ដាច់​ចិត្ត​ណាស់! បុរស​ម្នាក់ សម្រេច​ចិត្ត​ចាកចេញ​ចោល​គ្រួសារ បន្សល់​ទុក​លិខិត​សុំទោស​មួយ​ច្បាប់​បញ្ជាក់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់ ​ត្រូវ​បាន​គេ​សង្ស័យ​ថា លោត​ពី​លោក​ស្ពាន​គី​ហ្សូ​ណា បញ្ចប់​ជីវិត ក្រោយ​ឃើញ​ភស្តុតាង​មួយ​ចំនួន និង​លិខិត​មួយ​ច្បាប់ ធ្វើការ​សុំទោស ដល់​ឪពុក​ម្ដាយ ប្រពន្ធ​កូន ​របស់​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​របាយការណ៍​របស់​ អធិការ​ក្រុង​កំពង់ចាម បាន​បញ្ជាក់​ដូច្នេះ​ថា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វា​ល​វង់ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​​មាន​ករណី​សង្ស័,យ​លោតទឹក​សម្លា,ប់ខ្លួន​ពីលើ​ស្ពាន​គី​ហ្សូ​ណា នៅ​ចំណុច​ចន្លោះ​បង្គោល​ទី​១០ និង ទី​១១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បន្តថា ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម លោក​អធិការ​ក្រុង​ បាន​បញ្ជា​អោយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​វង់ សហ​ការ​ជាមួយ​គោលដៅ​យាម​ស្ពាន​គី​ហ្សូ​ណា បាន​ទៅដល់​ចំណុច​កើតហេតុ​ខាងលើ ពិតជា​ករណី​បន្សល់ទុក​មធ្យោបាយ ម៉ូតូ​០១​គ្រឿង ម៉ាក ស៊ូ​មើ​អ៊ិ​ច ពណ៌ ទឹក​ក្រូច​លា​យស ពាក់​ស្លាក់​លេខ កំពង់ចាម 1AA- 7187 ដោយមាន​កូនសោ​ជាប់​នឹង​ម៉ូតូ និង មួកសុវត្ថិភាព ពណ៌​ក្រហម​ចំនួន​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចាកចេញ​របស់​បុរសម្នាក់​នោះ ក៏បាន​បន្សល់​ទុក​នូវ​សម្ភារៈ​មួយ​ចំនួន​ទៀត ​រួមមាន​​​ – កាបូប​លុយ​ពណ៌​ខ្មៅ មាន​លុយ​ខ្មែរ ចំនួន ៣០៥០០ រៀល​ – ប័ណ្ណ​ចាក់​វាក់​សាំង​កូ​វីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធា​រះ – ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូ​ប៉ូ ពណ៌​ខ្មៅ​(​ជាប់​លេខ​កូដ​) – ចិញ្ចៀន​០១​វង់​. – ខ្សែ​រក ០១​ខ្សែ​ – ក្រដាស​សរសេរ​សុំទោស ០១ សន្លឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងលិខិតសុំទោសមួយច្បាប់នោះ បានសរសេររៀបរាប់ដូច្នេះថា «ខ្ញុំសុំទោសម៉ែប៉ា ចេញទៅមិនបានលា ខុំសុំទោសប្រពន្ធកូន ចេញទៅមិនបានលា បញ្ហាគ្រួសារ ធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត នឹកប្រពន្ធ នឹកកូន នឹកម៉ែប៉ា»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​សម្ភារៈ​ខាងលើ ​ត្រូវបាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វា​ល​វង់ ហើយ​កម្លាំង​យើង​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្វែង​​រក​សាច់​ញាតិ និង​កំពុង​ពិនិត្យ​ជុំវិញ​ទីតាំង​នោះ​បន្ត៕​

Related posts