ញាក់សាច់! សេដ្ឋីហ្វីលីពីន ចាយ​៤​ម៉ឺន​ដុល្លារ​ទិញ​ផ្ទាំង​ពាណិជ្ជកម្ម​សរសេរ​សុំ​Jennieទៅ​ក្រៅ​ដើម្បី​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់​ ដែល​និយម​បង្កើត​បញ្ហា​ចម្រូងចម្រាស​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​អន​ឡាញ​ហ្វីលីពីន គ្រី​ស​ស្ទា​ន អាល់​ប៊ើ​ត ហ្គា​ហ្សា​(Christian Albert Gaza) បានធ្វើអោយ​ក្រុម​អ្នកគាំទ្រ​តារាចម្រៀង Blackpink មាន​សេចក្ដី​ក្រោធ​ខឹង បន្ទាប់ពី​បុរស​រូបនេះ បាន​ទិញ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​សរសេរ​សុំ Jennie ដែល​តារាចម្រៀង​ស្រី​K-pop ចេញ​ក្រៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទាំង​បដា​ផ្សាយពាណិជ្ជកម្ម​ចំនួន​២​ដែលមាន​ដាក់​ទាំង​រូប​បុរស​ហ្វីលីពីន​រូបនេះ មានតម្លៃ​៤​ម៉ឺន​ដុល្លារ អាមេរិក ត្រូវ​បាន​ដាក់​តំឡើង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល នៅ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ការិយាល័យ​របស់​ទីភ្នាក់ងារ​YG Entertainment ដែល​គ្រប់គ្រង​ក្រុម​តារាចម្រៀង​Blackpink ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រី​ស​ស្ទា​ន អាល់​ប៊ើ​ត ហ្គា​ហ្សា​(Christian Albert Gaza) ឬ​សៀន ហ្គា​ហ្សា​(Xian Gaza) មាន​អាយុ​២៨​ឆ្នាំ បាន​សរសេរ​លើ​បដា​ជា​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ យ៉ាង​ដូច្នេះ​« Kim Jennie Ruby Jane អ្នកជា​មនុស្ស​ដែល​ខ្ញុំ​លួច​ស្រឡាញ់​ខ្លាំង​បំផុត​។ តើ​ខ្ញុំ​អាច​នាំ​អ្នក​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច ហើយ​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​បុរស​ដែលមាន​ជីវិត​រីករាយ​បំផុត​បានទេ​?» តាម Facebook នៅ​ថ្ងៃ​៣១​តុលា​, បុរស​ដែល​អះអាងថា ​ខ្លួន​ជា​មហាសេដ្ឋី​រូបនេះ​បាន​និយាយថា លោក​មិនដឹង​ពី​វិធី​ណា​ទៀត​ដែល​អាចទាក់ទង​Jennie​អាយុ​២៥​ឆ្នាំ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិនមែនជា​លើកដំបូង​ឡើយ​ដែល​ហ្គា​ហ្សា​បង្កើត​រឿង​ចម្កួត​បែបនេះ​។ នៅ​ឆ្នាំ​២០១៧ លោក​ធ្លាប់​អញ្ជើញ​តារា​សម្តែង​ហ្វីលីពីន អ៊ឺ​រិច ហ្គោ​ន​សេល (Erich Gonzales) ទៅ​ទទួលទាន​កាហ្វេ​សម្រាប់​ជាការ​ណាត់ជួប​។ ប៉ុន្តែ​ការអញ្ជើញ​ត្រូវបាន​បដិសេធ​។ នៅ​ឆ្នាំមុន​នៅ​ថ្ងៃបុណ្យ​នៃ​សេចក្តីសម្រេច ហ្គា​ហ្សា​ក៏​ធ្លាប់​បង្កើត​រឿង​រញ្ជួយ Facebook ដូចនេះ​ដែរ​ទៅលើ​តារា​សម្តែង​ស្រី​ហ្វីលីពីន នាង ណា​ឌី​ន ឡូ​ស​ស្រី្ទ​(Nadine Lustre)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​មើលឃើញ​ជា​បញ្ហា ក្រុម​អ្នកគាំទ្រ Blackpink បាន​សុំអោយ YG Entertainment ការពារ Jennie បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​បញ្ជី​ដ៏​វែង​មួយ​នៃ​ពាណិជ្ជកម្ម​មិន​ប្រក្រតី​របស់​បុរស​រូបនេះ​។ នៅ​មុនពេល​លេចឡើង​បញ្ហា​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម ហ្គា​ហ្សា បាន​បង្ហោះ​រូបថត​ជាមួយ​ដែលមាន​ការកាត់ត​បង្ហា​ញ​លោក​និង​អាយ​ដល​K-pop តារាចម្រៀង​Jennie​ដ៏​ល្បីល្បាញ ក្នុង​ទម្រង់​ផ្សេងៗ​ដូចជា​រូបភាព​ទទួលទាន​អាហារ​ជាមួយគ្នា និង​រូប​បែប​ស្និ​ទ្ធិ​ស្នាល​គ្នា​ផ្សេងៗ​៕ ប្រភព​៖ តារាញូស៍​

Related posts