កម្រ​ណាស់! អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជួរ​ស្រែ​ដោយ​ដង្គ័ល រំលឹក​អនុស្សាវរីយ៍​ចាស់ ធ្វើឲ្យ​គ្រប់គ្នា បង្ហាញ​អារម្មណ៍​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​មួយ​ចំនួន ​ទំនង​ជា បាន​ជ្រាប​រួច​មក​ហើយ នូវ​ខ្សែ​ជីវិត​របស់​អតីត​ពលករ​ប្រទេស​កូរ៉េ អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​​​​កើត​ចេញពី​ត្រកូល​កសិករ និង​មាន​ស្រុកកំណើត​ នៅ​ភូមិ ត្រពាំង​សាលា ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏​ជា​អ្នក​ដែល​តស៊ូ​ខ្លាំង​បំផុត​ដើម្បី​ចាកចេញ​ពី​ភាពក្រីក្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា​ បាន​ឆ្លងកាត់​ព្យុះភ្លៀង​រាប់មិនអស់​ក្នុង​ជីវិត​ រហូត​ក្លាយ​ឈ្មោះ​ជា​ឧកញ៉ា និង​បច្ចុប្បន្ន​មានឈ្មោះ​ជា​អ្នកឧកញ៉ា ​ដែល​មាន​លុយ​វាល់​លាន​ដុល្លារ មាន​ជំនួញ​ធំៗ​ជាច្រើន និង​ជា​សប្បុរសជន​ដ៏​ល្បីល្បាញ​មួយរូប​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ពេលនេះ អ្នកឧកញ៉ា ក្លាយជា​បុគ្គល​ជោគជ័យ មាន​លុយ​វាល់​លាន​ក៏ពិតមែន ប៉ុន្តែ​ជារឿយៗ អ្នក​ឧកញ៉ា​ បាន​ប្រើ​ជីវិត​របស់​ខ្លួន​យ៉ាង​សាមញ្ញ ដូច​ទៅ​នឹង​ពេល​អតីតកាល ​រស់​បែប​ជីវិត​ជា​អ្នកស្រែ ដដែល ដោយ​មិន​តម្កើង​ឫក​ ភ្លេច​កំណើត​របស់​ខ្លួន​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បង្ហោះ​រូបថត កំពុង​ភ្ជួរស្រែ ដោយ​នង្គ័ល​ ប្រើ​ក្របី​ជា​កម្លាំង​អូសទាញ ភ្ជាប់​ជាមួយ​ខ្លឹមសារ​រំលឹក​អតីតកាល ដូច្នេះ​ថា «​អនុស្សាវរីយ៍​នៅ​ពេល​ព្រះសង្ឃ​ទូង​ស្គរ ងើប​ពី​ព្រឹក​ដឹក​ក្របី​ទៅ​ភ្ជួរស្រែ​បងប្អូន​ដែល​ឆ្លងកាត់ ប្រាកដជា​ចងចាំ​នៅ​អតីតកាល​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ ធ្វើ​ឲ្យ​អ្នក ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​កសិករ​នាំគ្នា​បង្ហាញ​អារម្មណ៍​របស់ខ្លួន​ព្រោងព្រាត ក្នុងនោះ ពួកគេ លើកឡើងថា «​ខ្ញុំ​ខ្ជិល​បំផុត​បាច​លាង​ភក់​អោយ​ក្របី​ពេល​ដឹក​ទៅ​ផ្ទឹម​ភ្ជួរស្រែ​ម្តងៗ​កូន អ្នកស្រែ​ដូចគ្នា​ដឹង​ច្បាស់​ណាស់ បង​។​, ខ្ញុំ​យល់ថា​កូន​អ្នកស្រែ​គ្រប់រូប សុទ្ធតែ​បាន​ឆ្លងកាត់​ប្រាកដ​ណាស់ រូប​ទាំង​រូបខ្ញុំ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ពូ​វិញ​ឆ្លងកាត់​ហើយ​អ្នក​ស្ទូង​១៣​នាក់​ភ្ជួរ ១​ម្នាក់​ឯង​គោ​២​នឹម ១​នឹម​ព្រឹក​១​នឹម​ភ្ជួរ​ល្ងាច​ ងើប​ពី​ម៉ោង​២​យប់​, ខ្ញុំ​លី​នង្គ័ល​ទៅ​ភ្ជួរ​ដើរ​ដឹក​គោ​២ ​ដី​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ផ្ទះ​, ចាំ​មិន​ភ្លេច​ទេ សម្រាប់​ខ្ញុំ​បរ​ រទេះ​ទៅដល់​ស្រែ​អី​បាន​លោក​ទូង​ស្គរ ជីវិត​ជា​អ្នកស្រែ​, ស្រណោះ​ណាស់​កាល​នៅ​ពី​តូច​ជិះ​លើ​ខ្នង​ក្របី​រោម​ក្របី​ចាក់​គូទ​ឈឺ​ណាស់​, ឆ្លងកាត់​ឆ្អែត​ហើយ តែ​មិន​មាន​ក្របី​ទេ ប្រើ​តែ​គោ​! ហើយក៏​មិនមែន​ពេល​ពេញវ័យ​ដែរ គឺ​តាំងពី​អាយុ​៧​ឆ្នាំ​ម្ល៉េះ​!»៕​

Related posts