គាំង! ខេមរៈ សិរីមន្ត និយាយ​ច្រឡំ បែរជា​លើកទឹកចិត្ត​ឲ្យ​ទិញ​ដី​ដាំ​ស្មៅ មានអី​គ្រប់គ្នា​ចូល​ខំ​មិន​ភ្លែត​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់តែ​ច្រៀង ដល់ពេល​ឈាន​ជើង​ចូល​ក្នុង​វិស័យ​អចលនទ្រព្យ​វិញ​នោះ កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ធ្វើ​ឲ្យ​មហាជន​គាំង​យោបល់​មិន​ស្ទើរ​នោះ​ទេ ដោយសារតែ​និយាយ​របស់​លោក​ត្រង់​ចំណុច​មួយ​ចំនួន ​មិនបាន​ល្អ រាង​រដិបរដុប ភ្លេច​មុខ​ភ្លេច​ក្រោយ​ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅក្នុង​ការ​ឡាយ​នៅលើ​ផេ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ ត្រង់​ចំណុច​មួយ​នោះ លោក​បាន​និយាយ​ថា ការទិញ​ដីឡូត៍​នេះ វា​គង់តែ​ចំណេញ​ទេ បើ​មិន​ចំណេញ​ថ្ងៃនេះ ដាំ​ខ្ទឹម ដាំ​ស្មៅ (​និយាយ​ច្រឡំ​) ដាំ​ស្លឹកគ្រៃ ដាំ​ម្ទេស ក្នុង​រង្វង់​គ្រួសារ​ក៏​យើង​បាន​ផល​ពី​វា​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​មួយទៀត លោក ក៏បាន​ធ្វើការ​ប្រកាស​ពី​ពាក្យស្លោក​មួយ​ដើម្បី​ឲ្យ​បងប្អូន​យកទៅ​ប្រើ​លក្ខណៈ​world-wide​ផងដែរ​។ ប៉ុន្តែ​បែរជា​ភ្លេច​នូវ​ពាក្យ​ស្លោក ដែល​ខ្លួន​បាន​សរសេរ​នោះ​ទៅទៀត ហើយ​ក្រោយមក​ក៏​នឹកឃើញ​វិញ ដោយ​ពាក្យស្លោក​នោះ មានន័យថា «​យុវវ័យ​សម័យថ្មី បើ​មិន​មាន​ដី​ផ្ទាល់ខ្លួន​ទេ អត់​ស្ទាវ​ទេៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ពាក្យស្លោក​នេះ ត្រូវបាន​កែតម្រូវ​បន្តិច ហើយ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ មានន័យថា «​យុវវ័យ​សម័យថ្មី​អត់​ដី​ម្ដេច​ស្ទាវ​»​។ ចំណុច​ទាំង​២​ខាងលើនេះ ត្រូវបាន​គណនី​ទីក​តុ​ក​មួយចំនួន កាត់ត​យកទៅ​បង្ហោះ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង រហូតដល់​មានការ​រិះគន់​ស្ថាបនា​រូបលោក និង​ការនិយាយ​លេងសើច​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ការនិយាយ​ច្រឡំ​របស់លោក​ឲ្យ​ទិញ​ដី​យកទៅ​ដាំ​ស្មៅ​នោះ ត្រូវបាន​អ្នកលេង​ទីក​តុ​ក​មួយចំនួន​ធ្វើការ​ខំ​មិន​បែប​លេងសើច​ថា «​ដាំ​ស្មៅ​ឲ្យ​គោ​ស៊ី​, ទើប​រៀន​លក់​អាយ​ដល​, ចេះ​កំប្លែង​ទៀត​អាយ​ដល​, ដាំ​ស្មៅ​ទុក​ញុំា​, រក​ទិញ​ដី​ដាំ​ខ្ទឹម​ហ្នឹង​គេ​, ដូច​ពិបាក​ស្ដាប់​ណាស់​មន្ត​អើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ពាក្យស្លោក​«​យុវវ័យ​សម័យថ្មី​អត់​ដី​ម្ដេច​ស្ទាវ​» មតិ​មហាជន​ខ្លះ​ឡើង​ឡើង​ថា មាន​អត្ថន័យ​ល្អ​ដែរ ក៏ប៉ុន្តែ​ពាក្យ​ស្ទាវ ត្រូវបាន​គេ​ប្រើតែ​ទៅលើ​សត្វពាហនៈ​ប៉ុណ្ណោះ ដូចជា គោស្ទាវ មាន់​ស្ទាវ ឬ​ក្របី​ស្ទាវ​ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​ទាំង​នេះ គ្រាន់តែ​ជា​ចំណុច​អវិជ្ជមាន​របស់​លោក ត្រូវបាន​គេ​ចាប់អារម្មណ៍ ហើយ​យក​ទៅ​កាត់​,ត​បង្ហោះ​នៅ​ក្នុងបណ្ដាញ​សង្គម​ទីកតុក​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​និយាយ​ជា​រួម​ ការ​និយាយ​របស់​លោកនៅក្នុងការឡាយនោះ បាន​ល្អ សម​ហេតុ​ផល គួរឲ្យ​គោរព ស្រឡាញ់៕ ដើម្បីកាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាង​ក្រោមនេះ ៖

Related posts