ពេល​មាន​បញ្ហា​, អា​ជី ហៅ​មនុស្ស​សើចចំអក​នាង​ថា គ្មាន​ខួរ ហើយ​ពេលនេះ ទោះ​ងើប​មិន​រួច ក៏​នាង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ កញ្ញា តេង ស៊ី​ណាត ហៅ អា​ជី បាន​បង្ហោះ​រូបថត​១​សន្លឹក អម​ដោយសារ​បញ្ជាក់​ជុំវិញ​គ្លី​នី​កមួយ វះកាត់​រូបនាង​ហើយ វេជ្ជបណ្ឌិត​នោះ មិន​ទទួលខុសត្រូវ ទុក​ឲ្យ​នាងរង​វ​ប​ត្តិ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយនឹង​ការបញ្ជាក់​នេះ អា​ជី ក៏បាន​ប្រកាសថា នឹង​បកស្បែក​គ្លីនិក​នោះ​ទៀតផង ដោយ​មិន​ទុក​ឲ្យ​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​នោះឡើយ ហើយ​អ្នកលក់​ឡេ​ដ៏​ល្បី​រូបនេះ ក៏បាន​អរគុណ​ដល់​វេជ្ជបណ្ឌិត​នៅ​ប្រទេស​ថៃ ដែល​បាន​ជួយ​នាង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ការ​បង្ហោះ​សារ​ក្នុង​បំណង​កុំ​ឲ្យ​បងប្អូន​មួយចំនួន​ចាញ់បោក​គ្លី​នី​ក​នោះ​ដូច​នាង​នោះ បែរជា​ត្រូវ​មនុស្ស​មួយចំនួន​សើចចំអក​ទៅវិញ ដោយសារតែ​ពួកគេ គុំកួន​រឿង​កន្លងមក ដែល​នាង​ធ្លាប់​អះអាងថា ស្អាត ពី​ធម្មជាតិ ងើប​ពី​គេ​អត់​ងូតទឹក ក៏មាន​អារម្មណ៍​ថា ខ្លួនឯង​ស្អាត ដែរនោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយហេតុថា មាន​អ្នក​ទើស និង​សើចចំអក​ពេល​នាង​បញ្ហា​បែបនេះ​នោះ កាលពី​ម្សិលមិញ អា​ជី សម្រេច​ថា នឹងមិន​បកស្បែក បង្ហាញ​ឈ្មោះ​គ្លី​នី​ក​នោះ ឲ្យ​មហាជន បាន​ដឹងឮ​នោះឡើយ តែ​ពេលនេះ នាង​បានធ្វើ​ការសម្រេច​ចិត្តជា​ថ្មី​ហើយ​ថា នឹង​ធ្វើការ​បកស្បែក​គ្លី​នី​ក​នោះ​វិញ ទោះ​មាន​អ្នក​សើចយំ​នាង​បែបណាក៏ដោយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​លើ​គ្រែ​ពេទ្យ​ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ អា​ជី បាន​បញ្ជាក់​ដូច្នេះ​ថា «​មាន​នាក់​ខ្លះ​សើច​យំ​ខ្ញុំ ឌឺដង​ខ្ញុំ​ទាំង​ដែល​ខ្ញុំ​កំពុង​រងគ្រោះ តែ​ខ្ញុំ​មិន​ខឹង​នឹង​ពួកគាត់​ទេ ព្រោះ​ខ្ញុំ​គិត​ថា​ មនុស្ស​ដែល​កំពុង​សើច​ចំអក​គេ​ទាំង​ដែល​​គេ​មិន​ដែល​ធ្វើ​អី​ខ្លួន​សស់​ គឺជា​មនុស្ស​ដែរ​គ្មាន​ខួរក្បាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបី​ខ្ញុំ​ពេលនេះ ​ងើប​មិនទាន់រួច តែ​ខ្ញុំ​មិន​ចុះចាញ់​ខ្ញុំ​នៅតែ​ត​ស៊ូ​ ដើម្បី​ងើប​​ម​ក​ឡាយ​បកស្បែក​មុខ​ពេទ្យ​ដែល ​កំពុងតែ​ដើរ​បោក​គេ អោយ​បាន ខ្ញុំ​នឹង​មិន​អោយ​វា​រួចខ្លួន ហើយ​​ដើ​រ​បោក​ប្រជាជន​ខ្មែរ​ត​ទៀត​ដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ហោះ​សារ​លើក​នេះ​របស់​អា​ជី ហាក់​មិន​ទទួល​បានការ​សើចចំអក​ច្រើន​ដូច​លើក​មុនៗ​នោះ​ទេ ដោយ​ភាគច្រើន សុទ្ធតែ​លើកទឹកចិត្ត និង​ជូនពរ​នាង​តែម្ដង​។ ជាក់ស្ដែង ក្នុងចំណោម​មតិ​ជាច្រើន​នោះ ពួកគេ លើកឡើង​ថា «​ជូនពរ​ចែ​ជី​ឆាប់​ជា​, មិន​សើច​ទេ មានតែ​អាណិត គ្មាន​កំហុស​ទេ​ ដែល​គ្រាន់តែ​ចង់​ស្អាត​នោះ​ សូមអោយ​ឆាប់​ជាណា​បងស្រី​, ឆាប់​ជា​ចែ​, ស៊ូៗ​ចែ កុំ​គិត​ច្រើន ជូនពរ​ចែ​ឆាប់​ជា​, ស៊ូៗ​ចែ ព្យាយាម​គង់តែ​បានសម្រេច​។​ កុំ​អស់សង្ឃឹម​»៕

Related posts