រំភើប​ជំនួស​! អាណិត លោក​តា សង់ ស៊ី​ស ពេក ស្រី​អូន សម្រេចចិត្ត​ជួយ​ជា​ថវិកា ដើម្បី​ដោះស្រាយ​បញ្ហា​រហូតដល់​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​កំប្លែង​ជើងចាស់​ដ៏​ល្បីឈ្មោះ នាយ សង់ ស៊ី​ស ទោះបី​ធ្លាក់ខ្លួន​ឈឺ និង​ជំពាក់​បំណុល​គេ​ច្រើន​ប៉ុណ្ណា ក៏​មិន​ដាច់ចិត្ត​លើកដៃ​សំពេះ​សុំ​ជួយ​នោះ​ដែរ​។ ប៉ុន្តែ​បងប្អូន​អាណិត​ស្រឡាញ់​ច្រើន ក៏​ជួយ​ថវិកា​ជា​បន្តបន្ទាប់​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលបាន​ជំនួយ​នោះ​, នៅ​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា អ្នកនាង សុន ស្រី​ពេជ្រ កូនស្រី លោកតា សង់ ស៊ី​ស បាន​បញ្ជាក់​ពី​ចំនួន ថវិកា ដែល​ទទួល​បាន​ពី​សប្បុរសជន ក្នុង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២ ខែ​វិច្ឆិកា សរុប​៥៧៧៨​ដុល្លារ ក្នុង​នោះ អ្នកនាង ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លាថ្លៃ​របស់​ពុក​ម៉ែ​បងប្អូន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​ការ​បញ្ជាក់​ពី​ចំនួន​ថវិកា​នេះដែរ អ្នកនាង សុន ស្រី​ពេជ្រ ក៏បាន​ភ្ជាប់​ជាមួយ​លេខ​គណនី​ABA , អេស៊ីលីដា និង​លេខ​ទូរ​សព្ទ ផងដែរ សម្រាប់​បងប្អូន សម្បុរ​សជន ដែល​មាន​បំណង​ជួយ​ដល់​លោកតា សង់ ស៊ី​ស ដែល​ជា​ឪពុក​របស់​អ្នកនាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ស្រីអូន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ភ្ជាប់​ជាមួយ​ស្ក្រី​ន​សត​ផុស​របស់​អ្នកនាង សុន ស្រី​ពេជ្រ និង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ចូល​កុង​ABA​ចំនួន​១​ពាន់​ដុល្លារ ក្នុង​ការ​ជួយ​ដល់​លោកតា សង់ ស៊ី​ស ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្រីអូន បាន​រៀបរាប់​ដូច្នេះ​ថា «​ចៅ​សុំ​ជួយ​លោកតា 1000$ សម្រាប់​ដោះស្រាយ​បញ្ហា​ ដែល​លោកតា​កំពុង​ជួប, ​ធ្លាប់​មើល​កំប្លែង​លោកតា​តាំងពី​នៅ​ក្មេង សូម​អរគុណ​បងប្អូន​ដែល​ចូលរួម​ជួយ​លោកតា​ដោយ​ក្ដី​អាណិតអាសូរ​ជួយ​លោកតា​សង់​ស៊ី​ស »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក​អ៊ឹម ជីវ៉ា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​សិល្បករ​កម្ពុជា និង សង្គម Cambodia artists and society» បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អមដោយ​សារ អំពាវនាវ​ថា «​អាណិត​គាត់​ណាស់ ក្រុម​គ្រួសារ​តារា​កំប្លែង សង់ ស៊ីស ស្រក់​ទឹកភ្នែក ដោយសារតែ​ជាប់បំណុលគេ​ច្រើនពេក សុខចិត្ត​លើកដៃ​សុំ​អោយ​បងប្អូន​ជួយ​ទិញ​ផ្ទះ​គាត់​ផង ដើម្បី​បាន​លុយ​ទៅ​សងបំណុល​គេ​ដែល​ជំពាក់​មាន​ចំនួន ជាង ១០​ម៉ឺន​ដុល្លារ ដោយ​ផ្ទះ​គាត់​លក់​ពីរ​ល្វែង​ជាប់​គ្នា​មាន​៩​បន្ទប់ លក់​ក្នុង​តម្លៃ ២២​ម៉ឺន​ដុល្លារ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹក​មិញ​នេះ​​​ខ្ញុំបាទ​បាន​ធ្វើ​ដំណើរ​ទៅផ្ទះ​តារា​រូប​នេះ​​ បាន​ជួប​ជាមួយ​តារា​កំប្លែង​ឪ​សង់​ស៊ីស អ្នកនាង កា ឆ​យ លោក សង់​សេត និង​អ្នកនាង សុន ស្រី​ពេជ្រ នៅ​ជិត​ផ្សារ​ឈូក​មាស ! ពេល​ទៅ​ជួប​ពួកគាត់​ គឺ​ទម្រាំ​លើកដៃ​សុំអោយ​បងប្អូន​ជួយ​នេះ​ គឺ​មិនមែន​លើកដៃ​សុំ​អំណោយ​ជា​លុយ​​​កាក់​ទេ គឺ​សុំ​អោយ​បងប្អូន​ដែល​មាន​ថវិកា​ច្រើន​ជួយ​ទិញ​ផ្ទះ​គាត់​ផង ព្រោះ​ពី​១​ថ្ងៃ​ទៅ​មួយថ្ងៃ​រក​ចំណូល​មិនបាន​ហើយ​បើ​ទុក​យូ​រ​ទៀត​គឺ​គ្មាន​លទ្ធភាព​សង​គេ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចំរៀង អ្នកនាង សុន ស្រី​ពេជ្រ បាន​និយាយ​ថា មូលហេតុ​នៃ​ការ​ជំពាក់​បំណុល​នេះ​ គឺ​ដោយសារតែ​មួយ​រយៈ​មុន​នេះ​ គឺ​ខ្ចី​គេ​ទៅ​ព្យាបាល​ជំងឺ​ប្អូន​នៅ​ប្រទេស​វៀតណាម​ផង នៅ​ប្រទេស​ថៃ​ផង នៅ​ខ្មែរ​ផង រហូត​វា​កើន​បំណុល​ច្រើន​បែបនេះ។ ពេល​ជួប​ព្រឹកមិញ​នេះ​គឺ​ស្ថានភាព​របស់​តារា​កំប្លែង​ឪ​សង់​ស៊ីស មិន​អាច​និយាយ​បាន​ដូច​មុន​ឡើយ បានត្រឹមតែ​ញញឹម ​និង​ស្រក់​ទឹកភ្នែក​តែប៉ុណ្ណោះ។ ជូនដំណឹង​ដោយ​លោក អ៊ឹម ជីវ៉ា​»៕

Related posts