អស្ចារ្យណាស់! យឹម តាស្រង់ ទម្លាយ​ប្រាក់​ចំណូល​ទទួល​បាន​ពី​ការ​កាត់​២០​ភាគរយ​ ពី​ តន់ ចន្ទសីម៉ា អាច​ទិញ​រហូត​ដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ដើម​​ឆ្នាំ​២០២០ តារា​ចម្រៀង តន់ ចន្ទ​សី​ម៉ា បាន​ចុះ​កុងត្រា​ជាមួយ​និពន្ធ ដោយ​ខ្លួន​ស្ម័គ្រចិត្ត​កាត់​ប្រាក់​២០​ភាគរយ រក​ចំណូល​បាន​ពី​ការងារ​សិល្បៈ ជូន​អ្នកនិពន្ធ ដែល​ខិតខំ​ផលិត​បទ​ចម្រៀង​ឲ្យ​ខ្លួន​ច្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​តន់ ចន្ទ​សី​ម៉ា ស្ម័គ្រចិត្ត​ធ្វើ​ដូច្នេះ​រួចមក នៅ​ពេល​នោះ លោក យឹម តា​ស្រង់ បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ដូច្នេះ​ថា «​រំភើប​បំផុត​មួយ​ជីវិត​នេះ ​ខ្ញុំ​ទើប​ជួប​ម្តង​ទេ ដែល​តារា​ចម្រៀង​ម្នាក់​ហ៊ាន​ចែក​ផ្តល់​ចំណូល​មក​ខ្ញុំ​ជា​អ្នកនិពន្ធ 20% ពី​ការ​ចេញ​ច្រៀង​គ្រប់​កម្មវិធី​ប្រគំ​តន្ត្រី និង​ស្ព​ត​ពាណិជ្ជកម្ម​ទាំងអស់​ក្នុង​រយៈពេល​ដ៏​វែង​ដោយ​ភាព​ពេញចិត្ត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ត​ថា «​អរគុណ​ណាស់​នូវ​ការយល់​ពី​តម្លៃ​នៃ​អ្នកនិពន្ធ ហើយ​មួយរយៈ​នេះ​បង​លើក​ប្អូនស្រី​ពិតជា​មិន​ខកបំណង​មែន អរគុណ​នូវ​ទឹកចិត្ត​ដឹងគុណ​របស់​ប្អូន​មកលើ​បង ប្អូន​ប្រហែលជា​អ្នកចម្រៀង​ទី​១ ហើយ​បង​ក៏​ប្រហែលជា​អ្នកនិពន្ធ​ទី​១​ផងដែរ​ដែល​បានទទួល​ការចែក​ភាគលាភ​បែបនេះ​ពី​តារាចម្រៀង​កំពុង​ល្បី​ម្នាក់​បែបនេះ បង​និង​ខិតខំ​ព្យាយាម​បន្តទៀត​ដើម្បី​ប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​យឹម តា​ស្រង់ បានបញ្ជាក់​ទៀតថា «​ហើយក៏​អរគុណ​ផងដែរ​ដល់​បងប្អូន​ក្រុម​មេធាវី និង​សាក្សី ហើយ​ជាពិសេស​នោះ​អរគុណ​ដល់​អគ្គនាយក​ផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​ចូលរួម​ជា​កិត្តិយស​ដឹងលឺ​ក្នុង​កិច្ចសន្យា​នេះ​។ តន់​ចន្ទ​សី​ម៉ា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ កវី​និពន្ធ​ដ៏​ល្បី​រូប​នេះ បាន​រំលឹក​រឿង​នេះ​ឡើងវិញ ដោយ​រៀបរាប់​ថា «​រំលឹក​រឿង​អ្នកនិពន្ធ​ដក​%20​ពី​អ្នកចម្រៀង​ ខណៈ​នេះ​ខ្ញុំ​ធ្វើ​រឿង​នេះ​បាន​យ៉ាង​ជោគជ័យ រំលឹក​រឿង​ខ្ញុំ​ដក​%20​ពី​គាត់​គ្រប់​កម្មវិធី​កាលពី​ជាង​មួយ​ឆ្នាំមុន​នោះ​ មានការ​ប្រតិកម្ម​យ៉ាង​ច្រើន​គួរសម​ពី​តារា​ចម្រៀង​មួយ​ចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពួក​យើង​នៅតែ​រក្សា​ផែនការ​ពួក​យើង​ដដែល​ ដោយ​ខិតខំ​ដោយ​ស្នាមញញឹម ទីបំផុត​លទ្ធផល​ពេញ​ជាង​១​ឆ្នាំ​នៃ “%20” នេះ​បើ​គិត​ជា​ផលប្រយោជន៍​ទទួល​បាន​គឺ​អាច​រស់​ចាយវាយ​បែប​សាមញ្ញ​របស់​អ្នកនិពន្ធ​ គឺ​អាច​ទិញ​ផ្ទះល្វែង​សមរម្យ “១​ល្វែង​”​រស់នៅ​ដោយ​មិនបាច់​បង់​រំលោះ​ថែមទាំង​អាច​ទិញ “​កូន​ឡាន​” ជិះ​មួយ​ដែល​អាច​មាន​លទ្ធភាព​ចាក់​សាំង​បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​ធ្វើការ​ផ្ដាំផ្ញើ​ថា «​ជា​ចុងក្រោយ​មានតែ​ពាក្យ​ផ្ដែផ្ដាំ​អ្នកនិពន្ធ​ចម្រៀង​ទាំងអស់​សូម​រស់​ជាមួយ​ផែនការ​ផ្ទាល់ខ្លួន កុំ​រស់​រេ​តាម​ខ្យល់​ជាមួយ​សម្តី​អ្នក​ដ៏​ទៃ​កាច់ចង្កូត ការរស់នៅ​បែប​សម័យថ្មី​កុំ​ខ្លាច​គេ​សើច​ឬ​ឌឺដង​ថា​អ្នក​មុខ​លុយ​ប្រសិនបើ​អ្នក​និយាយ​រឿង​លុយ​ជាមួយ​គេ​តែ​អ្នក​ត្រូវ​សួរ​គេ​ថា​តើ​អ្នក​រស់​ដោយ​មិនមាន​លុយ​សោះ​បានទេ​ក្នុង​ជីវិត​នាពេល​បច្ចុប្បន្ន​? ហើយ​ត្រូវ​ចងចាំ​ថា​មនុស្ស​សម័យថ្មី​គឺ​” ត្រូវ​ចេះ​ឱ្យ​ប្រយោជន៍​គ្នា​ទៅវិញទៅមក​”»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ តារា​ចម្រៀង​ស្រី គ្រាប់​ពេជ្រ​ប្រចាំ​ផលិតកម្ម​Galaxy Navatra បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ទូរសព្ទ​ស្មាត​ហ្វូន ​vivo ស្រប​ពេល​កំពុង​ជោគជ័យ​ខ្លាំង​លើ​វិថី​សិល្បៈ៕

Related posts