អាណិត​ណាស់​! មាន​គេ​ដៀល​ថា «​ចរិត​ចឹ​ង​បាន​មេម៉ាយ​» , សុខ លីន ឆ្លើយតប​ទាំង​អួល​ដើម​.​កថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ សុខ លីន បាន​ទម្លាយ​រឿង​ធ្លាប់​មានគ្រួសារ និង​មាន​កូន​ប្រុស​ម្នាក់ ទើប​តាំងពី​ពេល​នោះ​មក គេ​ដឹង​ថា សុខ លីន ជា​ស្ត្រី​មេម៉ាយ ព្រោះ​កន្លងមក ម្នាក់ៗ​នឹក​ស្មានថា នាង​ជា​ស្រី​ក្រមុំ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​នាង​ទម្លាយ​រឿង​នេះ​រួចមក មាន​អ្នកគាំទ្រ​ជាច្រើន បាន​អាណិត​ស្រឡាញ់​នាង ហើយក៏​នៅតែ​បន្ត​គាំទ្រ​នាង​ដដែល ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​នាង​រឹងមាំ ដើម្បី​អនាគត​ខ្លួនឯង ក៏ដូចជា​កូន​ផង​ដែរ​។ ទោះ​យ៉ាងណា ក៏​មាន​មនុស្ស​មួយ​ចំនួន​តូច​ពេបជ្រាយ និង​ដៀល​នាង​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ថ្មីៗ​នេះ នៅ​ពេល​មាន​គេ​ដៀល​នាង​ថា «​ចរិត​ចឹ​ង បាន​មេម៉ាយ​»​នោះ តារា​ទីក​តុ​ក​ដ៏​ល្បី​រូបនេះ ក៏បាន​ឆ្លើយតប​ជាមួយ​សំឡេង​គួរ​ឲ្យ​អាណិត​ថា ដោយសារតែ​ខ្លួន មិនមែនជា​មនុស្ស​ស្រី​ម្នាក់ ដែល​ពូកែ​ទ្រាំ និង​ពូកែ​អត់ធ្មត់ ហើយ​ខ្លួន​ក៏​មិនមែនជា​មនុស្ស​ស្រី​ម្នាក់ ដែល​រឹងមាំ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង ថា បើសិន​ខ្លួន​ជា​មនុស្ស​ស្រី​ម្នាក់ ដែល​ពូកែ​ទ្រា ពូកែ​អត់ធ្មត់ ខ្លួន​ក៏​អត់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ដែរ ដោយសារតែ​ទ្រាំ​ការ​អត់ធ្មត់​របស់ខ្លួន វា​មាន​ដែន​កំណត់ ពេលណា ដែល​ខ្លួន​ទ្រាំ ខ្លួន​អត់ធ្មត់ អស់កម្លាំង គឺ​ខ្លួន​ឈប់​ហើយ ខ្លួន​នឹង​ដើរចេញ ចឹ​ង​ហើយ​បាន​ខ្លួន​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​នោះ​។ សុខ លីន​បន្ត​ ថា ហើយ​មេម៉ាយ​របស់​ខ្លួន គឺ​មេម៉ាយ​បែប​ថ្លៃថ្នូរ​អត់​មាន​បំពាន​ទៅ​អ្នកណា​ទេ ចឹ​ង​សូម​គិត​សា​ដើម​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកទឹកចិត្ត​សុខ​លីន​ជាច្រើន ហើយ​កុំ​ឲ្យ​ខ្វល់​នឹង​សម្ដី​ឥត​បានការ​នេះ​។ ជាក់ស្ដែង ពួកគេ លើកឡើង​ដូច្នេះ​ថា «​កុំ​ខ្វល់​លីន​, កុំ​ខ្វល់​នូវ​ពាក្យសម្ដី​មនុស្ស​មួយចំនួន​តូច តស៊ូៗ​, កុំ​ខ្វល់​សម្ដី​គេ​បង​សម្លាញ់ សំខាន់​ខ្ញុំ​ស្រឡាញ់ និង​គាំ​ទ្រ​បង​ជានិច្ច​, តស៊ូ​ឡើង​បង​, មេម៉ាយ​វា​ខុស​ត្រង់ណា ខ្ញុំ​ស្រឡាញ់​អាយ​ដល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពីប៉ុន្មានថ្ងៃមុន ​​សុខ​លីន ដាច់ចិត្ត​ទម្លាយ​រឿងរ៉ាវដែលលាក់ទុក៧ឆ្នាំ ឲ្យ​អ្នកគាំទ្រ​បាន​ដឹង​ជា​សាធារណៈ ជាមួយ​នឹង​ការ​រៀបរាប់​ទាំង​អួល​ដើម​.​កថា ប្ដី​ខ្លួន​រំអុក​ម្ដាយ​ទិញ​ឡាន ថា ទៅរក​ស៊ី​សៀមរាប ហើយ​គេ​យក​ឡាន​ទៅ​បាត់​ទុក​ខ្លួន​នៅផ្ទះ​ជាមួយ​ម្ដាយក្មេក ឪ​ក្មេក អត់​ស្គាល់​គេ​សោះ គេ​អត់​ធ្វើបាប​យើង​ទេ តែ​យើង​វា​ក្រែង​ចិត្ត​គេ សូម្បីតែ​ការ​ស៊ី ការ​ដេក​ក៏​ខ្ញុំ​ខ្លាច​ដែរ វា​មិន​ដូច​ចិត្ត​យើង មិន​ដូច​អ្នកផ្ទះ​យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ​លីន រៀបរាប់​ទៀតថា អ្នកមាន​គ្រួសារ​ច្បាស់​ជា​យល់​អារម្មណ៍​មួយ​នេះហើយ អ្នក​អត់​មានគ្រួសារ​ទំនងជា​ពួកគេ​មិនដឹង​នោះទេ ព្រោះ​ពួកគាត់​មិនទាន់​ឆ្លើយ​កាត់​។ រាល់ថ្ងៃ ខ្លួន​មាន​វិបត្តិ​ផ្លូវចិត្ត​។ ពាក់ព័ន្ធ​ជាមួយ​រឿង​ហ្នឹង​ខ្ញុំ​មានកូន ខ្ញុំ​មាន​ប្ដី តែ​ប្ដី​អត់​ដែល​នៅ​ជាមួយ​ខ្លួន​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ​លីន បន្តទៀតថា ខ្លួន​មាន​វិបត្តិ​មួយទៀត ពេល​ខ្លួន​កើតកូន​ហើយ ខ្លួន​អត់​មាន​លុយ​ទៅ​ស្រុក​ទេ ខ្លួន​ពិបាក​ខ្លាំង​មែនទែន ហើយ​សូម្បីតែ​ឪពុកម្ដាយ​ក្មេក​របស់​នា​ង ក៏​មិនដឹងថា​ខ្លួន​លាក់ទុក​អារម្មណ៍​ហ្នឹង​យូរហើយ​ដែរ ព្រោះ​ខ្លួន​អត់​ប្រាប់​គេ ខ្មាស​គេ​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ​លីន រៀបរាប់​ទាំង​ឈឺចាប់​ទៀតថា សូម្បីតែ​អ្នកភូមិ​ខ្លួន​រាល់ថ្ងៃ​នៅ​កំពង់ចាម​ក៏​អត់​ដឹងថា ខ្លួន​ត្រូវគេ​វាយ​ធ្វើបាប​នៅផ្ទះ​នោះដែរ​។ ខ្លួន​រើស​ប្ដី​ចិត្ត​ឯង ខ្លួន​មិន​ស្ដាប់​ម្ដាយ ហើយ​នេះ​ជា​អ្វី ដែល​ខ្លួន​និយាយ​ពី​អារម្មណ៍ ដែល​លាក់ទុក​រយៈពេល​៧​ឆ្នាំ​មកហើយ​៕ ដើម្បី​ជ្រាប​កាន់តែច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts