ឪពុក​ខ្លា កូន​ខ្លា​! កូនស្រី លោក ហេង ឡុង មិន​ត្រឹមតែ​ស្អាត​នោះ​ទេ ថែមទាំង​ឆ្លាត​ទៀត​ផង​ រហូត​គ្រប់គ្នា​លាន់មាត់​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក បាន​ជ្រាប​រួចមកហើយ​ថា ក្រោយពី​ទិញ​សិទ្ធិ​សំឡេង​ពី​ម្ចាស់​ដើម​រួចមក​, បទ​ចម្រៀង Are You Ok? ត្រូវបាន​ផលិតកម្ម​Galaxy Navatra យកទៅ​កែសម្រួល​ក្លាយជា​បទ​ពេញលេញ​មួយ ហើយ​ចេញ​MV​ជា​ផ្លូវការ កាលពី​ថ្ងៃ​៤ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ គ្រាន់តែ​ចេញ​ភ្លាម ផ្ទុះ​ការគាំទ្រ​ភ្លូកទឹកភ្លូកដី មិន​ធ្លាប់​មាននៅ​កម្ពុជា​កន្លងមក ហើយ​គិត​រហូតមកដល់​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរូប​រហូត​ទៅដល់​ជិត​១៣​លាន​ដង​ទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​នេះ មាន​Lyric​ច្រើន​ភាសា ក្នុងនោះ មាន​ទាំង​ភាសា​អង់គ្លេស​ទៀតផង ហើយ​គ្រប់គ្នា​មានការ​ចាប់អារម្មណ៍​ខ្លាំងជាងគេ ទៅលើ​Lyric​ជា​ភាសា​អង់គ្លេស​។ លុះ​ស្ដាប់​ដល់​ចប់ ទើប​ដឹងថា​ជា​ស្នាដៃ​របស់លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​មានការ​រិះគន់ថា ចំណុច​ភាសា​អង់គ្លេស​ស្ដាប់​មិន​យល់ លក្ខណៈ​ដូចជា​Goolge Translate ក៏ពិតមែន តែ​នេះ​ជា​ស្នាដៃ​ដំបូង​របស់លោក ប៉ុណ្ណឹង​ល្អ​ទៅហើយ រហូត​អ្នកខ្លះ​លើកឡើងថា Lyric​មិនចាំបាច់​ទាល់តែ​ត្រូវ​វេយ្យាករណ៍​អង់គ្លេស​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ជា​ថ្ងៃ ដែល​ផលិតកម្ម​Galaxy Navatra លក់​សិទ្ធិ​សំឡេង បទ «Are You Ok?» បន្តទៅ​ឲ្យ​ផលិតកម្ម Ges Tos របស់​ចិន​នោះ គ្រប់គ្នា មានការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ ចំពោះ កូនស្រី លោក ហេង ឡុង ដែល​បាន​ឡើង​ធ្វើ​សុន្ទរកថា ជា​ភាសា​ខ្មែរ និង​អង់គ្លេស តំណាង​ផលិតកម្ម Galaxy Navatra ឃើញថា មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្អាត​នោះទេ ថែមទាំង​និយាយបាន​ពីរោះ​គួរ​ឲ្យ​ចង់​ស្ដាប់​ថែមទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​លោក​ហេង ឡុង ជា​ឪពុក​នោះ ក៏បាន​សម្ដែង​អារម្មណ៍​បែបនេះ​ចំពោះ​កូនស្រី​ខ្លួន​ថា «​មោទនភាព​ចំពោះ​កូនស្រី I am very proud of you អោយ​រង្វាន់​នាំមក​មើល​កុន​Take you to cinema for your reward Are you ok ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកលេង​បណ្ដាញ​សង្គម​វិញ បាន​លាន់មាត់​សរសើរ​ដែរ​ថា «​ពូកែ​ណាស់​គួរ​អោយ​ស្រលាញ់​, គាត់​និយាយ​បាន​ល្អ​ណាស់​បង ​សរសើរ​, ឪពុក​ឆ្នើម កូនស្រី​ឆ្នើម​, កូន​ស្អាត​ហើយ​ឆ្លាត​ទៀត​, ស្អាត​ណាស់​, ពូកែ​ឆ្លាត កាត់​ទៅ​ប៉ាៗ​, ស្អាត​ហើយ​ឆ្លាត​ទៀត​ចេះតែ​ឆ្ងល់​ថា​អ្នក​ណា​ តាមពិត​កូនស្រី​បង​ឡុង​សោះ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ម្ល៉េះ​បងប្រុស​ហេង ​ឡុង​ ពិត​សំណាង​ ដែល​មាន​កូន​ល្អ​បែបនេះ ​ពិត​មាន​មោទនភាព​លើក​ប្អូនស្រី​ស្រលាញ់​, ឆ្លាត​ពូកែ ក្លាហាន​ណាស់​ចៅស្រី នេះ​ជា​លើក​ទី​១​ ដែល​ចៅ​ឡើង​ថ្លែង​សុន្ទរកថា​ជា​សាធារណ​:​ដោយ​មិន​មាន​ភ័យខ្លាច​សោះ​, សប្បាយចិត្ត​ជំនួស​បង​បាន​កូន​ឆ្លាត​ហើយ​ក្លាហាន​ទៀត​»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ជាង​នេះ​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts