ចាក់​ដោត​! បទ «​សុំ​សុខ​រឿង​ខ្លួន​» ពី​ឆាយ វីរៈ​យុទ្ធ ត្រូវ​រឿង​ពេក​​ រហូត​អ្នក​ស្ដាប់​ហើយ បញ្ចេញ​ទស្សនៈ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​តារា​ចម្រៀង ឆាយ វីរៈ​យុទ្ធ អ្នកគាំទ្រ​លោក​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា តារា​ចម្រៀង​រូបនេះ មាន​ទឹកដម​សំឡេង​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ អ្នក​ខូចចិត្ត​ស្ដាប់​បទ​លោក​ហើយ​ច្បាស់​ជា​ស្លុង​អារម្មណ៍​តាម​មិន​ខាន​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​នៅ​ថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២១នេះ ​លោក​ បាន​​បញ្ចេញ​ចម្រៀង​មួយ​បទ​ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រួសារ ក្រោយ​បែកបាក់​គ្នា​ហើយ ពិតជា​ត្រូវ​សាច់រឿង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​ខ្លាំង​ណាស់​ ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្ដាប់​ហើយ ​បញ្ចេញ​ទស្សនៈ​ព្រោង​ព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ មាន​ចំណងជើង​ថា «​សុំ​សុខ​រឿង​ខ្លួន​» និពន្ធ​ទំនុកច្រៀង និង Melody : ម៉ានិត វី​រ៉ា​យុត្ត​ និពន្ធ​បទ​ភ្លេង : Tonosaki, កាត់ត​រូប​ភាព: Phea ice​ បាន​ចេញ​ជា Official Lyric Audio នៅលើឆានែល​របស់​ផលិតកម្ម​សាន់ដេ។ ​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​នេះ ក៏​ត្រូវ​បាន​ លោក​ឆាយ វីរៈ យុទ្ធ បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផងដែរ ហើយ​ដកស្រង់​ខ្លឹមសារ​មួយ​ចំនួន​ពី​បទ​នេះ មក​ដាក់​Caption​ថា «​ចង់​បបួល​អូន​ទៅ​ស្បថ​ហត់​នឹង​ដើរ​បកស្រាយ បង​មិន​ចង់​មានរឿង​វែងឆ្ងាយ ចង់​ចប់​ដាច់​គ្នា​ភឹងៗ​… យើង​បែក​គ្នា​ហើយ​ឈប់​ទៅ បញ្ចប់​ភាគ​ត្រឹមហ្នឹង អស់​អារម្មណ៍​ហើយ​លែង​ចង់​ដឹង សុខ​ត្រឹម​រស់​សុខ​រៀងខ្លួន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញថា បទ​នេះ ត្រូវ​នឹង​សាច់រឿង​ពេក​នោះ អ្នកគាំទ្រ​លោក​ក៏​បញ្ចេញ​ទស្សនៈ​ដូច្នេះ​ថា «​បែកៗ​ទៅ តែ​កុំ​ស្បថ​បាន​អត់​, ពីរោះ​ណាស់​បង , ស្បថម៉េច​រន្ទះ​ឥលូវ​អត់​សក្ដិសិទ្ធិ​ដូច​មុន​ទេ​, ពីរោះ​ណាស់​បង ប៉ុណ្ណឹង​ខ្ញុំ​ស្រែក​បែក​កន្លើត​ទៀតហើយ​, ត្រូវ​សាច់រឿង​ខ្ញុំ​ណាស់​បទ​នេះ​, ត្រូវ​រឿង​មួយ​បទ​ទៀត​បាត់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាក់ដោត​អារម្មណ៍​ណាស់​បង​បទ​ថ្មី​រឿង​ជីវិត​គ្រួសារ​មួយ​នឹង ​សូម​សរសើរ​អ្នក​និពន្ធ​ហើយខ្ញុំ​ចង់អោយ​បទ​នឹងមាន​វគ្គ​បន្ត ខ្ញុំជឿថា​បង​អ្នក​និពន្ធ​ធ្វើបាន​ហើយ​ បើ​ធ្វើបាន​បទ​ហ្នឹង​ នឹង​ផ្ទុះ​ខ្លាំងខ្ញុំ​ជឿជាក់​, ត្រូវ​រឿង​មេស​ៗ បង សុំ​ពេញចិត្ត​បទ​នឹង​ហើយ បង​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts