ទម្លាយខ្ទេច​! ឃើញ​សមត្ថភាព​ខ្លាំង​ចឹង តិច​ថា អាយុ​ច្រើន​ទៅ​ តាមពិត​កូនស្រី​លោក ហេង ឡុង រូប​នេះ ទើបតែ​មាន​អាយុ​…(មានវីដេអូ)

កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់​ពី​បទ ចម្រៀង «Are you ok?» របស់​ផលិតកម្ម Galaxy Navatra ត្រូវបាន​ផលិតកម្ម​ធំ​មួយ​របស់​ចិន GESTOS ទិញ​សិទ្ធិផ្ដាច់មុខ​យកទៅ​ផលិត​បន្ត​។​

ការទិញ​នេះ ធ្វើឡើង បន្ទាប់​ពីបទ​នេះ ចេញ​ជា​MV​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ហើយ​ផ្ទុះ​ការគាំទ្រ​ភ្លូកទឹកភ្លូកដី មិន​ធ្លាប់​មាននៅ​កម្ពុជា​កន្លងមក ដោយ​គិត​រហូតមកដល់​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរូប​រហូត​ទៅដល់​ជិត​២០​លាន​ដង​ទៅហើយ​។​

នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ ដែល អ្នកចូលរួម​រួម មាន​ទាំង​សិល្បករ​ជាតិ​, អន្តរជាតិ​, ភាគី​ពាក់ព័ន្ធ​, អ្នកសារព័ត៌មាន និង ភាគី​ទាំង​២​ផលិតកម្ម​នោះ ក៏មាន​ការចាប់អារម្មណ៍​ខ្លាំង​លើ​យុវតី​ម្នាក់​ផងដែរ ដោយ​នាង មិន​ត្រឹម​តែមាន​វ័យក្មេង សម្រស់​ស្រស់ស្អាត ថែមទាំង​មាន​សមត្ថភាព​ឈរ​ជា​តំណាងឱ្យ​ផលិតកម្ម Galaxy Navatra និយាយ​ភាសា​អង់គ្លេស និង​ខ្មែរ​បាន​យ៉ាង​ល្អ​។​

យុវតី​រូបនេះ ត្រូវបាន​គេ​ដឹងថា ឈ្មោះ ហេង នុ​ត្តា បច្ចុប្បន្នកំពុង​សិក្សា​ថ្នាក់​ទី​១០​នៃ​សាលា​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ ត្រូវជា​កូនស្រី​ច្បង​របស់​លោក ហេង ឡុង​។ នៅ​ចំពោះ​មុខ​អ្នកចូលរួម​ទាំងអស់ យុវតី​រូបនេះ បាន​ឡើង​ថ្លែង​សន្ទរកថា ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ គួរ​ឲ្យ​ចង់​ស្ដាប់​ទៀតផង​។​

​យុវតី ហេង នុ​ត្តា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា កត្តា ដែល​ជំរុញ​រូបនាង មាន​ភាពក្លាហាន និង​អាច​ឈរលើ​វេទិកា​យ៉ាង​ធំ​ដោយ​គ្មាន​ភាពភ័យខ្លាច​បែបនេះ បណ្ដាលមកពី​មានការ​លើកទឹកចិត្ត​ពី​ឪពុក ហេង ឡុង និង​ការគាំទ្រ​ពេញទំហឹង​ពី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​។​

​យុវតី ហេង នុ​ត្តា ក៏បាន​បញ្ជាក់ដែរថា នៅ​ថ្ងៃ​អនាគត​ខ្លួន​អាច​នឹង​ក្លាយជា​អ្នក​ថ្លែង​សន្ទរកថា និង​ជា​អ្នក​ជួយ​បកប្រែ​បទ​ចម្រៀង​ឱ្យ​ផលិតកម្ម Galaxy Navtra ថែម​ទៀតផង​៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ​ខាងក្រោមនេះ ទាំងអស់គ្នា ៖

Related posts