រំភើបចិត្ត​ណាស់​! ក្រោយ​ដឹង​រឿងនេះ លោក​ព្រាប សុវត្ថិ នៅ​មិន​សុខ ក៏​សម្រេច​ជូន​ថវិកា​លោកតា សង់ ស៊ី​ស រហូតដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​សង្កេតឃើញថា បើ​ទោះ​មិនបាន​លើកដៃ​សុំ​ជំនួយ​ក៏ពិតមែន តែ​គ្រួសារ​របស់​តារា​កំប្លែង​ជើងចាស់​លោកតា សង់ ស៊ី​ស ទទួល​បានការ​អាណិត​ស្រឡាញ់​ពី​មហាជន​ច្រើន ក៏បាន​ធ្វើការ​ជួយ​ជាថ​វ​កា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​លោកតា​សង់ ស៊ី​ស យកទៅ​ដោះស្រាយ​បញ្ហា​បំណុល​គ្រួសារ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​អ្នក​អាណិត​ស្រឡាញ់ និង​ជួយ​ដល់​លោកតា សង់ ស៊ី​ស ជាច្រើន​នោះ ក៏មាន​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ផងដែរ ប៉ុន្តែ​លោក​មិនបាន​បង្ហោះ​សារ​នៅលើ​ផេ​ក​របស់ខ្លួន​បង្ហាញ​ពី​ការជួយ​នេះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សុន ស្រី​ពេជ្រ នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​សារ សម្ដែង​ការ​អរគុណ​ដល់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ​និង​ អ្នកនាង ទៀង មុំសុធាវី ​ថា «​នាង​ខ្ញុំ​និង​លោក​ឪពុក​ព្រមទាំង​ក្រុម​គ្រួសារ​សូម​អរគុណ​បងប្រុស ព្រាប សុ​វ​ត្ថិ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​តារា​ចម្រៀង​ផលិតកម្ម Galaxy Navatra បាន​ជួយ​ថវិកា​​ជូន​លោក​ពុក សង់ ស៊ី​ស ចំនួន 500$ និង​អរគុណ​ប្អូន ទៀង មុំ​សុធាវី និង​ស្វាមី​ព្រមទាំង​បុត្រ នូវ​ថវិកា​ 100$»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បាន​បង្ហាញ​អារម្មណ៍​របស់ខ្លួន​ថា «​នាង​ខ្ញុំ​ពិតជា​រំភើបចិត្ត​ចំពោះ​ទឹកចិត្ត​ ដែល​ជា​និច្ចកាល​តែងតែ​ចែករំលែក​ និង​ខ្វាយខ្វល់​ពី​លោក​ឪពុក​នាង​ខ្ញុំ នាង​ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​អរគុណ​ និង​ជូនពរ​សូម​អោយ​បង និង​ប្អូនស្រី ព្រមទាំង​គ្រួសារ​ទាំងអស់​អោយ​ជួប​តែ​ពុទ្ធពរ​បួន និង​ទេវតា​ជួយ​ថែ​បង​ទាំងអស់ ​អោយ​ជួប​តែ​សេចក្តីសុខ​ចម្រើន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក ​សមាគម​មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ​ដែល​មាន​លោក ហេង ឡុង ជា​ប្រធាន ​ក៏​បាន​បញ្ជាក់​ជុំវិញ​កា​​ឧបត្ថម្ភ​របស់​តារា​ចម្រៀង​ព្រាប សុវត្ថិ ដែរ​ថា «កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បាន​ឧបត្ថម្ភ​ថវិកា ​ចំនួន​២លានរៀល ជូន​ដល់​តារា​កំប្លែង​ជើង​ចាស់​ លោក​តា សង់ ស៊ីស តាមរយៈ​សមាគម​មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលកំពុង​មានជីវភាពខ្វះខាត។ ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១អរគុណសន្តិភាព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មហាជន​ជាច្រើន​ទៀត ទោះ​មិនបាន​ជួយ​ជា​ថវិកា​ក៏ពិតមែន តែ​ពួកគេ បាន​បង្ហាញ​ទឹកចិត្ត​គោរព ស្រឡាញ់ អាណិតអាសូរ​ចំពោះ​តារា​កំប្លែង​ជើងចាស់​លោកតា សង់ ស៊ី​ស ដែល​ធ្លាប់​ផ្ដល់​ស្នាមញញឹម​ដល់​ពួកគេ​ខ្លាំង​ណាស់ ក៏បាន​លើកទឹកចិត្ត និង​ជូនពរ​ឲ្យ​លោកតា​ឆ្លង​ផុត​គ្រោះ​មួយ​នេះ៕

Related posts