ពេល​នារី​ម្នាក់​នេះ ​ជួប​ទុក្ខ​ធំ​ ​អន្ទង​ចិត្ត​បុគ្គល​ល្បី​ៗ​ចូលរួម​រំលែក​ទុក្ខ ក្នុង​នោះ ​លោក ឌួង ឆាយ ​លើក​ឡើង​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ លោកយាយ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «NaNa Nunanit» បាន​ទទួល​មរណភាព ធ្វើ​ឲ្យ​រូប​នាង ជា​ចៅ សោកសង្រេង​ជា​ពន់ពេក បង្ហោះ​សារ​រៀបរាប់​យ៉ាង​កម្សត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ​ ជួប​ទុក្ខ​ធំ​នោះ បានធ្វើ​ឲ្យ​បុគ្គល​ល្បី​ៗ​ជា​អ្នកលក់​ដូចគ្នា​, អ្នក​ស្ថិតក្នុង​រង្វង់​សិល្បៈ​, អភិជន ចូលរួម​រំលែក​ទុក្ខ​ព្រោងព្រាត ជាមួយនឹង​ការ​ចូល​បុណ្យ ផងដែរ​។ បុគ្គល​ល្បីៗ ដែល ចូលរួម​រំលែក​ទុក្ខ និង​ចូល​បុណ្យ មាន​ដូចជា លោក យឹម តា​ស្រង់​, តារា​សម្ដែង ហង្ស ម៉ា​រ៉ានី​, ភរិយា តារា​ចម្រៀង កែវ វាសនា​, អ្នកនាង Love Riya, លោក ឌួង ឆាយ ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​អរគុណ​ដល់ លោក​យឹម តា​ស្រង់ នារី​ម្នាក់នេះ បាន​រៀបរាប់ថា «​អរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ អរគុណ​បងប្រុស​ជាទី​ស្រលាញ់​អោយ​តែ​មានទុក្ខ​មាន​វត្តមាន​បងប្រុស​ក្នុង​ជីវិត​ប្អូន​ជានិច្ច ចាំ​មិន​ភ្លេច​ទេ​ក្នុង​ថ្ងៃ​វះកាត់​ឆ្លងទន្លេ​ប្រសិន​ពេលនោះ​ប្អូន​ខ្វះ​ឈាម គឺ​បង​ចាំ​ផ្តល់​ឈាម​ខ្លាច​ប្អូនស្រី​មាន​បញ្ហា បងប្អូន​សុទ្ធតែ​ស្រី តែ​មាន​បងប្រុស​ក្រៅ​ផ្ទៃ​ប្រៀប​ដូច​បង​បង្កើត​Yem Tasrong»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​អរគុណ​ដល់​សម្ដែង​ហង្ស ម៉ា​រី​នី ដែរ នារី​ខាងលើ បានលើកឡើង​ដែរ​ថា «​បង​អរគុណ​អូន​សម្រាប់​ទឹកចិត្ត​ដ៏​ធំធេង​មួយ​នេះ សម្រាប់​បង​ពេល​ដែល​មានទុក្ខ​ដ៏​ក្រៀម​គ្រាំ មាន​វត្តមាន​អូន​ចូលមក​រំលែក​ទុក្ខ សូម​ជូនពរ​អូន​មាន​សុខ​ភាព​ល្អ​ជោគជ័យ​គ្រប់​ភារកិច្ច​ទាំងអស់​ ប្អូនស្រី​ម្នាក់នេះ​គឺ​ល្អ​នឹង​ខ្ញុំ​ណាស់ បង​អរគុណ​អូន​មើល​ថែ​បង​ពី​ចម្ងាយ​រហូតមក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​គណនី​ខាងលើ បានធ្វើការ​អរគុណ​ដល់​ភរិយា​តារាចម្រៀង កែវ វាសនា ដែរ​ថា «​អូន​អរគុណ​បងស្រី​ដ៏​ល្អ​ជួយ​គាំទ្រ​ទាំង​រ៉ូ​ប​រហូត​មក ពេល​អូន​មានទុក្ខ​មាន​វត្តមាន​បង​ចូលរួម​ជាមួយ​អូន​ទៀត ទឹកចិត្ត​ដ៏​ល្អ​មួយ​នេះ​អូន​ពិត​ពុំ​អាច​បំភ្លេច​បានទេ អូន​សូម​អរគុណ​បង​សូម​ជូនពរ​បង​ជោគជ័យ​គ្រប់​ភារកិច្ច និង​មាន​សុខភាព​ល្អ​ទាំង​ក្រុមគ្រួសារ Lim Sokunthearyដោយ​ក្តី​ស្រលាញ់​ពី​អូន​ណា​ណា​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​អរគុណ​ដល់​អ្នកនាង​Love Riya​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​លើកឡើងថា «​អូន​អរគុណ​បងស្រី​ដ៏​ល្អ​ជួយ​គាំទ្រ​ទាំង​រ៉ូ​ប​រហូតមក ពេល​អូន​មានទុក្ខ​មាន​វត្តមាន​បង​ចូលរួម​ជាមួយ​អូន​ទៀត ទឹកចិត្ត​ដ៏​ល្អ​មួយ​នេះ​អូន​ពិត​ពុំ​អាច​បំភ្លេច​បានទេ អូន​សូម​អរគុណ​បង​សូម​ជូនពរ​បង​ជោគជ័យ​គ្រប់​ភារកិច្ច និង​មាន​សុខភាព​ល្អ​ទាំង​ក្រុមគ្រួសារ ដោយ​ក្តី​ស្រលាញ់​ពី​អូន​ណា​ណា Love Riya»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​អរគុណ​ដល់​ទឹកចិត្ត លោក ឌួង ឆាយ នារី​ខាង​លើ​នេះ បាន​បង្ហោះ​សារ រៀបរាប់​យ៉ាង​វែង​អន្លាយ​ថា «​ទោះបីជា​បងប្រុស​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណាក្តី តែ​បងប្រុស​ពុំ​ដែល​ភ្លេច​ក្នុងការ​ចែករំលែក​ធន​ធាន​ ដែល​បង​មាន​ដល់​សង្គម ពេលនេះ​ជា​កិត្តិយស​ណាស់​បងប្រុស​ឆ្លៀត​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​គ្រាំ ដល់​គ្រួសារ​ប្អូន ជា​ទឹកចិត្ត​ដ៏​ធំធេង​ដែល​ពុំ​អាច​បំភ្លេច​បាន​សម្រាប់​គ្រួសារ​ប្អូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ និង​អំពើ​ល្អរ​បស់​បង ​សូម​ព្រះ​ជួយ​ឃុំគ្រង​គ្រួសារ​បង​អោយមាន​សុខ​ភាពល្អ​ ជោគជ័យ​គ្រប់​ភារកិច្ច មាន​សេចក្តីសុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត បង​ឌួង​ឆាយ​សូម​មិន​អោយ​បង្ហោះ​ តែ​តែ​ទប់ចិត្ត​មិនបាន​ និង​ទឹកចិត្ត​ដ៏​ល្អរ​បស់​បង​មួយចំនួនធំ​ដែល​ខ្ញុំ​ចង់អោយ​បងប្អូន​ដឹងថា​ គាត់​មិនចេះ​​រើសអើង​មនុស្ស​ទេ ​ទោះ​ស្ថិតនៅ​ចំណុច​ណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ឆ្នាំ​2018 ខ្ញុំ​ទៅ​ផ្សារ​អ៊ីអន​2 ក៏​ជួប​គាត់​ចៃដន្យ មនុស្ស​ជាច្រើន​សម្លឹង​មើល​គាត់ គាត់​ដើរ​បណ្ដើ​រ​ជម្រាបសួរ​គេ​គ្រប់គ្នា​ ដែល​ឃើញ​គាត់​ដោយ​មិន​ប្រកាន់​មិន​រើសអើង​ ​ធ្វើ​អោយ​ម្នាក់ៗ​សប្បាយចិត្ត​ណាស់​ព្រមទាំង​ខ្ញុំ​ផង​ដែរ​ ត្រូវ​គាត់​លើកដៃ​សំ​ពះ​ទាំង​ខ្ញុំ​ស្លៀកពាក់​ខោ​មិន​ខោអាវ​មិន​អាវ​ទេ​ពេលនោះ​ សូម​អរគុណ​ដល់​ប្អូនរ​បស់បង​ផងដែរ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​របស់​ប្អូន​ជា​កិត្តិយស​សម្រាប់​គ្រួសារ​ប្អូន​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក ឌួង ឆាយ បាន​លើកឡើងថា «​សូម​កុំ​អោយ​បង្ហោះ​ ប៉ុន្តែ​គាត់​សប្បាយចិត្ត​ពេក​ក៏​បង្ហោះ​ចឹ​ង​ខ្ញុំ​មានតែ​ស៊ែរ​អោយ​គាត់ និង​ក្រុម​គ្រួសារ​សប្បាយចិត្ត​ ពេល​គាត់​កំពុង​មាន​ទុក្ខ​»៕

Related posts