តោះជួយកែសម្រួល! ទីបំផុត ខេមរៈ សិរីមន្ត សម្រេច​កែតម្រូវ​ពាក្យស្លោក​របស់​ខ្លួន​ហើយ ហើយ​បកស្រាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​ការ​ឡាយ កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ប្រកាស​នូវ​ពាក្យស្លោក​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រើប្រាស់​លក្ខណៈ​World Wide ដោយ​ពាក្យ​ស្លាក​នោះ មាន​ខ្លឹមសារ​ថា «​យុវវ័យ​សម័យថ្មី បើ​មិនមាន​ដី​ផ្ទាល់ខ្លួន​ទេ​មិន​ស្ទាវ​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ចេញ​ពាក្យស្លោក​នេះ​រួចមក មាន​មតិ​មួយ​ចំនួន​បានធ្វើការ​រិះគន់​ថា ជា​កំពូល​តារា​ចម្រៀង​មួយ​ទាំងមូល​ មិន​គួរ​យកពាក្យ​ស្លោក​បែប​នេះ​មក​ប្រើប្រាស់​នោះ​ឡើយ​, មិន​គួរ​ប្រើ​ពាក្យ​ស្ទាវ​នោះ​ឡើយ ព្រោះ​ប្រើ​បានតែ​សម្រាប់​ពពួក​សត្វ​ឈ្មោល​មួយ​ចំនួន​, អត់​ន័យ ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​រិះគន់​បែបនេះ​រួចមក នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក​ខេមរៈ សិរីមន្ត បានធ្វើការ​បកស្រាយ​នូវ​ពាក្យស្លោក​របស់ខ្លួន ដើម្បី​ជម្រះ​មន្ទិល​មួយ​ចំនួន ព្រមទាំង​សម្រេច​កែតម្រូវ​ពាក្យ​ស្ទាវ​នោះ​ផង​ដែរ តែ​សុំ​យោបល់​មហាជន ថា​តើ​គួរ​ប្រើ​ពាក្យ​អ្វី​វិញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូល​តារាចម្រៀង មាន​ដើមកំណើត​ពី​ខេត្តកំពង់ចាម​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា «​អរគុណ​បងប្អូន​ទាំងអស់គ្នា ដែល​បាន​ចាប់អារម្មណ៍​លើ​ពាក្យស្លោក​របស់ខ្ញុំ​ថា «​យុវវ័យ​សម័យថ្មី បើ​មិនមាន​ដី​ផ្ទាល់ខ្លួន​ទេ​មិន​ស្ទាវ​ទេ​» បងប្អូន​ខ្លះ​ក៏​យល់​អត្ថន័យ​ខ្ញុំ​ចង់​និយាយ​អប់រំ​ប្អូនៗ​នៅ​វ័យ​ជំទង់​អោយ​ស្រលាញ់​របស់ទ្រព្យ និង​ចេះ​ចំណាយ​ប្រាក់​អោយចំ​ទិសដៅ​ចង់អោយ​អនាគត​គាត់​បានល្អ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​ក៏មាន​បងប្អូន​ខ្លះ​មិន​សប្បាយ​ចិត្តនឹង​ពាក្យ​ថា «​ស្ទាវ​»​ចឹ​ង​ខ្ញុំ នឹង​កែ​តម្រូវ​ឡើងវិញ​ហើយ សូម​បងប្អូន​ជួយ​កែតម្រូវ​ទាំង​អស់គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ក្រើនរំលឹក​ទៅ​ប្អូនៗ​យុវវ័យ​យើង​អោយ​ពួកគាត់​បាន​រីកចម្រើន​តែ​ប៉ុណ្ណោះ​តោះ​ចូលរួម​កែតម្រូវ​ទាំងអស់គ្នា​———«​យុវវ័យ​សម័យ​បើ​អត់​ដី​……………»​គួរ​ពាក្យ​ថា​ម៉េច​»៕​

Related posts