តាម​ការ​សន្យា, អ្នកស្រី ទ្រី ដាណា នាំ​ថវិកា ឧបត្ថម្ភ​ដល់​ក្រុម​កីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទាត់ រហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​រាត្រី ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ជើង​ទី​១​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ​ក្នុង​យុទ្ធនា​ការណ៍​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅ​ប្រទេស​បា​រ៉ែ​ន ហើយ​ជា​លទ្ធផល ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យកឈ្នះ ក្រុម​ជម្រើស​កោះ​ហ្គាំ ១​ទៅ​នឹង​០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មុន​ចាប់ផ្ដើម​ការប្រកួត​នោះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ ចិត្តធម៌ បាន​ប្រកាស​ថា «​យប់​នេះ អ្នកណា​មើល​បាល់​ខ្លះ​? ចែ​ដា​ណា​ចង់​មើល​ដែរ ដើម្បី​ឱ្យ​សប្បាយចិត្ត​ទាំងអស់គ្នា ខ្ញុំ​ជួយឧបត្ថម្ភ 10000$ ដល់​សហព័ន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ស៊ុត​ចូល​គេ ១​គ្រាប់​ថែម 5000$ ទៀត ដល់​ក្រុម (​បាន​ច្រើន​គ្រាប់​កាន់តែ​ល្អ​)​ចង់​ឃើញ​ស៊ុត​ចូល​ច្រើនៗ ហើយ​សប្បាយចិត្ត​ទាំង​អស់គ្នា ទោះ​លទ្ធផល​យ៉ាងណា​ក៏​នៅតែ​គាំទ្រ កម្ពុជា ស៊ូ​ស៊ូ​​ ផ្ដល់​កម្លាំងចិត្ត​ទាំងអស់គ្នា ខ្មែរ​តែមួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​យប់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១​ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ ទៀត ហើយ​អ្នកស្រី ទ្រី ដា​ណា ក៏​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​ទាំងមូល ដូច​លើក​មុន​ផង​ដែរ ដោយ​១​គ្រាប់ ជូន​ថវិកា​៥​ពាន់​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​តុលា​ ដោយ​បញ្ជាក់​ដូច្នេះ​ថា «​ផ្ដល់​កម្លាំងចិត្ត​កីឡាករ​បាល់ទាត់​កម្ពុជា​យើង​ដល់ពេល​ទៀតហើយ​យប់​នេះ តែ​អត់​ទាន់​ដឹង​ថា ​ម៉ោង​ម៉ាន មិន​ខុស​ប្រកួត​មុន​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ស៊ុត​ចូល​គេ​មួយ​គ្រាប់​ជូន 5000$ លើកទឹកចិត្ត​ដល់​ក្រុម ប៉ុន្មាន​គ្រាប់​ក៏បាន កាន់តែ​ច្រើន​កាន់តែ​សប្បាយ​មើល (​នាង​ខ្ញុំ​សូម​ជូន​ដល់​ក្រុម​ទាំងមូល ដូច​លើក​មុន​ដែរ​)​ព្រោះ​សហការ​គ្នា​បាន​ល្អ ទើប​ស៊ុត​ចូល​គេ ​ គាំទ្រ​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​កីឡា​បាល់​បាល់ទាត់​ខ្មែរ​យើង​រីកចម្រើន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​លទ្ធផល​នៅ​ពេល​នោះ ក្រុម​បាល់​ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​ទៅជុំទី៣​ ដែល​ជាវគ្គ​ជម្រុះ​ចុង​ក្រោយ បន្ទាប់​ពីបាន​យកឈ្នះកោះហ្គាំ ដោយ​លទ្ធផល​ ២-១ ក្នុងជើងទី២ (សរុបទាំងពីរ​ជើងឈ្នះ ៣-១) ក្នុង វគ្គជម្រុះ​ពានរង្វាន់​ទ្វីប​អាស៊ី AFC Asian Cup Qualification Play-off Round នៅ​ប្រទេស​បារ៉ែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានធ្វើតាមសន្យារបស់ខ្លួនហើយ ដោយអ្នកនាងបង្ហោះលើនៅផេករបស់ខ្លួននៅមុននេះបន្តិចថា «ថ្ងៃនេះ នាំថវិកា 25000$ ឧបត្ថម្ភដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ ក្នុងនោះ 15000$ ជូនដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ ដែលទាត់ចូលទីគេ ៣គ្រាប់ ហើយឈ្នះគេទៀត និង 10000$ ជូនសហព័ន្ធ សម្រាប់កម្លាំងចិត្តលើវិស័យកីឡាបាល់ទាត់កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណលោកពូសម្រាប់កាដូអាវដ៏ស្រស់ស្អាត និងការទទួលកក់ក្ដៅ បានទៅដល់សាលាបាល់ទាត់ជាតិបាទី ស្រស់ស្អាតណាស់ ហើយស្រស់ស្រាយទៀត ឆ្លៀរដាក់២ ៣ប៉ុស្ត៍ទុកគ្រាន់ចែកគ្នាមើល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ 2022 AFC U23 Asian Cup ​នៅ​តាម​ពូល​នីមួយ​ៗ​ បាន​បញ្ចប់​ទៅ​​​កាល​ពី​ថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២១​កន្លង​ទៅ​នេះ​​ ក្នុង​នោះ​​កម្ពុជា ​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​រៀង​ទី​៧ ​ក្នុង​តារាង​ចំណាត់​ថ្នាក់​លេខ​​២​ល្អ​ ខណៈ​ក្រុម​ឆ្លង​ផុត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់នេះ គឺ​ក្រុម​លេខ​២​ល្អ​ទាំង​៤ (មើល​ក្នុង​តារាង)៕

Related posts