រំភើប​ជំនួស​! ពេល​ទទួលដំណឹង​ពី​ស្ថានភាព​គ្រួសារ​តារា​កំប្លែង​សង់ ស៊ី​ស , ម្ចាស់​ហាង​ម៉ូតូ «​ប្រាក់​សម្បត្តិ​» ក៏​សម្រេច​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា នៅពេល​អ្នកនាង​ខ្ញុង ប្រកាស​ក្ស័យធន ហើយ​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​របស់ខ្លួន​ចំនួន​១​ដុល្លារ​នោះ ថៅកែ​ហាង​ម៉ូតូ «​ប្រាក់ សម្បត្តិ​» បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​មិន​យកលុយ ដែល​អ្នកនាង​ខ្ញុង ជំពាក់​ខ្លួន​ចំនួន​២៤០០០​ដុល្លារ​នោះទេ ហើយ​ថែមទាំង​ជួយ​លុយ​នាង​ថែម​ចំនួន​៥០០​ដុល្លារ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅពេល​ទទួលដំណឹង​ថា ក្រុមគ្រួសារ​តារា​កំប្លែង សង់ ស៊ី​ស ស្រក់​ទឹកភ្នែក ដោយសារតែ​ជាប់បំណុលគេ​ច្រើនពេក សុខចិត្ត​លើកដៃ​សុំអោយ​បងប្អូន​ជួយ​ទិញ​ផ្ទះ​ដើម្បី​បាន​លុយ​ទៅ​សងបំណុល​គេ​នោះ ថៅកែ​ហាង​ម៉ូតូ ខាងលើនេះ ក៏បាន​សម្រេច​ជួយ​ជា​ថវិកា​ដល់​តារា​កំប្លែង សង់ ស៊ី​ស​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក និង​វិក្កយបត្រ​លុយ ដែល​ផ្ញើ​ទៅ​ជួយ តារា​កំប្លែង​ជើងចាស់ នាយ សង់ ស៊ី​ស ចំនួន​៥០០​ដុល្លារ​នោះ ម្ចាស់​ហាង​ម៉ូតូ​យីហោ​«​ប្រាក់ ស​ម្ប​តិ្ត​» បានបង្ហាញ​ទឹកចិត្ត​របស់ខ្លួន​ថា លោកតា​សុ​ី​ស​មិនបាន​សុំ​ជំនួយ ប៉ុន្តែ​ខ្ញុំ​ចង់​ជួយ​ដោយ​ទឹកចិត្ត​ពិត​
ចៅ​មាន​បន្តិចបន្តួច សុំ​ជូន​លោកតា​500$»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព បន្តថា «​លោកតាស៊ី​សបាន​បម្រើ​ក្នុង​វិស័យ​សិល្បៈ​កំប្លែង​យូរ​តាំង​ខ្ញុំ​នៅ​កុមារភាព ធ្វើអោយ​មហាជន​សើច​សប្បាយ​មករ​ហូត ឥលូវ​លោកតា​ចាស់​ខ្លាំង មាន​ជំងឺ​និយាយ​ក៏​មិនបាន បាត់បង់​កូន​2​នាក់ មាន​បំណុល លោកតា​បាន​សុំ​អោយ​មហាជន​ជួយ​ទិញ​ផ្ទះ​គាត់​ផង​ដើម្បី​សងបំណុល​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក​អ៊ឹម ជីវ៉ា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​សិល្បករ​កម្ពុជា និង សង្គម Cambodia artists and society» បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អមដោយ​សារ អំពាវនាវ​ថា «​អាណិត​គាត់​ណាស់ ក្រុម​គ្រួសារ​តារា​កំប្លែង សង់ ស៊ីស ស្រក់​ទឹកភ្នែក ដោយសារតែ​ជាប់បំណុលគេ​ច្រើនពេក សុខចិត្ត​លើកដៃ​សុំ​អោយ​បងប្អូន​ជួយ​ទិញ​ផ្ទះ​គាត់​ផង ដើម្បី​បាន​លុយ​ទៅ​សងបំណុល​គេ​ដែល​ជំពាក់​មាន​ចំនួន ជាង ១០​ម៉ឺន​ដុល្លារ ដោយ​ផ្ទះ​គាត់​លក់​ពីរ​ល្វែង​ជាប់​គ្នា​មាន​៩​បន្ទប់ លក់​ក្នុង​តម្លៃ ២២​ម៉ឺន​ដុល្លារ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹក​មិញ​នេះ​​​ខ្ញុំបាទ​បាន​ធ្វើ​ដំណើរ​ទៅផ្ទះ​តារា​រូប​នេះ​​ បាន​ជួប​ជាមួយ​តារា​កំប្លែង​ឪ​សង់​ស៊ីស អ្នកនាង កា ឆ​យ លោក សង់​សេត និង​អ្នកនាង សុន ស្រី​ពេជ្រ នៅ​ជិត​ផ្សារ​ឈូក​មាស ! ពេល​ទៅ​ជួប​ពួកគាត់​ គឺ​ទម្រាំ​លើកដៃ​សុំអោយ​បងប្អូន​ជួយ​នេះ​ គឺ​មិនមែន​លើកដៃ​សុំ​អំណោយ​ជា​លុយ​​​កាក់​ទេ គឺ​សុំ​អោយ​បងប្អូន​ដែល​មាន​ថវិកា​ច្រើន​ជួយ​ទិញ​ផ្ទះ​គាត់​ផង ព្រោះ​ពី​១​ថ្ងៃ​ទៅ​មួយថ្ងៃ​រក​ចំណូល​មិនបាន​ហើយ​បើ​ទុក​យូ​រ​ទៀត​គឺ​គ្មាន​លទ្ធភាព​សង​គេ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចំរៀង អ្នកនាង សុន ស្រី​ពេជ្រ បាន​និយាយ​ថា មូលហេតុ​នៃ​ការ​ជំពាក់​បំណុល​នេះ​ គឺ​ដោយសារតែ​មួយ​រយៈ​មុន​នេះ​ គឺ​ខ្ចី​គេ​ទៅ​ព្យាបាល​ជំងឺ​ប្អូន​នៅ​ប្រទេស​វៀតណាម​ផង នៅ​ប្រទេស​ថៃ​ផង នៅ​ខ្មែរ​ផង រហូត​វា​កើន​បំណុល​ច្រើន​បែបនេះ។ ពេល​ជួប​ព្រឹកមិញ​នេះ​គឺ​ស្ថានភាព​របស់​តារា​កំប្លែង​ឪ​សង់​ស៊ីស មិន​អាច​និយាយ​បាន​ដូច​មុន​ឡើយ បានត្រឹមតែ​ញញឹម ​និង​ស្រក់​ទឹកភ្នែក​តែប៉ុណ្ណោះ។ ជូនដំណឹង​ដោយ​លោក អ៊ឹម ជីវ៉ា​»៕

Related posts