អាសូរ​ណាស់​! ឃើញ​កូនច្បង​ឈឺ​ហើយ​នៅតែ​ឆ្លាត​, អ្នកនាង ដេ​ត ម៉ាលី​ណា ទប់ចិត្ត​មិន​ជាប់ រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន​ធំ បាន​ជ្រាប​រួច​មក​ហើយ​ថា កូនប្រុស​ច្បង​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា មាន​ឈ្មោះថា ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មើល​ឃើញ​ត្រឹមតែ​ពណ៌​ស​ខ្មៅ​ប៉ុណ្ណោះ ខណៈ​ខួរក្បាល​ក៏​មាន​បញ្ហា​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ ឆ្លៀតពេល​នាំ​កូនៗ​ដើរលេង​កម្សាន្ត​ថ្ងៃអាទិត្យ នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ឡាយ បង្ហាញមុខ​កូនប្រុស​ច្បង​រូបនេះ ឲ្យ​អ្នកគាំទ្រ បានឃើញ​ទៀតផង ហើយ​ពេល​ឃើញ​ការនិយាយស្ដី និង​កាយវិការ​របស់គេ​រួចមក ម្នាក់ៗ​ពិតជា​អាណិត​រូបគេ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​អាណិតអាសូរ​នេះ ដោយហេតុថា រូបគេ​ឈឺ​មិនទាន់​ជា​នៅឡើយ និយាយ​បាន​មួយៗ​គាំង​(​បញ្ហា​ខួរក្បាល​) រក​នឹក​និយាយ​មិន​ចង់​ចេញ ហើយ​ភ្នែក​របស់​គេ ចេះតែ​ធ្មេច​បើកៗ ឥត​ឈប់ ព្រមទាំង​មើល​ទៅ​មុខ​មិន​ចំ​នោះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្មេងប្រុស​ស្ថិតក្នុង​វ័យ​១២​ឆ្នាំ​រូបនេះ មិន​ភ្លេច​ឡើយ​នូវ​ការ​អរគុណ​ចំពោះ​ពុក​ម៉ែ​បងប្អូន លោកតា លោកយាយ អ៊ំ​ពូ​មី ព្រមទាំង​សុំ​ពាក្យ​ជូនពរ​ដើម្បី​ឲ្យ​រូបគេ​បានជា​សះស្បើយ​ឆាប់ៗ​ផងដែរ​។ លើសពីនេះ ថែមទាំង​អះអាង​ថា កុំ​តែ​ឈឺ​ទេ កុំ​អី ជិះឡាន​ពណ៌​ស​ទៅ​ជួយ​លក់ដូរ​ម៉ាក់​នៅ​ហាង​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញថា កូន​របស់ខ្លួន​ឈឺ​ហើយ​នៅតែ​ឆ្លាត​ទៀត​នោះ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា ទប់ចិត្ត​មិនជា​ប់ ក៏​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា «​កូន​ចេះ​ណាស់​មុន​ពេល​អូន​ឈឺ​កំដរ​ម៉ាក់​ធ្វើការ លក់ដូរ និង​កំដរ​ម៉ាក់​គ្រប់ពេលវេលា​អត់​ធុញ​អោយ តែ​បាន​នៅ​ជិត​ម៉ាក់​ចេះ​និយាយ​លើកទឹកចិត្ត​ម៉ាក់​ពេល​ម៉ាក់​អត់​សប្បាយចិត្ត ពិតជា​អាណិត​កូន​ណាស់ ឈឺ​ហើយ​នៅតែ​ឆ្លាត​ចេះ​ប្រើ​ពាក្យសំដី​ល្អៗ​ៗ​សង្ឃឹម​កូន​ល្អ​របស់​ម៉ាក់​ជា​ហើយ​ឆ្លាត​សុខភាព​ល្អ​ដូចដើម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកគាំទ្រ បាន​ត្រឹម​បង្ហាញ​ក្ដី​អាណិត និង​ជូនពរ​ថា «​អាណិត​ត្រង់​សួររក​ប៉ាៗ​, សូម​អោយ​ក្មួយ​ឆាប់​បានជា​សះស្បើយ​ និង​បាន​ជួយ​អ្នក​ម៉ាក់​, ឆាប់​ជា​ដូចដើម​វិញ​អូន​ឌុប​, ជូនពរ​ក្មួយ​អោយ​ឆាប់​ជា​នឹង​មាន​សុខភាព​ល្អ​ណា​ក្មួយ​, បាន​កូន​អញ្ចឹង​ស្រលាញ់​ងាប់​ចោល​»៕​

Related posts