មិន​ចង់​ឃើញ​ឪពុក​ម្ដាយ​ទឹកភ្នែក​, សុន ស្រី​ពេជ្រ សម្រេច​បញ្ឈប់​ការ​លក់​ផ្ទះ ហើយ​ប្ដូរ​មក​លក់​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ដោយហេតុថា ជាប់បំណុលគេ​ច្រើនពេក​នោះ គ្រួសារ​តារា​កំប្លែង​ជើងចាស់ លោកតា សង់ ស៊ី​ស ដាច់ចិត្ត​លើកដៃ​សំពេះ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទិញ​ផ្ទះ​របស់​ខ្លួន ដើម្បី​យក​លុយ​សងបំណុល​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ពេលនេះ ដោយ​មិន​ចង់​ឲ្យ​លោកតា សង់ ស៊ី​ស ជា​ឪពុក និង​ម្ដាយ​របស់​ខ្លួន​យំ​ស្ដាយស្រណោះ​ផ្ទះ​នោះ តារា​ចម្រៀង សុន ស្រី​ពេជ្រ បានសម្រេច​ថា បញ្ឈប់​ការ​លក់​ផ្ទះ​នេះ ហើយ​ប្ដូរ​មក​លក់​ដី និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ជំនួស​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ កិច្ច​សម្ភាសន៍​ជាមួយ​លោក​អ៊ឹម ជីវ៉ា តារា​ចម្រៀង សុន ស្រី​ពេជ្រ បាន​ធ្វើការ​ប្រកាស​ជាថ្មី​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា «​ដោយ​ការ​ស្រលាញ់​ផ្ទះ​ពេក នាង​ខ្ញុំ​ជា​កូនៗ​ពិតជា​យល់​ពី​ទំហំ​ចិត្ត និង​អាណិត​លោក​ឪពុក ​អ្នក​ម្តាយ គឺ​មិន​ដាច់ចិត្ត​ឃើញ​លោក​យំ​ស្រណោះ​ផ្ទះ​ទៀត​ទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​បញ្ឈប់​ការ​លក់​ផ្ទះ​នេះ​ហើយ បងប្អូន​អើយ ខ្ញុំ​ក៏​លក់​ដី​មួយ​កន្លែង និង​ទ្រព្យ​ដែល​មាន​សល់​ខ្លះ​ៗ​លក់​ជា​ការ​សងបំណុល​ជំនួស​ផ្ទះ​ទុក​អោយ​ពុក​ម៉ែ​រស់នៅ​វិញ ទោះ​លក់​មិន​គ្រប់ តែ​ខ្ញុំ​និង​បង​បង ​មានលទ្ធភាព​រក​ដោះស្រាយ​បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​ដោយ​តាំងពី​មានការ​បើក​ប្រទេស​ឡើងវិញ ​ក្រោម​ម្លប់​សន្តិភាព​របស់​សម្តេច​ពុក​ឥលូវ​នេះ​ការងារ​ក៏​មាន​ចូល​ជា​បន្តបន្ទាប់​ នាង​ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់​ យើងខ្ញុំ​ជា​កូនៗ​មាន​សង្ឃឹម​ហើយ​ពុក​អើយ ពុក​បាន​ផ្ទះ​ពុក​មក​វិញ​ហើយ​»៕

Related posts