ចង់​មាន​ស្រួល​យ៉ាង​នេះ​សោះ​! ខេមរៈ សិរីមន្ត ចែករំលែក​បទពិសោធន៍​​ ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នកមាន ដោយ​ត្រូវ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ចែករំលែក​បទពិសោធន៍ ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នកមាន ក្រោយពី​រូបលោក​ផ្ទាល់ ឆ្លងកាត់​បទពិសោធន៍​លើ​វិស័យ​អចលនទ្រព្យ​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កំពូល​តារាចម្រៀង​រូបនេះ បាន បញ្ជាក់​នៅក្នុង​ការ​ឡាយ​នោះ​ថា លោក មាន​បទពិសោធន៍​ផ្នែក​អចលនទ្រព្យ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ហើយ​មាន​បងប្អូន​ជាច្រើន និយាយ​ថា អ្នកមាន​ចេះតែ​មាន​ទៅ ហើយ​អ្នក​ខ្វះខាត​ពិបាក​ហ្នឹង​មាន​។ ត្រង់​ចំណុច​នេះ លោក​បញ្ជាក់ថា តាមពិត​អ្នកមាន​ចេះតែមាន​ទៅ ដោយសារតែ​គេ​ខំ គេ​ដើរ​ត្រូវ​ផ្លូវ យើង​ក៏​ខំ​ដែរ តែ​ខំ​មិន​ត្រូវ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា ដើមឡើយ ​អ្នកមាន កើតមក​ក៏​មិនមាន​ភ្លាម​ដែរ ដាច់​ពី​សម័យ​ប៉ុលពត​មក​ម្នាក់ៗ​ស្មើគ្នា​នោះទេ គ្មាន​អ្នកណា​មាន​ជាង​អ្នកណា​នោះទេ ប៉ុន្តែ​អ្វី ដែល​លោក​ដឹង អ្នកមាន ភាគច្រើន មាន​ដី​ច្រើន ហើយ​ក្លាយ​ជា​អ្នកមាន​តែម្ដង​។ លោក​បន្ត​ទៀត​ថា បើ​ង​យើង​ចង់​មាន​ដូច​ពួកគាត់ យើង​ត្រូវ​ឆ្លៀតឱកាស​ទិញ​ដី​ទុក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ បញ្ជាក់​ទៀតថា បើ​យើង​មាន​លុយ​ច្រើន ទិញ​ដី​ហត្ថ រាប់ពាន់ រាប់​ម៉ឺន​ហត្ថ​អញ្ចឹង​ទៅ ឲ្យ​តែ​មាន​ប្លង់​រឹង ហើយ​លោក​មិនមែន​និយាយ​ឲ្យ​មក​ទិញ​តែ​ដី​ឡូត៍​លោក​ទេ ទិញ​កន្លែង​ណា​ក៏បាន​ដែរ ដោយសារ​អ្នកមាន​ជាច្រើន​ណាស់ គេ​មាន​ដោយសារ​ទិញ​ដី​ទុក​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts