ខ្មែរ​ជួយ​ខ្មែរ​! រយៈពេល​៣​ថ្ងៃ លោកតា សង់ ស៊ី​ស ទទួល​បាន​ថវិកា​ពី​សប្បុរសជន​ចំនួន​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ទទួលដំណឹង​ថា ក្រុមគ្រួសារ​តារា​កំប្លែង​ជើងចាស់​នាយ សង់ ស៊ី​ស ស្រក់​ទឹកភ្នែក ដោយសារតែ​ជាប់បំណុលគេ​ច្រើនពេក សុខចិត្ត​លើកដៃ​សុំ​អោយ​បងប្អូន​ជួយ​ទិញ​ផ្ទះ​ដើម្បី​បាន​លុយ​ទៅ​សងបំណុល​គេ​នោះ​, គេ​សង្កេត​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​ជួយ​ជា​ថវិកា​ជា​បន្តបន្ទាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលបាន​ការជួយ​ជា​ថវិកា​ជា​បន្តបន្ទាប់​ដល់​ឪពុក​របស់​ខ្លួន​នោះ នៅ​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ តារាចម្រៀង សុន ស្រី​ពេជ្រ បានបញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ទទួលបាន​រយៈពេល​៣​ថ្ងៃ ព្រមទាំង​ធ្វើការ​អរគុណ​ដល់​ទឹកចិត្ត​អាណិត​ស្រឡាញ់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​ឪពុក​របស់​អ្នកនាង​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សុន ស្រី​ពេជ្រ បាន​បង្ហោះ​រូបថត​ឪពុក​របស់ខ្លួន អម​ដោយសារ​បញ្ជាក់​ដូច្នេះ​ថា «​រយៈពេល​៣​ថ្ងៃ​ដែល​គិត​ចាប់តាំងពី​ថ្ងៃទី​២ ខែវិច្ឆិកា ២០២១ នេះ​គឺ​លោក​ឪពុក​នាង​ខ្ញុំ​ទទួល​បាន​ថវិកា​​តាមរយៈ​ABA​របស់​នាង​ខ្ញុំ​ផ្ទាល់ និង​អេស៊ីលីដា ក៏ដូចជា​តាម​វី​ង​ផង​ដែរនោះ​គឺ​សរុប​ជា​ទឹក​ប្រាប់​ចំនួន 5.778$

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ក្តី​ស្រលាញ់ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​លោក​នៅ​គិតពី​សុខទុក្ខ​លោកឪពុក​នាង​ខ្ញុំ​ជា​សិល្បករ​ផ្នែក​កំប្លែង​ជើងចាស់ ឥលូវ​លោក​មាន​វ័យ​ចាស់ជរា​និង​មាន​ជំងឺ​ប្រចាំកាយ​ផង ហើយ​លោកឪពុក​នាង​ខ្ញុំ​បាន​ជួប​ជាមួយ​កិច្ច​សម្ភាសន៍​ផេ​ក​សិល្បៈករ កម្ពុជា​របស់លោក អ៊ឹ​ម ជីវ៉ា កន្លង​ថ្មីៗ ដោយមាន​បងប្អូន​ខ្មែរ​នៅ​ស្រលាញ់ គោរព និង​ចង់ដឹង​ពី​សុខទុក្ខ​របស់គាត់​និង​បាត់​មុខ​រយៈពេល​ច្រើន​ឆ្នាំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ពុក​ម៉ែ​បងប្អូន​ក៏​សុំ​អា​ខោ​ន​ធនាគារ​របស់​នាង​ខ្ញុំ​ដើម្បី​ជូន​ថវិកា​​តិច ច្រើនក្តី​ដែល​នេះ​ជា​សទ្ធា​របស់​អស់លោក​ចំពោះ​លោក​ឪពុក​នាង​ខ្ញុំ ហើយ​ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ចង់​ជួយ​ថវិកា​​ដល់​លោកឪពុក​នាង​ខ្ញុំ​គឺ​តាមរយៈ​លេខ​អេ​ប៊ី​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ABA 000475580 sun pich, អេស៊ីលីដា 09000217391517 Son makara ( បញ្ជាក់​ជា​កុង​ក្មួយ ), លេខ​ទូរស័ព្ទ 016573537 / 085939444 ជា​ចុងក្រោយ​នាង​ខ្ញុំ​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ថ្លាថ្លៃ​របស់​ពុក​ម៉ែ​បងប្អូន​ទាំង​ក្នុង​និង​ក្រៅប្រទេស​សូម​ជួបតែ​សេចក្តីសុខ សុខភាព​ល្អ ឈ្នះ​អស់​រោគា​ទាំងឡាយ និង​ជោគជ័យ​គ្រប់​ភា​រ​កិច្ច​»៕

Related posts