​អ្នក​ពពោះ​បានទេ ពេល​ដែល​មានកូន​កាន់តែ​ធំ ហើយ​ម្ដាយ​នៅតែ​ធ្វើ​ចរិត​កូនក្មេង តើ​កូន​យើង​ចង់បាន​ម្ដាយ​ចរិត​មួយ​ស្រុក​មាន​មួយបែប​នេះ​ទេ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យ​ថា​ធ្វើជា​ម្ដាយ​គេ​ហើយ ត្រូវ​លះបង់​គ្រប់យ៉ាង​ដើម្បី​មុខមាត់​កិត្តិយស​កូនៗ ទើប​យើង​មិន​ខុស តែ​ខុស​ជាមួយ​កូនៗ​ដែល​យើង​បង្កើតឡើង ប្រាប់​ម្ដាយ​មិន​ស្ដាប់ ម្ដាយ​មិនចេះ​ខ្មាស​គេ ក៏​យើង​បាប​ជាមួយ​កូន​ដែរ បាន​ម្ដាយ​អន់​ច​រិត​នោះ កូនៗ​យកមុខ​ទៅ​ទុក​នៅឯណា​? ក្រែង​យើង​ស្អ,ប់​ប្ដី​ផឹក ថា​មិន​កែ ហេតុអ្វី​យើង​យក​គំរូ​តាម​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ដាច់​អត់​បាន​ដូចគ្នា បើ​សូម្បីតែ​ផ្ដាច់​ស្រា​ដើម្បី​កូន​ធ្វើ​មិនបាន​ផង ថា​ស្រលាញ់​កូន​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន ? គេ​អោយ​ផឹក​ម្ដងម្កាល​តិចៗ បើ​ផឹក​ឥត​ហ្វ្រាំង​ហើយ បង្ក​​គ្រោះ,ថ្នាក់​ផ្សេងៗ ខូចខាត​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង សាធារណៈ ប៉ះពាល់​សុខភាព​ទៀត បើ​យើង​ជា​ម្ដាយ​ឈឺ​ទៅ តើ​អ្នកណា​មើលថែ​កូនៗ ? កូនៗ​ត្រូវការ​ម្ដាយ​ខ្លាំង​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើជា​ឪពុកម្ដាយ​គេ​ប្រៀបដូចជា​ព្រះ​រស់ ព្រោះ​យើង​ជា​អ្នកបង្កើត​ជីវិត​កូនៗ​អោយឃើញ​ពន្លឺ​ថ្ងៃ​ឡើងមក ជា​អ្នក​បំភ្លឺ​ផ្លូវ​អោយ​កូនៗ ធ្វើជា​គំរូ​ដ៏​ល្អ ចង់អោយ​កូន​រស់នៅ​ទាំង​ងងឹត​មែន​? ជ្រលក់​ពណ៌​អោយ​កូន​មិនល្អ តាម​យើង​ដែល​មែន​? ធ្វើជា​ឪពុកម្ដាយ​គេ តើ​ត្រូវ​ទទួលខុសត្រូវ​យ៉ាងដូចម្ដេចខ្លះ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើប​ជា​ព្រះ​អ្នកមានគុណ​ពិតប្រាកដ ដែល​ស្រលាញ់​កូនៗ គឺ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​កូនៗ ស្រលាញ់​អោយ​ស្មើគ្នា​មិន​លំអៀង កូនស្រី​កូនប្រុស កូន​ស្អាត ឬ មិន​ស្អាត កូន ស ឬ ខ្មៅ ហើយ មាន​ពេលវេលា​អប់រំ​មើលថែ​អោយបាន​ល្អ ផ្ដល់​អាហារ​ហូបចុក ការ​ស្លៀកពាក់ អោយបាន​សមរម្យ ផ្ដល់អោយ​កូនៗ បាន​រៀនសូត្រ​ស្មើៗ​គ្នា ព្រោះ​វា​ជា​ថ្នាល គ្រាប់ពូជ​ជា​ឬ​សគល់ ដឹកនាំ​ពួកគេ អោយមាន​ពន្លឺ នៅក្នុង​ជីវិត ចោរលួច​ក៏​មិនបាន ហើយ​ដែល​ត្រូវ​រក្សា​ធំជាងគេ​ទុកអោយ​កូនៗ គឺ​ត្រូវ​ទុក​កិត្តិយស​អោយ​កូនៗ​នេះហើយ ជា​អ្វីដែល​ពួកគេ​ត្រូវការ​ចាំបាច់​បំផុត ក្នុង​មួយជីវិត​របស់​ពួកគេ ដែល​បាន​ឪពុកម្ដាយ​ល្អៗ មាន​សីល​ធម៌ សុជីវធម៌ មាន​ព្រហ្ម​វិហារធម៌​នៅក្នុង​ខ្លួន ទាំង​សំដីសំដៅ មិន​ប្រើ​ពាក្យអសុរស កាច ចារឹក​អាក្រក់ ជេរ …. កូនៗ​ប្រាកដជា​សប្បាយចិត្ត គិតថា​ខ្លួន​មានសំណាង​ណាស់ បាន​កើតមក​មានគ្រួសា​រ​ល្អ កក់ក្ដៅ ឪពុកម្ដាយ​ខ្ញុំ​ចិត្តជា​ព្រះ ជា​ទេវតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​ចងចាំ បើ​យើង​គ្មាន​សមត្ថភាព កុំ​បង្កើត​គ្រួសារ កូនចៅ អោយមក​វេទនា​ជាមួយ​យើង ។​
​ទាំងស្រី ទាំងប្រុស បើ​ចង់​មាន​សេរីភាព ឯករាជ្យ​រហូត កុំ​បង្កើត​គ្រួសារ នៅ​ខ្លួន​មួយ​ទៅ ហើយ​បើ​កើតមក​កូនកំព្រា ទើប​មិន​លក់​មុខ​ឪពុកម្ដាយ​ដែល​នៅរស់ តែ​ឪពុកម្ដាយ​ដែល​បាន​ស្លាប់ចោល ក៏​ឈឺចាប់​ដែរ មើលឃើញ​កូន​ខ្លួន​ក្លាយជា​មនុស្ស​គេ​ហៅថា​ពាលា អាវ៉ាសែ​នោះ មនុស្ស​សុទ្ធតែ​កើតចេញពី​មនុស្ស មិនមែន​ពី​ដុំថ្ម​ទេ គេ​ហៅថា​មានត្រកូល ពូជពង្ស​ផៅសណ្ដាន ហើយ​មនុស្ស​កើតមក​ត្រូវ​រក្សា​កិត្តិយស​នេះហើយ​ពិតជា​សំខាន់​ខ្លាំងណាស់ បញ្ជាក់​ពី​ការ​បាន​ចូល​សាលារៀន​សូត្រ មាន​សុជីវធម៌ សីល​ធម៌ និង មាន​ឪពុកម្ដាយ គ្រូ ចាស់ព្រឹទ្ធាចារ្យ អប់រំ​ប្រៀនប្រដៅ​បានល្អ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ត​ចរិត​ថ្លៃថ្នូរ ឬ គេ​មើល​មក​មិន​សមរម្យ ទៅលើ​ទឹកមុខ ភាព​ក្រអឺតក្រទម អំនួត ធ្វើខ្លួន​មិន​សមជា​ស្ត្រី​ខ្មែរ គឺ​មាតា​ប្រាប់ថា កុំ​រស់នៅក្នុង​ទឹកដី​ខ្មែរ ប្រទេស​មានច្បាប់ មាន​វប្បធម៌ អរិយធម៌ ត្រឹមត្រូវ ម្ដាយដើម​ជា​ស្ត្រី​គ្រប់លក្ខណ៍ បើ​អ្នក​បាន​ប្រាសចាក ធ្វើអោយ​ខូច​តម្លៃ​ជា​ស្ត្រី​ខ្មែរ​ដ៏​ល្អ​ផូរផង់​ហើយ អ្នក​ក៏ត្រូវ​ទទួល​ការកាត់ក្ដី​ដែរ វា​ជា​ច្បាប់​ដែល​ដូនតា​ដាក់​មក ដើម្បី​ថែរក្សា​មុខមាត់ ពូជពង្ស​សាវតារ​ខ្មែរ​ឡើងវិញ បើ​អ្នក​ទៅ​នៅ​អឺរ៉ុប ហើយ​ប្ដូរ​សញ្ជាតិ​ចេញពី​ទឹកដី​ខ្មែរ​ទៅ បើ​មិន​ចង់​ធ្វើជា​កូន​ខ្មែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​អោយ​កូន​ខ្មែរ មួយ​សេរី តាមតែ​គេ លែងមាន​កេរខ្មាស តើ​ដូនតា យកមុខ​មាត់​ទៅ​ទុក​នៅឯណា ? ក្រែង​ដូនតា​កាន់សាសនា​ព្រះពុទ្ធ? មកពី​កូនចៅ​កាន់តែ​មាត់ គោរព​ក្លែងក្លាយ ទើប​ដូនតា​ត្រូវ​ដាក់ចុះ​មុន​កំណត់ ព្រោះតែ​ភាពឈឺចាប់​ទ្រាំលែងបាន​នេះហើយ ទើបត្រូវ​លាង​ជម្រះ​ពី​ឫសគល់​ទៅ ដាក់ទោស​ឪពុកម្ដាយ​ចាស់ៗ នេះហើយ​ដែល​ត្រូវ​ទៅមុន​កំណត់ ដោយសារតែ​បាន​ប្រាសចាក តៗ​គ្នា ខុសឆ្គង​ក្នុងការ​អប់រំ​កូនចៅ ធ្វើអោយ​ជាតិ​សាសន៍​អាប់អោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គម​តែង​ពង្វក់ យើង​ឆាប់​ចាប់​បានតែ​រឿង​មិនល្អ អ្វីដែល​ល្អ បំភ្លេចចោល ដៀល​ខ្មែរ​ជា​ឈាម​ដូនតា​ស្រែ គេ​អោយ​យើង​ប្ដូរ​ទៅតាម​សម័យកាល តែ​កុំ​លើស​ហួសហេតុ​ពេក កូនចៅ​យើង​រៀន​តែ​តាម​យើង មើល​គំរូ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ទើប​ព្រះ​មាតាបិតា​មក​លាង​ជម្រះ​កាត់ក្ដី​ទូរ​ទាំង​ផែនដី ដោយសារតែ​ខុស តៗ​គ្នា នេះហើយ ម្នាក់​តិចៗ អប់រំ​មនុស្ស​មិនបាន​ត្រឹមត្រូវ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យើង​ចង់​ដើរ​ស្រាត ទៅ​នៅ​ព្រៃ​ម្នាក់ឯង ហើយ​អ្នកខ្លះ​យក​ការប្រៀបធៀប សម័យ​កាលដែល​ដូនតា​ទើបតែ​ករ​កើត​ទឹកដី​មក មិនទាន់មាន​អ្វី​យកមក​ស្លៀកពាក់ តែ​មកដល់​សម័យកាល​នេះ​មាន​គ្រប់សព្វ​បែបយ៉ាង​អស់ហើយ ចង់​ធ្វើ​ដូច​ពីមុន មានតែ​បង្វិល​ពេលវេលា​អោយ​ត្រលប់​ថយក្រោយ ទៅ​កើត​នៅ​សម័យ​កាលនោះ​វិញ​ទៅ បើ​ចង់​អត់​មាន​អាវ​ពាក់​។ ភាពជា​ម្ដាយ​គេ មនុស្ស​ស្រី​ដែលមាន​ភាព​អៀនខ្មាស​បំផុត គឺ​ការពារ​តំលៃ​ខ្លួនឯង នេះហើយ មិនអោយ​អ្នកណា​ឃើញ​កេរខ្មាស ក្រៅពី​អោយ​កូន​បំបៅ​ដោះ គ្រូពេទ្យ​ដែល​បង្កើតកូន​អោយ និង ប្ដី​ខ្លួន មិនមែន​ប្រលែង​ខ្លួន​ចំហ​អោយគេ​មើល​លេង​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែល​និយាយ​ចឹ​ង បុគ្គល​ណា​បំផ្លាញ សាសនា បំផ្លាញ​មុខមាត់ កិត្តិយស​ដូនតា ជាតិ​សាសន៍​តែមួយ អោយ​អាប់អោន​ដោយសារតែ​ខ្លួន ត្រូវ​ទទួល​នូវ​បាបកម្ម​ដែល​ខ្លួន​បាន​សាង​ទាំងអស់។ គេ​អោយមាន​សិទ្ធ ដើរហើរ និយាយ មិនអោយ​ជេរ មិនអោយ​ដើរ​ស្រាត មិនអោយ​ស៊ី​ផឹក​ខួបប្រាំងខួបវស្សា ព្រោះ​កូនចៅ​និង​រៀន​តាម ខូច​ខួរក្បាល បាន​អ្នកណា​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា សរសរ​ទ្រូង​ប្រទេសជាតិ តទៅ​ជំនាន់​ក្រោយៗ ថែរក្សា​ទឹកដី ដែល​ដូនតា​ខំប្រឹង​ពលី ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដឹងថា​មាតាបិតា​ម្ដាយ​ឪពុក​ដើម ចុះមក​កាត​ក្ដី​លាង​ជម្រះ​សរុប​រួម​ដោយសារតែ​អ្វី​ទេ? មកពី​មនុស្ស​លក​បំប៉ន​កា​លេស មិន​ព្រម​ចាស់ នេះហើយ គិតតែ​សប្បាយ​រហូត ទុក​ទឹកដី​អោយមាន​ជីវិត​រស់នៅ បែរជា​អាត្មានិយម ប្រុង​រស់​តែមួយ​ជីវិត​ខ្លួនឯង មិន​គិតពី​កូនចៅ​ជំនាន់​ក្រោយៗ តើ​នៅសល់​អ្វី​ទៀត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​អោយ​សង្គម ស្រី​ប្រុស​ស្រា ល្បែង គ្រឿងញៀន