ក្រោយ​រង​ការរិះគន់​, ខេមរៈ សិរីមន្ត លើកទឹកចិត្ត​កុំ​ឲ្យ​ស្អប់​ពាក្យ​«​ស្ទាវ​» ដោយ​ពន្យល់​យ៉ាង​លម្អិត​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​បង្កើត​ពាក្យស្លោក​មួយ ដោយមាន​ខ្លឹមសារ​ថា «​យុវវ័យ​សម័យថ្មី​បើ​មិនមាន​ដី​ផ្ទាល់ខ្លួន​ទេ​មិន​ស្ទាវ​ទេ​» ធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន​ពី​មហាជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​រិះគន់​រួចមក កំពូល​តារាចម្រៀង​រូបនេះ ក៏បាន​ធ្វើការ​បកស្រាយ និង​សម្រេច​កែតម្រូវ​ឡើងវិញ ដោយ​បញ្ជាក់ថា «​អរគុណ​បងប្អូន​ទាំងអស់គ្នា ដែល​បាន​ចាប់អារម្មណ៍​លើ​ពាក្យស្លោក​របស់ខ្ញុំ​ថា «​យុវវ័យ​សម័យថ្មី បើ​មិនមាន​ដី​ផ្ទាល់ខ្លួន​ទេ​មិន​ស្ទាវ​ទេ​» បងប្អូន​ខ្លះ​ក៏​យល់​អត្ថន័យ​ខ្ញុំ​ចង់​និយាយ​អប់រំ​ប្អូនៗ​នៅ​វ័យ​ជំទង់​អោយ​ស្រលាញ់​របស់ទ្រព្យ និង​ចេះ​ចំណាយ​ប្រាក់​អោយចំ​ទិសដៅ​ចង់អោយ​អនាគត​គាត់​បានល្អ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ក៏មាន​បងប្អូន​ខ្លះ​មិន​សប្បាយ​ចិត្តនឹង​ពាក្យ​ថា «​ស្ទាវ​»​ចឹ​ង​ខ្ញុំ នឹង​កែតម្រូវ​ឡើងវិញ​ហើយ សូម​បងប្អូន​ជួយ​កែតម្រូវ​ទាំងអស់គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ក្រើនរំលឹក​ទៅ​ប្អូនៗ​យុវវ័យ​យើង​អោយ​ពួកគាត់​បាន​រីកចម្រើន​តែប៉ុណ្ណោះ​តោះ​ចូលរួម​កែតម្រូវ​ទាំងអស់គ្នា​———«​យុវវ័យ​សម័យ​បើ​អត់​ដី​……………»​គួរ​ពាក្យ​ថា​ម៉េច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ក្នុង​ការ​ឡាយ​នៅ​យប់​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១​នេះ លោក​ បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត នៅ​ពេល​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​សុភាសិត​របស់​លោក ហើយក៏​​​​​មិន​បដិសេធ​ចំពោះ​ការរិះគន់​នេះ នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បញ្ជាក់​ថា តាមពិត​ការប្រើប្រាស់​ពាក្យ​នេះ ដើម្បី​ឲ្យ​យុវជន​មានការ​ចាប់អារម្មណ៍​ប៉ុណ្ណោះ បើ​លោក​ប្រើ​ពាក្យ​ផ្សេង ដូចជា​ពាក្យ​ឡូយ​, អស្ចារ្យ​ ប្រហែល​ពួកគាត់​មិន​ចាប់អារម្មណ៍​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ បញ្ជាក់​ថា ពាក្យ​ស្ទាវ​នេះ តាម​វចនានុក្រម​សម្ដេច​សង្ឃ​ជួន​ណាត ស្មើនឹង​ពាក្យ​ជំទង់ ប្រើ​ចំពោះ​សត្វ ហើយ​ជំទង់ មានន័យថា កំពុង​លូត​លាត់។ ដូច្នេះ​សុភាសិត​របស់​លោក​ មាន​ន័យ​ថា​«​យុវវ័យ​សម័យថ្មី​បើ​មិន​មាន​ដី​ផ្ទាល់ខ្លួន​ទេ​មិន​លូតលាស់​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បកស្រាយ​តាម​ការយល់ឃើញ និង​ចំណេះដឹង​របស់ខ្លួន​ទៀតថា ពាក្យ​ស្ទាវ​នេះ បើ​យោង​ប្រើ​ក្នុង​ន័យ​ល្អ គឺ​ល្អ​ហើយ បើ​ប្រើ​ក្នុង​ន័យ​មិនល្អ វា​ទៅ​ជា​មិន​​ល្អ ដោយ​អាស្រ័យ​ទៅ​លើ​ឃ្លា​ភ្ជាប់​របស់​វា​នេះឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ថា អ្នកនិពន្ធ​បទ​ចម្រៀង​ពី​បុរាណ ក៏បាន​ប្រើប្រាស់​ការ​ប្រៀបធៀប​មនុស្ស​ទៅ​នឹង​សត្វ ឃ្មុំ សត្វ​កន្លង់​ទៀត​ផង​។ ចំណែក សត្វ​គោ អី​ជាដើម មាន​តម្លៃ​ជាង​ពពួក​សត្វ​នោះ​ទៅ​ទៀត រឿង​អី​ប្រើ​មិនបាន​។ តែ​មិនមែន​ចង់​និយាយ​ថា ពួកគាត់​ជា​សត្វ​នោះ​ទេ គ្រាន់តែ​ចង់​សំដៅ​ក្នុង​ន័យ​ល្អ មានន័យថា លូតលាស់​នេះឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​នេះ​ហើយ លោក​ បាន​លើកទឹកចិត្ត កុំ​ឲ្យ​ស្អប់​ពាក្យ​«​ស្ទាវ​»​នេះ​អី ព្រោះ​ជា​ពាក្យ​របស់​ខ្មែរ​យើង​នោះ​ទេ នាំគ្នា​ប្រើប្រាស់​វា​ទៅ។ ទោះ​យ៉ាង​ណា លោក​ក៏​នៅតែ​បើកចំហ​​ក្នុង​ការ​ចូលរួម​កែតម្រូវ​ពាក្យស្លោក​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ​យុវជន​ទាំង​អស់​គ្នា​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ​ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts