ប្រែ​៣៦០​ដឺក្រេ​! មិន​ដល់​ចេះ​ស្វី​ត​ហ្នឹង​គេ ដល់ពេល​ស្វី​ត​ម្ដង ធ្វើ​ឲ្យ​Pich Pich​រំភើប​ខ្លាំង​ណាស់ ក៏​ពោល​ពាក្យ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក ទំនងជា​បាន​ស្គាល់​រួចមកហើយ នូវ​ស្ត្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ឈ្មោះ Pich Pich ម្ចាស់​ហាង​ម៉ូតូ​មួយកន្លែង យីហោ «​ប្រាក់ ស​ម្ប​តិ្ត​» ដែល​ល្បីល្បាញ​តាមរយៈ​ការ​ឡាយ ជាមួយនឹង​សំនួន​វោហារស័ព្ទ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ចង់​ស្ដាប់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ហាង​ម៉ូតូ​រូបនេះ មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​នោះ​ទេ ថែមទាំង​ត្រូវបាន​គេ​សរសើរ​ថា ចិត្តធម៌​ថែមទៀត ដោយ​មួយ​រយៈ​ចុងក្រោយ​នេះ មិន​ត្រឹមតែ​បរិច្ចាគ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​ទេ ថែមទាំង​ជួយ​អ្នក​សិល្បៈ​មួយចំនួន ដែល​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ជីវិត​គ្រួសារ​វិញ អ្នកនាង កំពុងតែ​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ ជាមួយ​ស្វាមី និង​កូន​ជាទី​ស្រឡាញ់​របស់ខ្លួន​នោះ​។ ចំពោះ​ប្ដី​របស់​អ្នកនាង​វិញ ពេល​ឡាយ​ជាមួយ​ភរិយា​នោះ គេ​ឃើញថា ទឹកមុខ​ពោរពេញ​ដោយ​ស្នាមញញឹម គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់​។ ទោះយ៉ាងណា រូបលោក មិនដែល​ចេះ Surprise​ភរិយា​នោះ​ទេ​កន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ខួបកំណើត​របស់​អ្នកនាង​Pich Pich​វិញ​នោះ ស្រាប់តែ​បុរស​ពោរពេញ​ដោយ​ស្នាមញញឹម​រូប​នេះ បាន​ផ្លាស់ប្ដូរ​៣៦០​ដឺក្រេ​ ដើម្បី​មនុស្ស​ជាទី​ស្រឡាញ់ ដោយ​ចេះ​Surprise​តាមរយៈ​ការទិញ​គ្រឿងអលង្ការ​ជូន​ភរិយា​របស់​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ និង​រូបថត​ជាច្រើន​សន្លឹក​នា​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ Pich Pich បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា «​ទោះ​ត្រឹម​ផ្កា​១​ទង ក៏​អូន​រំ​ភើប​ អោយតែ​បេះដូង​បង​មាន​អូន មនុស្ស​ប្រុស​ម្នាក់​ដែរ​មិនចេះ​Sweet Romantic Surpriseដឹង​តែ​ពី​រក​ស៊ី …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ទីបំផុត​បង​ប្រែ​​ដើម្បី​អូន​360​ដឺក្រេ ទោះ​បង​គ្មាន​កងដៃ​មួយ​នេះ​អោយ​អូន ក៏​អូន​ពេញចិត្ត​និង​អ្វី​គ្រប់យ៉ាង​ដែល​បង​ព្យាយាម ធ្វើ​ដើម្បី​អូន​រួច​ទៅ​ហើយ ត្រឹម​មាន​បង និង កូន រាល់ថ្ងៃ​អូន​មាន​សេចក្ដីសុខ​ពេញលេញ ​អរគុណ​ប្ដី​ល្អ​របស់​អូន​សម្រាប់​គ្រប់​បែបយ៉ាង LoveU»៕​ សូមទស្សនាវីដេអូ ​Pich Pichរំភើបរហូតស្រក់ទឹកភ្នែក ដូចខាងក្រោមនេះ ៖

Related posts