រំជួល​ចិត្ត! តារា​សម្តែង​ជើងចាស់ ពៅ ថា​វី សម្រេច​បណ្ដាំ​ចុងក្រោយ​របស់​ស្វាមី ដោយ​ដង្ហែ​សព​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង​ជើងចាស់ អ្នកស្រី ពៅ ថា​វី កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ មានទុក្ខ​ជា​ទម្ងន់ ដោយបាន​បាត់បង់​ស្វាមី​ជាទី​ស្រលាញ់ ស្របពេល​ប្រទេស​បើក​ឡើងវិញ​នោះ​។ ទោះយ៉ាងណា អត់​មានការ​ប្រារព្ធ​ពិធីបុណ្យ​៧​ថ្ងៃ​ចំពោះ​សព​ស្វាមី​អ្នកស្រី​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង​ជើងចាស់​រូបនេះ បាន​បង្ហោះ​សារ​បង្ហាញ​ភាព​សោកសៅ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា​៖ «​ប្រទេស​បើក​ហើយ​តែ​នាង​ខ្ញុំ ពៅ ថា​វី បាន​បាត់បង់​ស្វាមី​ជា​រៀងរហូត​គ្មាន​ថ្ងៃ​វិល​វិញ សូមឱ្យ​វិញ្ញាណក្ខន្ធ​លោក កែវ ខែម ដែលជា​ស្វាមី​នាង​ខ្ញុំ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កូនស្រី​របស់​អ្នកស្រី ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស​ក្ខ​ណា កែវ​» បាន​បង្ហោះ​សារ​យ៉ាង​សោកសៅ​ដែរ​ថា «​ប៉ា​កូន​មិនទាន់បាន​តបស្នង​សងគុណ​ប៉ា​ទេ ប៉ា​ទៅដោយ​ស្ងប់ កូន​សូម​កើត​ជាតិ​ក្រោយ​ជា​កូន​ប៉ា​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បានបញ្ជាក់​ទៀតថា «​ក្រុមគ្រួសារ​នាង​ខ្ញុំ​អត់​ប្រារព្ធ​ពិធីបុណ្យ​7​ថ្ងៃ​ទេ​សព​លោក​ឪពុក​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ព្រែក​សំរោង​. វេលា​ម៉ោង​7​ព្រឹក​. នាង​ខ្ញុំ​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រី​របស់​តារា​សម្ដែង​ជើងចាស់​ខាង​លើ​នេះ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បញ្ជាក់​ពី​ការ​ធ្វើតាម​បណ្ដាំ​ចុងក្រោយ​របស់​ឪពុក​ខ្លួន​ថា «​បណ្ដាំ​ចុងក្រោយ ដង្ហែ​​សព​ប៉ា​បើកមុខ ឡាន Tico ហើយ​ធាតុ​ប៉ា​ដាក់​ក្នុង​ឡាន Tico យក​មក​ផ្ទះ​ផង​»៕

Related posts