ឡូយមែន! ស្ងាត់​ៗ នាយ ចយ និង​ភរិយា ធ្វើ​ពិធី​ក្រុង​ពាលី សាងសង់​គេហដ្ឋាន​ថ្មី ហើយ​ប្រាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ​គេ​នៅ​ចាំ​បាន​ថា ​នាយ សែ ភិន ហៅ នាយ​ច​យ និង ភរិយា ប៉ិន ក្វាន់​ឌី បាន​រៀប​អាពាហ៍ពិពាហ៍​ កាលពី​ថ្ងៃ ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ។ ពិធី​រៀប​មង្គលការ​នេះ ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម អម​ដោយ​តារា​កំប្លែង​ល្បី​ៗ​ជាច្រើន​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ ​ នាយ ច​យ រួម​នឹង​ភរិយា​ជាទី​ស្រឡាញ់ ក៏​ទទួល​បាន​សមាជិក​ថ្មី ជា​កូន​ដំបូង​របស់​ពួកគេ ដោយ​កើត ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោម​ការ​សាទរ​ពី​អ្នក​សិល្បៈ និង​អ្នកគាំទ្រ​ជាច្រើន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មក​ទល់​នឹង​ពេលនេះ នាយ​ច​យ និង​ភរិយា​អ្នកនាង​ខ្វាន់​ឌី បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ជិត​៤​ឆ្នាំ​មក​ហើយ ហើយ​កូនប្រុស​របស់​ពួកគេ មាន​អាយុ​ប្រហែល​២​ឆ្នាំ​។ ក្នុង​រយៈពេល​នេះ​ពួកគេ​បាន​ចាប់​ដៃ​គ្នា​ខិតខំ​រកស៊ី​ ហើយ​ទីបំផុត ក៏​ទទួល​លេចចេញ​ជា​ផ្លែផ្កា ដោយ​ពួកគេ ធ្វើ​ពិធី​ក្រុង​ពាលី សាងសង់​ផ្ទះ​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ពិធី​ក្រុង​ពាលី សាងសង់​ផ្ទះ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នោះ ភរិយា​នាយ​ច​យ បាន​រៀបរាប់​ថា «​ថ្ងៃទី​11​ខែ​11​ឆ្នាំ​2021​ថ្ងៃ​លាភ​ថ្ងៃ​ជ័យ សូម​អោយ​កូនចៅ​ជោគជ័យ មាន​សិរី​សួស្ដី អ្វី​ដែរ​កូនចៅ​ប្រាថ្នា​សូម​អោយ​បានសម្រេច​ដូច​បំណង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា មុន​ពេល​រៀបការ​នោះ មានការ​រិះគន់​ជាច្រើន មកលើ​ពួកគេ ដោយ​ភាគច្រើន​លើក​ឡើងថា ចំណង​ស្នេហ៍​មួយ​នេះ កើតឡើង​ដោយសារតែ​លុយ បើ​មិនមែន​លុយ ក៏​គេ​មិន​យក​នាយ​ច​យ​នោះ​ដែរ​។ តែ​អ្វីៗ​កាន់តែ​បង្ហាញ​ច្បាស់​ថា ចំណង​ស្នេហ៍​មួយ​នេះ មិនមែន​កើតឡើង​ដោយសារ​លុយ​នោះ​ឡើយ ហើយក៏​អាច​ស្រាយ​មន្ទិល​របស់​អ្នក​រិះគន់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​ភរិយា​នាយ​ច​យ នាង​ខ្វាន់​ឌី ធ្លាប់​លើក​ឡើង​ថា «​មិនដែល​ស្រលាញ់​អ្នកណា​ដោយសារ​ឋានៈ ឬ​លុយកាក់ ប៉ុន្តែ​បើ​ស្រលាញ់​គឺ​ស្រលាញ់​ដោយសារ​ទឹកចិត្ត​ស្រលាញ់ ចេះ​មើលថែ​យកចិត្តទុកដាក់​នឹង​គ្នា និង​ព្រម​ទទួលយក​ចរិត​ពិតរ​បស់​គ្នា លុយកាក់​បើ​ខ្វះខាត​អាចជួយ​គ្នា​រកបាន សុំ​ត្រឹមតែ​ស្មោះត្រង់​ទាំង​នៅមុខ និង​ក្រោយខ្នង​ក៏​គ្រប់គ្រាន់​…….»៕

Related posts