កូន​ខ្មែរ​គួរ​ដឹង! ក្រុមហ៊ុន​Cellcardសរសេរ​អក្សរ​ខុស​នៅ​លើ​ផ្ទាំង​ប៉ាណូ,  ​ព្រះតេជព្រះគុណ​ ហាក់ សៀងហៃ ចេញ​សារ​កែតម្រូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ថា ក្រុមហ៊ុនCellcard បាន​សរសេរ​អក្សរ​ មិន​ត្រូវអក្ខវិរុទ្ធនៅលើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ធ្វើឲ្យ​ប៉ះពាល់​ដល់​អក្សរ​សាស្ត្ររបស់ខ្មែរ​នោះ, ព្រះតេជព្រះគុណ​ ហាក់ សៀងហៃ ​នៅ​ព្រឹក​នេះ ​បាន​ចេញសារមួយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដ៏ធំ​មួយ​នេះ​ ធ្វើការ​កែតម្រូវឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈផេក «Buddhism for Education of Cambodia(BEC)», ព្រះ​ភិក្ខុ បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា និង ជាទី​ប្រឹក្សា​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បានបង្ហោះសារផ្ញើជូនក្រុមហ៊ុន Cellcard ដើម្បីជួយធ្វើការកែតម្រូវដូច្នេះថា «ផ្ញើជូន​ក្រុមហ៊ុន​សែ​ល​ខាត (CellCard ) សូមមេត្តា​កែតម្រូវ​សំណេរ​លើ​បដា​ឡើងវិញ ព្រោះ​ដាក់តាំង​ទីសាធារណៈ​២៤​ម៉ោង​លើ​២៤​ម៉ោង គឺ​ប៉ះពាល់​ដល់​អក្សរសាស្ត្រ​ខ្មែរ​យើង​សម្បើម​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រះសង្ឃ​វ័យក្មេង ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា អក្សរសាស្ត្រ​ខ្មែរ រូបនេះ បានបន្ត ដោយពន្យល់ថា «-​ពាក្យ​ត្រូវ​គឺ​៖ “​សក្ដិសម “ មិនមែន “​សាក​សម​” -​ពាក្យ​សាក​៖ សាកសព សាកល្បង សាកមើល -​ពាក្យ​៖ សក្តិ ឬ ស័ក្តិ បច្ចុប្បន្ន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​អនុមតិ​ថា ពាក្យ​ណា​មាន​តម្រួត​ខាងចុង​មិនបាច់​ដាក់​សញ្ញា​សំយោគ​(​័​)​ទេ ឧទាហរណ៍​៖ ទូរ​សព្ទ លក្ខខណ្ឌ សត្វ យក្ស ជាដើម។ពេល​កែតម្រូវ​ហើយ សូម​ផ្ញើ​បដា​មក​អាត្មាភាព​ផង ដើម្បី​ផ្សាយ​ថា បានកែតម្រូវ​ហើយ ជា​គំរូ​ល្អ​តទៅ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះតេជព្រះគុណ​ បន្ថែម​ទៀត​ថា «(​បញ្ជាក់​៖ ក្នុងករណី ក្រុមហ៊ុន​សែ​ល​ខាត សន្យា​នឹង​កែតម្រូវ​ឡើងវិញ អាត្មាភាព នឹង​លុប​សារ​ដែល​និយាយ​កែតម្រូវ​សែ​ល​ខាត តែ​សូម​រក្សាទុក​នូវ​ការបកស្រាយ​បំភ្លឺ​ពាក្យ “​សក្តិសម មិនមែន សាក​សម​” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូម​សាធារណជន បាន​ជ្រាប និង​សូម​រក្សា​ការបញ្ចេញមតិ​ប្រកបដោយ​សីលធម៌ និង​មិន​ជាន់ពន្លិច កែតម្រូវ​ដោយ​មនោសញ្ចេតនា​អ្នក​ស្រឡាញ់​រក្សា​អក្សរសាស្ត្រ​ជាតិ​យើង )​។
​សូម​អរ​ព្រះ​គុណ និង​អរគុណ ! ដោយ​ក្តី​រាប់អាន​ពី​អាត្មាភាព ហាក់ សៀង​ហៃ»៕​

Related posts