ជម្រះមន្ទិល! ទី​បំផុត​ ខេមរៈ សិរីមន្ត បកស្រាយ​ហើយ​ថា​ តើ​ត្រូវ​ចាកចេញ​ពី​ហង្សមាស​ ឬ​អត់ ចម្លើយ​គឺ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ជុំវិញ​ដំណឹង កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត អាច​នឹង​ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​ចូលទៅ​កាន់​ផលិតកម្ម​Galaxy Navatra របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​ការចុះផ្សាយ​ជាច្រើន​នោះ បាន​បញ្ជាក់ថា លោក ខេមរៈ សិរីមន្ត បានសម្រេច​ចិត្ត​ច្បាស់​ហើយ ក្នុងការ​ចេញពី​ទ្រនំ​ចាស់ ហើយនឹង​ចូលទៅ​ទ្រនំ​ថ្មី គឺ​ផលិតកម្ម Galaxy Navatra​ដោយ​អាច​នឹង​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០២២ ខាងមុខនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​មានការ​ចុះផ្សាយ​ព្រោងព្រាត​បែបនេះ នៅក្នុង​ការ​ឡាយ​និយាយ​ពី​គម្រោង​ដីឡូត៍​របស់ខ្លួន​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​បាន ដាក់​Caption​ថា​«​តប​តាម​សំណួរ​បងប្អូន​ពូ​មីង 50k Views ឡើងទៅ ខ្ញុំ​នឹង​បកស្រាយ​ថា​តើ​ខ្ញុំ​ត្រូវ​ចាក​ក៏​ចេញពី​ហង្ស​មាស​មែ​នឬ​អត់​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ពេលនោះ លោក​មិនបាន​ធ្វើការ​បកស្រាយ​អ្វី​ទាំងអស់​។ ប៉ុន្តែ​នៅក្នុង​ការ​ឡាយ​នៅ​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ កំពូល​តារា​ចម្រៀង​រូបនេះ បាន​ធ្វើការ​បកស្រាយ​ហើយ ដើម្បី​ជម្រះ​មន្ទិល​មហាជន ក្រោយ​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បាន​បញ្ជាក់ថា នៅក្នុងពេល​បច្ចុប្បន្ននេះ លោក​នៅក្នុង​កិច្ចសន្យា​ កុងត្រា​ជាមួយ​ផលិតកម្ម​ហង្ស​មាស អញ្ចឹង​ទម្លាប់​របស់​លោក លោក​ធ្វើការ​កន្លែង​ណា តែងតែ​បំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​បានល្អ​។ ចំណែក​រឿង​ទៅមុខ​ទៀត​ថា​ តើ​នៅទីនេះ​ទៀត ឬ​យ៉ាងណា លោក​មិនទាន់​ដឹង​ទេ អនាគត​នៅ​វែងឆ្ងាយ តែ​ពេលនេះ នៅក្នុង​កិច្ចសន្យា​ជាមួយ​គេ ត្រូវធ្វើ​ការ​ឲ្យ​បានល្អ​បំផុត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា កាល​លោក​ នៅ​ផលិតកម្ម​យូ​ធូប ក៏​បែប​នេះ​ដែរ ​ផលិតកម្ម​បិទ​បាន​លោក​ឈប់ នៅ​សាន់​ដេរ​ក៏​ចឹង​ដែរ ធ្វើការ​រហូតដល់​ផុត​កុងត្រា​បាន​ឈប់ ​អញ្ចឹង​ហើយ ទើប​ថៅកែ​ផលិតកម្ម​ទាំង​២ ទាំង​៣​ស្រឡាញ់​លោក​ទាំងអស់ ព្រោះ​ធ្វើ​ទៅ​តាមផ្លូវ​ច្បាប់ និង​គុណធម៌ អត់​មាន​ទៅ​រំលោភបំពាន​សិទ្ធិ​អ្នកណា​ទេ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោមនេះ ៖

Related posts