ពង្វក់​បាន​ចូល​ជ្រាប ញៀន​អស់ហើយ តើ​គិត​យ៉ាងណា ? ពី​វិនាសកម្ម​ចុងក្រោយ ? ព្រោះតែ​ដើម្បី​បំពេញ​នូវ​កា​សប្បាយ​ទាំងអស់នោះ​ហើយ ទើប​អាត្មានិយម គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន លែង​ដឹង​ខុសត្រូវ មិនអាច​បញ្ឈប់​មហិច្ឆតា​ខ្លួន​បាន កាន់តែ​លោភលន់​ទៅៗ ដែល​មារ​បិសាច​មក​ផ្ចាញ់ ទឹកដី​ព្រះ អោយ​យើង​ដាច់​សីល កូន​លែង​ស្គាល់​ឪពុកម្ដាយ ឪពុក​ចាប់រំលោភ​កូន​ខ្លួនឯង ….​។​ល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​មារ​ផ្ចាញ់​ស,ម្លាប់​អ្នកចេះដឹង ប្រល័យពូជសាសន៍​ខ្មែរ​អ្នកមាន​ទេព​កោសល តែ​ទៅ​មិន​រួច​ខ្មែរ​នៅតែមាន​ខួរក្បាល​ខ្លាំង ព្រោះ​ចេះ​រក្សា​សីល ទើប​ដាក់​សារជាតិ​ពង្វក់​អោយដាច់​សីល លែង​ដឹង​ខុសត្រូវ លែងមាន​ប្រាជ្ញា​វិជ្ជា បាត់បង់​ស្មារតី បន្តិច​ម្ដងៗ ចង់អោយ​កូន​ខ្មែរ ល្ងិតល្ងង់​ស្រួល​អូសទាញ​ធ្វើបាប គ្រប់​រូបភាព …​ដើម្បី​ដណ្ដើម​ទឹកដី ព្រះ ទេវតា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​ពួក​មារ​បិសាច ចង់​បំបាត់ មិន​ចង់អោយ​យើង​ដឹង​ពី​សាវតា ថា​ខ្លួន​ជា​អ្នកណា ? ទើប​វាយដំ បំផ្លាញ ឆ្គឹះ​ចេញ យើង​ជា​កូនចៅ​រៀន​គិតពិចារណា បើ​ខ្មែរ​យើង​អន់ មិនមែន​កសាង​ប្រាសាទ​បាន​រាប់ពាន់ ហើយ​មារ​បិសាច​ខ្លាច​ខ្មែរ​មាន​ខួរក្បាល​ខ្លាំង​ជាង ទើប​ស,ម្លាប់​អ្នកចេះដឹង ហើយ​ព្យាយាម​ដាក់​សារជាតិ​ពង្វក់​កូនចៅ​ដែល​នៅ​សេសសល់​ជំនាន់​ក្រោយៗ អោយ​លែង​ដឹង​អ្វី គិតតែ​ពី​ផឹក បំផ្លាញ​ទ្រព្យសម្បត្តិ និង សុខភាព ពួក​មារ​បិសាច​ចេះៗ​ខ្លាំងណាស់ ទាល់តែ​យើង​ឆ្លាត​ដែរ កុំ​ចាញ់​ឧបាយកល អោយតែ​យើង​ជា​កូន​ខ្មែរ ឈប់​ផឹក កាន់​សិ​Meas Malinna ចេះ​រួម​សាមគ្គី​ជួយ​គ្នា សាង​តែ​អំពើ​ល្អ ពិតប្រាកដ រៀន​រក្សា​សីល​ឡើងវិញ បិសាច​វិនាស​សន្តិ ដោយ​ខ្លួនឯង បិសាច​ខ្លាច​តែ​ពន្លឺ​ព្រះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ចង់​ដកខ្លួន​ចេញពី​អំណាច​បិសាច មានតែ​សាង​ល្អ រក្សា​សីល កុំ​បំផ្លាញ​អ្នកណា ក្រែង​យើង​ខ្លាច​ខ្មោច បិសាច រត់ទៅរក​ព្រះ ហេតុអ្វី​យើង​មិន​យល់ បើ​ចង់​ឈ្នះ​មារ​បិសាច ខ្មោច ព្រាយ​បិសាច មិន​រក្សា​សីល​សាង​ល្អ​ដោយ​ខ្លួនឯង រក្សា​ត្រឹម​សីល​៣ សីល​៥ បាន ចាំ​ចាស់​ឡើង​សីល ៨ សីល​១០ តាម​ឧប្បនិស្ស័យ គឺ មាន​ពន្លឺ​ខ្លួនឯង​ហើយ​។​ ប្រភព​បងស្រី Meas Malinna»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីចែករំលែកអត្ថបទដ៏វែងអន្លាយនេះរួចមក លោក ឌួង ឆាយ បានសរសេរក្នុងខំមិនថា «ពូមីងបងប្អូនខមមិននឹងធ្លាប់ឃើញខ្ញុំបង្ហោះពីការស្តាយក្រោយ និងវិប្បដិសារីរបស់ខ្ញុំក្នុងការបើកក្លឹបទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ​កាលពី​ល្ងាច​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២០ ​កន្លងទៅ​​ លោក​ ឌួង ឆាយ បានធ្វើការ​ឡាយ​វីដេអូ ប្រកាស​ពី​ការ​បញ្ចប់​មុខ​ជំនួញ​Sound Club​របស់​ខ្លួន ដោយសារតែ​កត្តា​មួយ​ចំនួន ​ជាហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​លោក​ជាង​២០០​នាក់ ​ត្រូវ​បាត់បង់​ការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​Live​វីដេអូ​រយៈពេល​ជិត​៤០​នាទី បញ្ជាក់​ពី​ការ​បិទ​Sound Club នោះ លោក​ ឌួង ឆាយ បាន​រៀបរាប់​ថា Sound Clu b មិនមែនជា​ជំនាញ​របស់​លោក មិនមែនជា​បទពិសោធន៍​​​របស់​លោក​នោះ​ដែរ ហើយក៏​មិនមែន​ជា​ក្ដី​ប៉ងប្រាថ្នា​របស់​លោក ក្នុងការ​បង្កើត​មុខ​ជំនួញ​នេះ​នោះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មូលហេតុ​ចម្បង ដែល​ឈានដល់​ការបិទ​Sound Clu ឮb នេះ ត្រូវបាន លោក ឌួង ឆាយ បញ្ជាក់នៅពេលនោះ​ថា ទីមួយ មកពី​បញ្ហា​ជំងឺ​កូ​វីដ​១៩ ​និង​ទី​ពីរ គឺ​ម្ចាស់​ដី​មិន​ព្រម​ចូលរួម​សហការ​ក្នុងការ​បញ្ចុះតម្លៃ​ជាដើម​នោះ​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ លោក​ឌួង ឆាយ​ ​ ក៏បាន​សម្ដែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ការប្រកាស​រំសាយ​បុគ្គលិក​ប្រមាណ​ជា ២០០​នាក់ ដែល​បង្ក​ឲ្យ​បាត់បង់​ការងារ ក៏ដូចជា​បាត់បង់​ប្រាក់ចំណូល ខណៈ​ពួកគេ​បាន​ចូលរួមចំណែក​ជួយ​ដល់​ក្លឹប​កម្សាន្ត​មួយ​នេះ​ឲ្យ​ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំង​ពី​មហាជន​ជាច្រើន គិត​ចាប់​ពីថ្ងៃ​បើក​សម្ភោ​ធ​ជា​ផ្លូវ​រហូតមក​ដល់ពេល​បិទ​នោះ ​មាន​រយៈ​ជិត​៣​ឆ្នាំ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក អំឡុងខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ លោក ឌួង ឆាយ បានបង្ហោះសារសម្ដែងការសោកស្ដាយចំពោះការបើកក្លឹបដូច្នេះថា «ចែករំលែកបទពិសោធន៍ទៅកាន់ពូមីងបងប្អូនទាំងអស់គ្នា វិប្បដិសារី និងការស្តាយក្រោយដ៏ខ្លាំងបំផុតរបស់ខ្ញុំក្នុងការបើកសោនក្លឹប SOUND CLUB គឺបានធ្វើអោយមនុស្សជុំវិញខ្លួនរបស់ខ្ញុំខូចទម្លាប់ក្លាយទៅជាអ្នកប្រមឹកស្រាគ្រឿង ស្រវឹងសុរាមេរយ»៕​

Related posts