ចាប់​អារម្មណ៍​ខ្លាំង! ស្ងាត់​ៗ នាយ​ ក្រឹម ​និង​ស្រី​លាភ ​ឡើង​គេហដ្ឋាន​ថ្មី ខណៈ​អ្នក​សិល្បៈ​មួយ​ចំនួន​និយាយ​ថា…​(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន បាន​ដឹង​រួច​មក​ហើយ​ថា លោក​អ៊ូ ប៉ុណ្ណា​រ៉ាត់ ហៅ នាយ​ក្រឹម បាន​ស្រឡាញ់​គ្នា​ជាមួយ​កូន​ក្រុម​របស់​ខ្លួន​ឈ្មោះ​ស្រី​លាភ ហៅ​នាង​ព្រលិត (​ឈ្មោះ​ពិត គង់ ច័ន្ទ​ស៊ីណា​) ដោយ​រស់នៅ​ប្រកបដោយ​ក្ដី​សុខ ព្រមទាំង​ទទួល​ចំណងដៃ​កូនភ្លោះ​ស្រី​២​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនភ្លោះ​របស់​ពួកគេ​ទាំង​២​នាក់​នោះ មានឈ្មោះ​លី​ណា និង​លី​សា កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​គិតមកដល់ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ មានអាយុជិត៤ឆ្នាំទៅហើយ ជាមួយ​នឹង​រូបរាង មុខមាត់ គួរ​ឲ្យ​ក្នាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នាយ​ក្រឹម និង​ភរិយា បានធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី បង្ក​ការចាប់អារម្មណ៍​ដល់​អ្នក​គាំទ្រ និង​អ្នកសិល្បៈ​មួយចំនួន ចូលរួម​អបអរសាទរ ក៏ដូចជា​ជូនពរ​ព្រោងព្រាត​កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពិធីករដ៏ល្បី លោក​ប៉ែន ចំ​រ៉ុង បានធ្វើការ​អបអរសាទរ និង​ជូនពរ​ដែរ​ថា «Congratulations ខ្ញុំ​សូម​ជូនពរ​អោយ​ម្ចាស់​គេហដ្ឋាន​ថ្មី​សូម​រក​ទទួលទាន​មានបាន រឹតតែ​សុខ​សុភមង្គល ជោគជ័យ​គ្រប់​ការងារ​ភារកិច្ច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង សុខ ស៊ី​ឡា​លីន ធ្វើការ​ជូនពរ​ដែរ​ថា «​អរគុណ​ពូ​ក្រឹម និង​បងស្រី​លាភ អ៊ូ ប៉ុណ្ណា​រ៉ាត់ Ounleap Goodluck ដែល​ជ្រើសរើស និង​គាំទ្រ សម្រេច​ប្រាថ្នា​សម្អាងការ របស់​ក្មួយ សូម​ជូនពរ​លោកពូ​និង​ក្រុម​គ្រួសារ​មាន​សុភមង្គល រក​ទទួលទាន​មានបាន ជោគជ័យ​រក​ទទួលទាន​មានបាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រេច​ប្រាថ្នា​សម្អាងការ ក៏បាន​ធ្វើការ​អរគុណ និង​ជូនពរ​ដែរ​ថា «​សិរី​សួស្តី ពិធី​ឡើង​គេហដ្ឋាន​ថ្មី របស់​លោកពូ​ក្រឹម និង អ្នកនាង ស្រី​លាភ​ សូម​អរគុណ​លោកពូ​និង​បងស្រី ដែល​បានផ្តល់​តម្លៃ​និង​ទំនុកចិត្ត​មកដល់​ក្រុមការងារ សម្រេច​ប្រាថ្នា​សម្អាងការ និង​រៀប​ចំ​កម្មវិធី​របស់​យើង​ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំងពីរ​មាន​នូវ​សុភមង្គល រក​ទទួលទាន​មានបាន និង​មាន​កេរ្តិ៍ឈ្មោះ​ដ៏​យូរអង្វែង​តរៀង​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ គណនី​ហ្វេ​ស​ប៊ុ​ក «​លោក​អាចារ្យ សុន​ពៅ​» បាន​បញ្ជាក់​ពី​ទីតាំង​នៃ​ឡើង​គេហដ្ឋាន​ថ្មី​របស់​នាយ​ក្រឹម និង​ស្រី​លាភ ថា «១១ ១១ ២១ កម្ម​ពិធី​ឡើងផ្ទះ ពូ ក្រឹម នៅ​បុរី​អ័​រ​គី​ដេ អរគុណ​បង​សំអាងការ សម្រេច ប្រាថ្នា ដែល​តែងតែ​ផ្តល់​ការងារ​អោយ​ប្អូន សូម​អរគុណ​បង​សំអាងការ ហេងៗ​បង​»៕​ សូមទស្សនាវីដេអូខាងក្រោម ៖

Related posts