ថ្លៃ​ជាង​ក្រមុំ​ៗ​ទៀត! មេម៉ាយ​ក៏​ពិត​មែន តែ​កូនក្រមុំ Admin ជីងចក់ ទទួល​បាន​ថ្លៃទឹកដោះ​រហូតដល់​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុន​ថ្ងៃ​ចូល​រោងការ និង​ថ្ងៃ​មង្គលការ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម លោក​ជឿន ប៊ុ​កចក់ ហៅ Admin ជីងចក់ សុទ្ធតែ ​បាន​ពោល​ពាក្យ​លា​នារី​ៗ​វត្តភ្នំ ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​ចាប់អារម្មណ៍ និង​អស់សំណើច​មិន​ស្ទើរ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជាមួយនឹង​កូនក្រមុំ​ឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​មង្គលការ​នេះ អ្វី ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​​​នោះ ត្រង់​ថា អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី ដែល​តែង​ហៅ​ខ្លួនឯង​តែ​ជា​អភិជន​នោះ សូម្បីតែ​ស្បែកជើង ក៏​ពាក់​Jorden ផងដែរ​។ ចំណែក​រូបលោក​ផ្ទាល់ ក៏បាន​បង្ហោះ​សារ​និយាយ​បែបនេះ​ថា «​ហេតុតែ​គេ​ខ្សែ​​អភិជន ថ្ងៃ​ការ​ក៏​ពាក់ Jorden ដែរ »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មិនទាន់​អស់​ទេ អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត​នោះ ត្រង់​ថ្លៃ​បណ្ដាការ ដែល​កូនក្រមុំ​Admin ជីងចក់ ​​ជា​មេម៉ាយ​កូន​១ ទទួល​បាន ឃើញ​ថា ថ្លៃ​ខ្លាំង​ណាស់​ ហើយ​ក្រមុំៗ​មួយ​ចំនួន​ប្រហែលជា​គ្មាន​វាសនា ទទួលបាន​បណ្ដាការ​ដ៏​ថ្លៃ​បែបនេះ នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ការ​រៀបរាប់​របស់​លោក​រៀន​ថត ដែល​ចូលរួម​ក្នុង​ពិធី​នោះ ហើយ​ធ្វើការ​ឡាយ​ផ្ទាល់​​ បាន​បញ្ជាក់​ថា កូនក្រមុំ​របស់​Admin ជីងចក់ ទទួល​បាន​បណ្ដាការ រហូតដល់ ១១១១១១.១១$(​ដប់​មួយ​ម៉ឺន​១​ពាន់​មួយ​រយ​ដប់​មួយ​ចុច​ដប់​មួយ​ដុល្លារ​អាមេរិក)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​អ្នកនាង ទ្រិ​ញ ផល្លា ត្រូវបាន​គេ​ដឹង​ថា ជា​ស្ត្រី​មេម៉ាយ​កូន​១ មាន​រូប​សម្រស់​ស្រស់​ស្អាត មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​ពូកែ​រកស៊ី​ទៀត​ផង​។ លើស​ពី​នេះ នាង ក៏​ជា​អតីត​បេក្ខនារី ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ មាន​ឈ្មោះថា កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា (Cambodia Next Top Model) ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការសម្រេច​ជ្រើសរើស ជា​គូ​អនាគត អ្នកនាង ផល្លា ធ្លាប់​បញ្ជាក់​ថា ដោយសារ​ទង្វើ​ល្អ និង អត្តចរិត​របស់​Admin ជីងចក់ ហើយ​ចាស់ទុំ មក​មើល​ក៏​ឃើញ​ថា បុគ្គល​ម្នាក់​ហ្នឹង​ល្អ​ដែរ​។ ម្យ៉ាងទៀត ពីមុន​Admin ជីងចក់​ជា​ មនុស្ស ខូច​នឹង​ស្រី ប៉ុន្តែ​តាំងពី​ស្គាល់​គ្នា​មក គាត់​អត់​ចេញ​ចរិត​ព្រាននារី​ជាមួយ​អ្នកនាង​នោះ​ទេ មិន​ហ៊ាន​ប៉ះពាល់ គាត់​គោរព​អ្នកនាង​តែម្ដង គាត់​ថា ទាល់តែ​បាន​រៀបការ​ជាមួយគ្នា ទើប​គាត់​ហ៊ាន​ប៉ះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ Admin ជីងចក់ ​វិញ ​ធ្លាប់​បាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​ជ្រើសរើស អ្នកនាង ផល្លា ជា​ស្ត្រី​មេម៉ាយ មិន​ជ្រើសរើស​ក្រមុំ ជា​គូ​អនាគត​​ដែរ​ថា មែនទែនទៅ បើ​និយាយ​រឿងស្រី វា​ច្រើនៗ​មែនហើយ តែរ​កវា​មិន​ជួប​ស្រី វា​ជួបតែ​ញី ញី​ខ្វះ​អី មួយ​គ​គោក​ពេញ​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីងចក់ បកស្រាយ​ថា ញី​វា​មានអី​ក្រៅតែពី​ចេះតែ​ចាយលុយ ប្រើ​សម្ភារៈ​និយម របរ​អី ធ្វើខ្លួន​តែ​ប៉ុណ្ណឹង អត់​មាន​ចេះ​អី​ក្រៅពី​ធ្វើខ្លួន​ចាយលុយ​តែ​ប៉ុណ្ណឹង នេះ​គេ​ហៅថា​ញី​។ ដល់ពេល​ស្រី ចេះ​ធ្វើ​ការងារ​ផ្ទះ ចេះ​គោរព​ប្ដី ប្រតិបត្តិ​ប្ដី ស្រឡាញ់​គ្រួសារ ចេះ​ទុកដាក់ អាហ្នឹង​ហើយ​គេ​ហើយ​ថា​ស្រី ស្រី​ប្រកបដោយ​កល្យាណី​៣​ប្រការ៕ សូម​ទស្សនា​ វីដេអូ​ ខាងក្រោម ៖​

Related posts