កាន់តែស្រណោះ ពេល​ឃើញ​ទិដ្ឋភាព ពិធីបុណ្យ​បង្សុកូល និង​សែន​ចេតិយ ឧទ្ទិស​ដល់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា ព្រោះតែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជិនី​សំឡេង​មាស រស់ សិរី​សុ​ទ្ឋា ជា​តារាចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ៦០ និង​៧០ និង​ជា​ដៃគូ​ចម្រៀង​ជើងឯក យ៉ាង​ឆ្នើម​បំផុត របស់​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានទទួល​មរ,ណភាព​ក្នុង​របប​ប្រ,ល័យពូជ,សាសន៍​ខ្មែរក្រ,ហម នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៧​។ ទោះយ៉ាងណា ភាពល្បីល្បាញ​នៃ​ចម្រៀង​របស់​អ្នកស្រី នៅតែ​តក់​ជាប់​ក្នុង​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា កន្លងទៅនេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «Amazing Cambodia» បាន​បញ្ជាក់​ថា «​ថ្ងៃនេះ ក្រុម​គ្រួសារ​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា ដែលមាន លោកស្រី រស់ សា​បឿន ជា​បងស្រី​បង្កើត បានធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ​រាជិនី​សំឡេង​មាស នៅ​ទីតាំង​ចេតិយ​របស់​គាត់​ដែល​ទើប​កសាង​ថ្មីៗ នា​ទឹកដី​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំ​ឱកាស​ខួបកំណើត​របស់​តារា​ចម្រៀង​រូប​នេះ គឺ ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា នេះឯង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ដដែល បាន​បញ្ជាក់​ទៀត​ថា «​បើ​គាត់​នៅ​រស់ ​គាត់​មាន​អាយុ​៧៤​ឆ្នាំ​ហើយ​ឆ្នាំនេះ តែ​ជា​អកុសល គាត់​បាន​បាត់​បង់ជីវិត​ក្នុង​របប​ប៉ុលពត នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ ក្នុងអំឡុង​ឆ្នាំ​១៩៧៧ ពេល​អាយុ​ត្រឹមតែ​២៩​ឆ្លង​ចូល​៣០​ឆ្នាំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ដដែល​នោះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​បង្ហាញ​ទិដ្ឋភាព ពិធីបុណ្យ​បង្សុកូល និង​សែន​ចេតិយ ឧទ្ទិស​ដល់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា ដោយ​បញ្ជាក់​ថា «​ទិដ្ឋភាព​ពិធីបុណ្យ​បង្សុកូល និង​សែន​ចេតិយ ឧទ្ទិស​ដល់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា តាម​លទ្ធភាព​របស់​ក្រុមគ្រួសារ​របស់​គាត់ ថ្ងៃទី ០៦ វិច្ឆិកា ២០២១»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បាន​បន្ត ដោយ​បញ្ចេញ​ទស្សនៈ​ថា «​តាមពិត គួរតែ​មាន​ពិធីបុណ្យ​ឆ្លង​ចេតិយ និង ពិធី​សាសនា​ ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ អធិកអធម​ជាង​នេះ ឲ្យ​សម​នឹង​កិត្តិយស​គាត់ តែ​ប្រហែល​មកពី​បរិបទ​កូ​វីដ​១៩ ទើប​មិន​អាច​ឲ្យ​មាន​មនុស្ស​កុះករ​បាន»៕

Related posts