មហាជន អាណិត​កូន​ច្បង ​ឌួង ឆាយ កើត​មក​​​មាន​អ្វីៗ​គ្រប់យ៉ាង បែរជា​មើល​ឃើញ​ត្រឹមតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា មុននឹង​លែងលះ​គ្នា​ជា​ផ្លូវការ កាល​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​នោះ ចំណង​ស្នេហ៍​ជាង​១០​ឆ្នាំ​របស់​លោក ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ចំនួន​៣​នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កូនប្រុស​ស្រី​ទាំង​៣​នាក់​នេះ បច្ចុប្បន្ន កំពុង​រស់នៅ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា ដោយ​កូន​ទី ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មិនទាន់​មើលឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភើ​ល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ឆ្លៀតពេល​នាំ​កូនៗ​ដើរលេង​កម្សាន្ត​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ឡាយ បង្ហាញមុខ​កូនប្រុស​ច្បង​របស់​ខ្លួន ដែល​កំពុង​តែ​មាន​បញ្ហា​ភ្នែក ឲ្យ​មហាជន​បានឃើញ ហើយ​ពេល​បាន​ឃើញ​រួចហើយ ម្នាក់ៗ​ពិតជា​អាណិត​កូនប្រុស​ច្បង​របស់​គ្រួសារ​អភិជន​រូប​នេះ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​អាណិតអាសូរ​នេះ ដោយហេតុថា រូបគេ​ឈឺ​មិនទាន់​ជា​នៅឡើយ​ ​ និយាយ​បាន​មួយៗ​គាំង​(បញ្ហា​ខួរ​ក្បាល) រក​នឹក​និយាយ​មិន​ចង់​ចេញ ហើយ​ភ្នែក​របស់​គេ ចេះតែ​ធ្មេច​បើក​ៗ ឥត​ឈប់ ព្រមទាំង​មើល​ទៅ​មុខ​មិន​ចំ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​មាន​ការ​លើក​ជា​សំណួរ​ថា «អូន​ឈឺ​អី?»នោះ អ្នកនាង ដេត ម៉ាលីណា បាន​បញ្ជាក់​ថា ឈឺ​បញ្ហា​ខួរ​ក្បាល​វះកាត់​កាល​មុន។ ចំពោះ​ភ្នែក​កូន​ប្រុស​ច្បង​របស់​ខ្លួន​រូប​នេះ​​​​ទៀត​សោត ​អ្នក​នាង​ប្រាប់​ថា អាច​ឃើញ​ត្រឹមតែ​ពណ៌​ស​ខ្មៅ​ប៉ុណ្ណោះ ហើយមិនអាចញុំាអាហារខ្លួនឯងបានទេ ខណៈឆ្នាំនេះមានអាយុ១២ឆ្នាំហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ ​និង​ដឹង​បែប​នេះ​ មតិ​ជាច្រើន បាន​លើកឡើង​សម្ដែង​ការ​អាណិត និង​ជូនពរ​ដូច្នេះ​ថា «​ជូនពរ​អោយ​ក្មួយ​ឆាប់​ជា​ណា​ក្មួយ​, មិន​គូរ​សោះ​កើតមក​មាន​អ្វី​គ្រប់យ៉ាង​ហើយ​ហេតុអ្វី​បាន​មិន​ឱ្យ​គ្នា​មើល​ឃើញ​ចឹ​ង​, ប៉ា​ប៉ា​គេ​ឃើញ ស្រក់​ទឹកភ្នែក ហើយ​, អាណិត​ណាស់​បង​អើយ​, ស្រលាញ់​ក្មួយ​ឌុប​ ពូ​ជូនពរ​អោយ​ក្មួយ​ឆាប់​​មើ​ល​​ឃើ​ញ​ពិភពលោក ឆាប់​ជា​ណា ក្មួយ​សម្លាញ់​ពេញ​បេះដូង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេកត់​សម្គាល់​ថា បើ​ទោះ​លោក ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា កំពុង​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយគ្នា​ក៏​ពិតមែន តែ​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​កូន​ៗ​របស់​ពួកគេ​មាន​ដូចគ្នា​។ ជា​ពិសេស លោក ឌួង ឆាយ ជា​ឪពុក ដែល​នៅ​ឆ្ងាយ​ពី​កូន​ៗ តែងតែ​បង្ហាញ​អារម្មណ៍​នឹក​កូន​ៗ​របស់​លោក​ជា​ពន់ពេក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​នឹក​កូន​ៗ​នោះ​ផង​ដែរ អ្នក ដែល​លោក តែងតែ​បង្ហាញ​អារម្មណ៍​នឹក ​​អាណិត​ជាងគេ​នោះ ​គឺ​កូនប្រុស​ច្បង​​​​​នេះឯង ​ហើយ​ពេល​កូនប្រុស​ច្បង​របស់​លោក​ឈឺ លោក​បាន​លះបង់​សព្វគ្រប់​បែបយ៉ាង សូម្បីតែ​ជីវិត​របស់​ខ្លួនឯង ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​កូនប្រុស​រូប​នេះ​។ ទោះ​យ៉ាងណា រហូត​មកដល់​ពេលនេះ ស្ថានភាព​របស់​គេ មើល​ទៅ​ហាក់​មិនទាន់​ប្រសើរ​នៅឡើយ​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts